Ceo MessageCeo Message

"ឆ្នាំ ២០២៣ គឺជាឆ្នាំដ៏លំបាកមួយ។ បន្ទាប់ពីកូវីដ និងកំណើននៃឱសថដែលពាក់ព័ន្ធនឹងការបង្ការជំងឺ។ ឆ្នាំ ២០២៣ គឺជាឆ្នាំដែលអ្វីៗបានត្រលប់មកធម្មតាវិញ ហើយគ្រប់ផ្នែកផ្សេងទៀតនៃអាជីវកម្មរបស់យើងបានចាប់ផ្តើមឃើញមានចលនាកើនឡើង។ មានរឿងល្អៗជាច្រើនបានកើតឡើង។ យើងបានត្រលប់មកភាពធម្មតាវិញ។ រស់នៅជាមួយប្រភេទមេរោគថ្មី ហើយមនុស្សម្នារកស៊ីចីញ្ចឹមជីវិតធម្មតា។ មានការផ្តោតអារម្មណ៍ជាច្រើនលើបច្ចេកវិទ្យា ដែលជាកត្តាជំរុញឲ្យអ្វីៗអាចទៅរួច ដូចជាការបង្កើតបញ្ញាសប្បនិម្មិត ដែលមិនមែនគ្រាន់តែជាការបាត់បង់ការងារប៉ុណ្ណោះទេ ប៉ុន្តែជាការកែលម្អលទ្ធផល។ ការប្រែប្រួលអាកាសធាតុគឺជាហានិភ័យ និងជាព្រឹត្តិការណ៍មួយសម្រាប់យើងទាំងអស់គ្នាប្រុងបប្រៀបខ្លួន ហើយសង្ឃឹមថានឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីចៀសវាងឲ្យផុត យើងអាចចូលរួមចំណែកពីថ្នាក់ក្រោមទៅ។ ខណៈពេលដែលយើងពង្រឹងការប្តេជ្ញាចិត្តលើបរិស្ថាន, សង្គម និងអភិបាលកិច្ច (“ESG”) ដើម្បីបង្កើនការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងបច្ចេកវិទ្យាដែលមានប្រសិទ្ធភាពថាមពលកាន់តែខ្ពស់ និងធ្វើការកែប្រែឧបករណ៍ជាច្រើនដើម្បីកាត់បន្ថយដានកាបូនរបស់យើង។ ពួកយើងកែលម្អអភិបាលកិច្ចរបស់យើង ហើយយើងបណ្ដុះបណ្ដាលធនធានមនុស្សដែលនឹងបន្តរស់នៅ និងរីកចម្រើនលើសពីយើង។

ក្នុងពេលដែលពិភពលោករងគ្រោះយ៉ាងធ្ងន់ធ្ងរពីសង្រ្គាម/ជម្លោះ និងផលប៉ះពាល់ដល់ជីវិត យើងមើលឃើញទុក្ខវេទនាមួយចំនួននៅយ៉ាងកៀកដូចជានៅក្នុងប្រទេសយេម៉ែន, ស៊ូដង់, អ៊ុយក្រែន និងឥទ្ធិពលនយោបាយដែលកំពុងកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ សង្គ្រាម និងជម្លោះនយោបាយមិនមែនជារឿងសមហេតុផលទេ ជាពិសេសនៅពេលមានការបាត់បង់ជីវិត ហើយមនុស្សជាច្រើនបាត់បង់របរចិញ្ចឹមជីវិត/មនុស្សជាទីស្រឡាញ់របស់ខ្លួន។ គ្មានអ្វីប៉ះទង្គិចផ្លូវចិត្តខ្ញុំជាប្រចាំជាងទិដ្ឋភាពទាំងនេះដែលខ្ញុំឃើញជារៀងរាល់ថ្ងៃ និងមើលឃើញការកើនឡើងនៃភាពអមនុស្សធម៌ប្រឆាំងនឹងមនុស្សជាតិដូចគ្នា។ ដោយមិនចូលបក្សពួកជាមួយភាគីណាមួយ ក្រុមហ៊ុន MEGA នៅតែប្តេជ្ញាចិត្តចំពោះទាំងអស់គ្នា ហើយនៅតែគាំទ្រដល់សុខុមាលភាពផ្លូវចិត្ត និងផ្លូវកាយ។

ក្រុមហ៊ុន MEGA នៅតែបន្តដាក់ចេញផលិតផលថ្មីៗជាច្រើនទៀត និងធ្វើឲ្យជីវិតកាន់តែប្រសើរឡើង ដោយមិនត្រឹមតែការដាក់ចេញផលិតផលគុណភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតម្លៃសមរម្យទៀតផង។ ក្រុមហ៊ុន MEGA នៅតែបន្តពង្រឹងស្តង់ដារអភិបាលកិច្ចរបស់ខ្លួន ដើម្បីលើកកម្ពស់អាជីវកម្មដោយស្មើភាព ជាមួយនឹងអត្ថប្រយោជន៍រួមដល់ម្ចាស់ភាគហ៊ុនទាំងអស់។ យើងបន្តធ្វើជាជើងឯកក្នុងការបង្កើនកម្រិតតម្លាភាពលើការធ្វើអាជីវកម្មរបស់យើង។ យើងបានលើកតម្កើងគុណតម្លៃរបស់យើងដូចជាការពិត, ការជឿទុកចិត្ត, ការគោរពនិងសេរីភាពដល់បុគ្គលិកជាង ៥៥០០ នាក់របស់យើង ដែលយើងហៅថាជាសមាជិកគ្រួសារ ហើយយើងក៏បានចាប់ផ្តើមពង្រីកគុណតម្លៃទាំងនេះទៅកាន់ដៃគូអាជីវកម្មរបស់យើង រួមទាំងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងអតិថិជនផងដែរ។ គុណភាព និងតម្លៃសមរម្យនៅតែជាសញ្ញាសម្គាល់របស់យើង។

""ក្រុមហ៊ុន MEGA នៅតែបន្តពង្រឹងស្តង់ដារអភិបាលកិច្ចរបស់ខ្លួន ដើម្បីលើកកម្ពស់អាជីវកម្មដោយស្មើភាព ជាមួយនឹងអត្ថប្រយោជន៍រួមដល់ម្ចាស់ភាគហ៊ុនទាំងអស់។ យើងបន្តធ្វើជាជើងឯកក្នុងការបង្កើនកម្រិតតម្លាភាពលើការធ្វើអាជីវកម្មរបស់យើង។ យើងបានលើកតម្កើងគុណតម្លៃរបស់យើងដូចជាការពិត, ការជឿទុកចិត្ត, ការគោរពនិងសេរីភាពដល់បុគ្គលិកជាង ៥៥០០ នាក់របស់យើង ដែលយើងហៅថាជាសមាជិកគ្រួសារ។""

ខ្ញុំមិនសុំអ្វីទៀតទេក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ក្រៅពីឲ្យខ្ញុំ, លោកអ្នក និងក្រុមគ្រួសារ/មិត្តភក្តិរស់នៅ និងធំឡើងនៅក្នុងពិភពលោកដែលមានការយកចិត្តទុកដាក់ចំពោះគ្នា ជាកន្លែងដែលសេចក្ដីស្រឡាញ់គឺជាមាគ៌ានៃជីវិត ជាកន្លែងដែលយើងប្រយុទ្ធដើម្បីសេចក្ដីល្អដោយប្រើប៊ិច និងពាក្យសំដីរបស់យើង ដើម្បីឲ្យគំនិតថ្មីអាចរីកចម្រើន ដើម្បីឲ្យថាមពលថ្មីអាចបង្កើតអនាគតល្អជាងនេះ ដើម្បីឲ្យក្មេងៗហ៊ានបញ្ចេញមតិ ហើយក៏ជាកន្លែងរស់នៅប្រកបដោយសុខដុមរមនា មិនថាអ្នកជានរណា អ្នកមកពីប្រទេសណា និងអ្នកជាជនជាតិអ្វី ហើយអ្នកអធិដ្ឋានសុំសន្តិភាពឲ្យនរណាឡើយ សូមឲ្យការបន់ស្រន់របស់អ្នកក្លាយជាការពិត។ ក្រុមហ៊ុន MEGA បន្តធ្វើការដើម្បីបង្កើតពិភពលោកឲ្យកាន់តែប្រសើរឡើង ហើយ MEGA នឹងបន្តកសាង/មានសេចក្តីក្លាហានក្នុងការបន្តជួយមនុស្សជាតិឲ្យមានសុខភាពល្អពេញមួយជីវិត និងបង្កើតស្លាកស្នាមក្ដីស្រលាញ់ ធ្វើឲ្យការងារមានភាពសប្បាយរីករាយ និងធ្វើការដោយភាពស្មោះត្រង់។

ឆ្នាំ ២០២៤ នឹងក្លាយជាឆ្នាំថ្មីមួយទៀតជាមួយនឹងការសម្ពោធចាប់ផ្ដើមផលិតផលថ្មីៗ, យុទ្ធសាស្រ្តអាជីវកម្មថ្មីៗ, ការផ្តោតខ្ពស់លើនិរន្តរភាព និងភាពរំភើបថ្មីៗ។ យើងមានបំណងប្រាថ្នាឲ្យមានសេចក្ដីក្លាហានកាន់តែខ្លាំង ដើម្បីរក្សាសេចក្ដីល្អ, ជម្នះលើបញ្ហាទាំងឡាយដែលជះឥទ្ធិពលដល់ការរស់រានមានជីវិតរបស់យើង និងបង្កើតអនាគតដែលអ្នកជំនាន់ក្រោយអាចរស់នៅ និងធំធាត់បានប្រសើរជាងពេលបច្ចុប្បន្ន។

ដោយក្តីស្រលាញ់ និងការយកចិត្តទុកដាក់ពីខ្ញុំបាទ

Vivek Dhawan

នាយកប្រតិបត្តិ និងជាប្រធានគ្រូបង្វឹក"