យើងចង់ឲ្យបុគ្គលិករបស់យើងមានសេរីភាព, ក្លាហានក្នុងការដកពិសោធន៍ និងហ៊ានប្រថុយប្រថាន។ ដូច្នេះហើយ បុគ្គលិកយើងត្រូវតែជាអ្នកដែលមានការគិតឯករាជ្យ និងចុះសម្រុងជាមួយមិត្តរួមការងារ។ យើងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីសម្រេចបាននូវចំណុចនេះ តាមរយៈការលើកកម្ពស់បរិយាកាសរៀនសូត្រ និងការយកចិត្តទុកដាក់ចំពោះអ្វីគ្រប់យ៉ាងដែលយើងធ្វើ។
យើងយកចិត្តទុកដាក់លើសេរីភាព, សិទ្ធរបស់អ្នកគ្រប់គ្នាក្នុងការបញ្ចេញមតិ និងឥរិយាបថត្រឹមត្រូវ។ យើងយកចិត្តទុកដាក់លើការគោរពដូចជា គោរពភាពខុសគ្នា, គោរពទស្សនៈផ្សេងៗ, និងមិត្តរួមការងារ និងដៃគូ។
ដំណើរជីវិតរបស់អ្នកនៅ Mega នឹងត្រូវបានដឹកនាំដោយគុណតម្លៃទាំងនេះ ដើម្បីធ្វើឲ្យក្រុមហ៊ុនរបស់យើងក្លាយជាកន្លែងដែលអ្នក និងមិត្តរួមការងារអាចផ្លាស់ប្តូរពិភពលោកនេះបាន។
នៅ Mega យើងជឿថាការស្វែងរកចំណេះដឹងធ្វើឲ្យយើងចេះដាក់ខ្លួន, រហ័សរហួន, និងបំពេញការងារបានល្អអស់ពីសមត្ថភាព។ ការអនុវត្តចំណេះដឹងលំដាប់ពិភពលោកដែលដឹកនាំដោយគុណតម្លៃរបស់ Mega គឺជាមូលដ្ឋានគ្រឹះនៃវប្បធម៌របស់ក្រុមហ៊ុន Mega ។
ហេតុដូចនេះហើយទើបយើងមានការជួបជុំគ្នាយ៉ាងទៀងទាត់ ដើម្បីផ្លាស់ប្តូរចំណេះដឹង និងទទួលបានប្រាជ្ញានៅជំនួបប្រជុំ Minds we share ដែលយើងអញ្ជើញវាគ្មិនល្បីៗលើពិភពលោកមកផ្តល់ទស្សនៈថ្មីៗ។ បន្ទាប់មកអ្នកចូលរួមចែករំលែកការរៀនសូត្រទាំងនេះទៅកាន់ក្រុមការងារនៅជុំវិញពិភពលោករបស់ខ្លួន។ ក្រោយពីបញ្ចប់ជំនួប Minds We Share ក្រុមការងាររបស់យើងមានអារម្មណ៍ស្រស់ស្រាយ និងទទួលបានការលើកទឹកចិត្តឲ្យមានភាពអង់អាច, ក្លាហាន, និងហ៊ានប្រឈមទៅនឹងផ្នត់គំនិតបែបបុរាណ។
ការយកចិត្តទុកដាក់ចំពោះការថែរក្សាសុខភាពឲ្យល្អមិនត្រឹមតែជាគោលដៅរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ តែវាក៏ជាចំណុចស្នូលនៃវប្បធម៌ក្រុមហ៊ុនដែលមានមហិច្ឆតា និងមានមោទនភាព។ គោលដៅនេះជាបុព្វហេតុដែលជួយបង្រួបបង្រួមក្រុមការងារជាង ៦ ០០០ នាក់របស់យើងនៅទូទាំងពិភពលោក ជំរុញឲ្យមានភាពប៉ិនប្រសប់, មានមហិច្ឆតាខ្ពស់, និងភាពស្វាហាប់ចំពោះជីវិត។ កត្តានេះបានបង្កើតឲ្យមានស្ថាប័នដែលបន្តការសិក្សារៀនសូត្ររហូត និងជាស្ថាប័នដែលមានជំនឿលើការគិតគូរ, ការផ្លាស់ប្តូរ, និងការរីកចម្រើន។