កន្លងមកជាច្រើនទសវត្សរ៍បន្ទាប់ពីការចាប់ផ្តើមពីតូចជាក្រុមហ៊ុនផលិតឱសថ ដំណើររបស់យើងបន្តដោយមានបុគ្គលិកទូទាំងពិភពលោកចំនួនជាង ៦០០០ នាក់នៅតាមបណ្ដាប្រទេសជាង ៣០ ដែលបានពង្រីកការប្តេជ្ញាចិត្តរបស់យើងដែលនិយាយថា "We care" ។
MEGA Lifesciences ជាគ្រឹះស្ថានដែលតែងតែវិវត្តន៍ខ្លួន បានបង្កើតឡើងដោយឈរលើគុណតម្លៃសកលដ៏សាមញ្ញ ហើយបានចាប់ផ្តើមដំណើររបស់ខ្លួនក្នុងឆ្នាំ ១៩៨២ ជាមួយនឹងបំណងប្រាថ្នាធ្វើឲ្យមនុស្សមានសុខភាពល្អ។ ចាប់ផ្ដើមពីម៉ាស៊ីនពីរ និងបុគ្គលិកតែប៉ុន្មាននាក់ រហូតដល់មានរោងចក្រលំដាប់ពិភពលោកចំនួនបីកន្លែងនៅក្នុងប្រទេសថៃ, អូស្ត្រាលី និងឥណ្ឌូនេស៊ី គឺជាដំណើរទាំងការលូតលាស់ និងការប្ដេជ្ញាចិត្ត។
ធ្វើដំណើរជាមួយយើង ទទួលបទពិសោធន៍ការវិវត្តន៍ជាបន្តបន្ទាប់របស់យើងដើម្បីដើរឲ្យទាន់តាមសេចក្ដីត្រូវការ និងការរំពឹងទុករបស់អតិថិជន, និយោជិក និងភាគីពាក់ព័ន្ធ។