MEGA ក្នុងនាមជានិយោជក

ក្រុមហ៊ុន MEGA Lifesciences តែងតែផ្តល់អាទិភាពដល់ការបង្កើតស្ថាប័នសិក្សារៀនសូត្រដែលបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួល។ បណ្ឌិតសភា MEGA ជំរុញចលនាដែលគិតគូរដល់បុគ្គលិក ដោយលើកទឹកចិត្តបុគ្គលិកឲ្យបន្តសម្រេចគោលដៅខ្លួនដោយមានសេរីភាព និងភាពរីករាយ។

We care

We care គឺជាវិធីសាស្ត្រធ្វើការងារប្រចាំថ្ងៃរបស់យើង និងជាជាវិធីសាស្ត្រដែលយើងប្រស្រ័យទាក់ទងជាមួយមនុស្សគ្រប់រូប។

យើងយកចិត្តទុកដាក់លើការជឿទុកចិត្ត និងការពិតពីអ្វីគ្រប់យ៉ាងដែលយើងធ្វើ។ វប្បធម៌នេះជួយបណ្ដុះអនាគតរបស់និយោជិតម្នាក់ៗជាមួយក្រុមហ៊ុន Mega និងបង្កើតកន្លែងធ្វើការដែលមានផាសុកភាព និងប្រកបដោយបរិយាបន្ន។

បង្កើតភាពជាម្ចាស់ការ, លើកកម្ពស់ជីវិត

នៅពេលលោកអ្នកដើរកាត់កន្លែងធ្វើការ និងជួបសហការីរបស់យើង លោកអ្នកនឹងទទួលបានបរិយាកាសពោរពេញដោយមិត្តភាពពីថ្នាក់លើដល់ថ្នាក់ក្រោម។ អ្នក​នឹង​មានអារម្មណ៍​ផ្សាភ្ជាប់​ជាមួយអ្នកដទៃ ហើយ​អ្នក​នឹង​រក​ឃើញ​អត្ថន័យពិត​របស់ក្រុមហ៊ុន Mega We care ចេញពីបេះដូងរបស់អ្នក។ មនុស្សត្រូវបានអនុញ្ញាតឲ្យធ្វើការដោយភាពច្នៃប្រឌិត, សេរីភាព និងភាពប៉ិនប្រសប់ដើម្បីបង្កើតភាពម្ចាស់ការទាំងស្រុងលើការងាររបស់ខ្លួន។

Live and grow beyond us

ផ្ដោតលើការងារគ្រប់ជ្រុងជ្រោយ

យើងខិតខំបង្កើតការផ្ដោតអារម្មណ៍លើការងារគ្រប់ជ្រុងជ្រោយ ដែលគ្រប់គ្នាមានសេរីភាពក្នុងការពិចារណាលើទស្សនៈផ្សេងទៀត និងមានភាពក្លាហានក្នុងការផ្លាស់ប្ដូររបៀបគិតពីមុនៗ។

អាជីពការងារ

តើអ្នកចង់ធ្វើការនៅ MEGA We careដែរឬទេ?

យើងតែងតែស្វែងរកអ្នកមានទេពកោសល្យ!

ស្វែងយល់ពីការងារ
Careers