MEGA We care គឺជាអាជីវកម្មលក់ផលិតផលម៉ាកយីហោដែលយើងបានអភិវឌ្ឍ, ផលិត, ធ្វើទីផ្សារ និងលក់ផលិតផលម៉ាកយីហោផ្ទាល់ខ្លួនមានដូចជាអាហារបំប៉នសុខភាព, ឱសថបំពេញបន្ថែម, ឱសថមានវេជ្ជបញ្ជា និងផលិតផលសុខភាពដែលមិនចាំបាច់ត្រូវមានវេជ្ជបញ្ជា ។
Maxxcare គឺជាអាជីវកម្មចែកចាយផលិតផលរបស់យើង ដែលយើងធ្វើទីផ្សារ, លក់ និងចែកចាយឱសថតាមវេជ្ជបញ្ជាមានម៉ាកយីហោជាច្រើនប្រភេទ ក៏ដូចជាឱសថមិនត្រូវការមានវេជ្ជបញ្ជា និងផលិតផលដែលមានចរាចរលក់រហ័សលើទីផ្សារ។
សេវាកម្មរបស់យើងរួមមានការគ្រប់គ្រងឃ្លាំង, ការប្រមូលទំនិញ, និងតម្លៃបន្ថែមដូចជាសេវាកម្មធ្វើទីផ្សារសម្រាប់អតិថិជនសំខាន់ៗ។ យើងធ្វើប្រតិបត្តិការក្នុងប្រទេសមីយ៉ាន់ម៉ា, វៀតណាម, កម្ពុជា និងនីហ្សេរីយ៉ា។
យើងសម្រិតសម្រាំងផ្ដល់ជូនអ្នកនូវអាហារបំប៉នសុខភាពពីធម្មជាតិ និងរុក្ខជាតិ ដើម្បីគាំទ្រដល់សុខភាព និងសុខុមាលភាពរបស់កូនលោកអ្នក។ ដោយការប្តេជ្ញាចិត្តរបស់យើងចំពោះគុណភាព និងសុវត្ថិភាព លោកអ្នកអាចជឿជាក់បានថាពួកយើងនឹងផ្តល់ជូននូវអ្វីដែលល្អបំផុតសម្រាប់កូនតូចៗរបស់លោកអ្នក។
ដំណោះស្រាយឌីជីថលរបស់យើងត្រូវបានរៀបចំឡើងដើម្បីដោះស្រាយសេចក្ដីត្រូវការថែទាំបង្ការ, លូតលាស់, និងព្យាបាលដែលអាចឲ្យបុគ្គលម្នាក់ៗអាចគ្រប់គ្រងយ៉ាងសកម្មចំពោះសុខុមាលភាពរបស់ខ្លួន។
នៅមជ្ឈមណ្ឌល Wellness We care center លោកអ្នកនឹងរៀនពីវិធីបង្ការ និងព្យាបាលជំងឺរ៉ាំរ៉ៃដោយខ្លួនឯង ដោយប្រើវិធីសាស្រ្តសាមញ្ញ ប៉ុន្តែមានការបញ្ជាក់ថាមានប្រសិទ្ធភាពតាមបែបវិទ្យាសាស្រ្ត ក្រោមការណែនាំផ្ទាល់ និងក្រោមការដឹកនាំរបស់វេជ្ជបណ្ឌិត Sant Chaiyodsilp។