ZIRIN

បំបាត់រោគសញ្ញាអាឡែកហ្ស៊ី។

ZIRIN 1
ZIRIN 1
ZIRIN 2
ZIRIN 3
ZIRIN 4
ZIRIN 5

ZIRIN

បំបាត់រោគសញ្ញាអាឡែកហ្ស៊ី។

ZIRIN មានប្រសិទ្ធភាពបំបាត់រោគសញ្ញាអាឡែកហ្ស៊ី រួមមានរមាស់ភ្នែក, ចេញទឹកភ្នែក, ហៀរសំបោរ, កណ្តាស់, កន្ទួលរមាស់លើស្បែក, និងរោគសញ្ញាឡែកហ្ស៊ីជាច្រើនទៀត។ សារធាតុផ្សំសំខាន់របស់វាគឺ សេទីរីហ្ស៊ីន ឌីអ៊ីដ្រូក្លរីត ដែលកាត់បន្ថយប្រតិកម្មអាឡែកហ្ស៊ីដែលបង្កឡើងដោយធូលី, លម្អង, រោមសត្វចិញ្ចឹម, បរិយាកាស​ និងការផ្លាស់ប្តូររដូវ។

មាននៅក្នុង

ប្រទេសថៃ, កូឡុំប៊ី, ម៉ាឡេស៊ី, តង់ហ្សានី, ប៉េរូ, កម្ពុជា, អ៊ុយហ្គង់ដា, មីយ៉ាន់ម៉ា

សេទីរីហ្ស៊ីន ដែលមានប្រសិទ្ធភាពរហ័ស

ហេតុអ្វីត្រូវជ្រើសរើស ZIRIN?

  • បំបាត់រោគសញ្ញា និងមានប្រសិទ្ធភាពភ្លាមៗ៖ កាត់បន្ថយរោគសញ្ញាជាច្រើនបានយ៉ាងឆាប់រហ័សដូចជា ហៀរសំបោរ, កណ្តាស់, រមាស់, ហូរទឹកភ្នែក, និងរមាស់ច្រមុះ ឬបំពង់ក។
  • ប្រសិទ្ធភាពខ្ពស់៖ ព្យាបាលចំអាការអាឡែកហ្ស៊ីប្រកបដោយប្រសិទ្ធភាពខ្ពស់។ 
  • ប្រសិទ្ធភាពលឿនជាងមុន៖ មានប្រសិទ្ធភាពយ៉ាងឆាប់រហ័ស ធ្វើឲ្យលោកអ្នកធូរស្រាលពេលធ្វើទុក្ខខ្លាំង។
  • ភាពងាយស្រួល និងប្រសិទ្ធភាព៖ ផ្តល់នូវប្រសិទ្ធភាពខ្ពស់ជាមួយនឹងថ្នាំ (softgel) មួយគ្រាប់ក្នុងមួយថ្ងៃ។

Time

ប្រសិទ្ធភាពព្យាបាល​៖

  • ធ្វើឲ្យធូរស្រាលជាបណ្តោះអាសន្ននូវរោគសញ្ញាដែលពាក់ព័ន្ធនឹងអាឡែកហ្ស៊ី ឬអាឡែកហ្ស៊ីប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងលើផ្សេងទៀត រួមមាន ហៀរសំបោរ, កណ្តាស់, រមាស់ភ្នែក, ហូរទឹកភ្នែក, រមាស់បំពង់ក ឬច្រមុះ, និងកន្ទាលត្រអាក។ ថ្នាំនេះក៏បំបាត់ជំងឺរលាកច្រមុះដោយសារអាឡែកហ្ស៊ីរយៈពេលច្រើនឆ្នាំ (PAR) ដែលព្យាបាលក្នុងរយៈពេលពី ៤ ទៅ ៨ សប្តាហ៍។
Question

របៀបប្រើប្រាស់៖

  • សម្រាប់កុមារ ≥ ១២ ឆ្នាំ និងមនុស្សពេញវ័យ។
  • លេប ១ គ្រាប់ជារៀងរាល់ថ្ងៃ ឬតាមការណែនាំរបស់គ្រូពេទ្យ។

ថ្នាំ soft gel មួយគ្រាប់មាន៖

  • សេទីរីហ្ស៊ីន ឌីអ៊ីដ្រូក្លរីត - ១០ មីលីក្រាម
product

សំណួរដែលគេសួរញឹកញាប់

ទទួលបានព័ត៌មានដែលអ្នកត្រូវការ

គេប្រើ ZIRIN ដើម្បីបំបាត់រោគសញ្ញាអាឡែកហ្ស៊ី។

ZIRIN មានផ្ទុកសារធាតុ សេទីរីហ្ស៊ីន ឌីអ៊ីដ្រូក្លរីត ដែលមានប្រសិទ្ធភាពបំបាត់ប្រតិកម្មអាឡែកហ្ស៊ីបង្កដោយធូលី, លម្អង, រោមសត្វចិញ្ចឹម, បរិយាកាស​ និងការផ្លាស់ប្តូររដូវ។។ Zirin មានប្រសិទ្ធភាពឆាប់រហ័សជាងមុន បើប្រៀបធៀបទៅនឹងថ្នាំគ្រាប់ ដោយសារថ្នាំនេះផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា clearcap (ទម្រង់គ្រាប់ទឹក)។

បាទ/ចាស។ លោកអ្នកអាចប្រើថ្នាំ ZIRIN ព្រោះវាជួយបំបាត់រោគសញ្ញាអាឡែកហ្ស៊ីទាំងឡាយ ដែលរួមមាន រមាស់ និងហៀរទឹកភ្នែក និងហៀរសំបោរ, កណ្តាស់ និងកន្ទួលរមាស់លើស្បែក ។ល។ ថ្នាំ ZIRIN អាចកាត់បន្ថយការផលិតសារធាតុគីមីម៉្យាងឈ្មោះថា ហ៊ីស្ដាមីន នៅក្នុងរាងកាយដែលជាភ្នាក់ងារបង្កឲ្យមានប្រតិកម្មអាឡែកហ្ស៊ីទាំងនេះ។

គេណែនាំឲ្យប្រើ ZIRIN សម្រាប់តែមនុស្សពេញវ័យ និងកុមារអាយុចាប់ពី ១២ ឆ្នាំឡើងទៅប៉ុណ្ណោះ។

អាឡែកហ្ស៊ីទៅនឹងលម្អងផ្កា មានរោគសញ្ញាដូចជារមាស់ភ្នែក និងច្រមុះ, ភ្នែកឡើងក្រហម, ចេញទឹកភ្នែក និងហៀរសំបោរ រួមទាំងកណ្តាស់ និងក្អកផង។ អាការនេះកើតមាននៅពេលមានប្រតិកម្មពីរាងកាយ ដើម្បីទប់ស្កាត់សារធាតុចូលពីខាងក្រៅ។ ZIRIN អាចជួយគ្រប់គ្រងប្រតិកម្មតបនេះ និងបំបាត់រោគសញ្ញាទាំងនេះ។

មនុស្សពេញវ័យ និងកុមារអាយុចាប់ពី ១២ ឆ្នាំឡើងទៅអាចលេប ១ គ្រាប់ក្នុងមួយថ្ងៃ ឬតាមការណែនាំរបស់គ្រូពេទ្យ។

គេមិនណែនាំឲ្យពិសាគ្រឿងស្រវឹងក្រោយលេប ZIRIN ទេ។ សារធាតុ សេទីរីហ្ស៊ីន នៅក្នុងថ្នាំ ZIRIN អាចបណ្តាលឲ្យងងុយគេង ហើយជាតិគ្រឿងស្រវឹងធ្វើឲ្យអាការងងុយគេងនេះកាន់តែខ្លាំង ឬបាត់បង់ស្មារតី។

គេមិនណែនាំឲ្យបើកបរបន្ទាប់ពីលេប ZIRIN ទេ ពីព្រោះ សេទីរីហ្ស៊ីន ឌីអ៊ីដ្រូក្លរីត អាចធ្វើឲ្យអ្នកបាត់បង់សមត្ថភាពក្នុងការផ្ចង់អារម្មណ៍​ និងការសម្របសម្រួលរូបវន្តផ្សេងទៀត។

មិនមានទិន្នន័យគ្រប់គ្រាន់ស្ដីពីសុវត្ថិភាពនៃការប្រើប្រាស់ ZIRIN (cetirizine dihydrochloride) ចំពោះស្ត្រីមានផ្ទៃពោះ ឬស្ត្រីកំពុងបំបៅដោះកូនទេ។ ដូច្នេះ គេមិនណែនាំឲ្យស្ត្រីមានផ្ទៃពោះ និងស្ត្រីកំពុងបំបៅដោះកូនឲ្យប្រើ ZIRIN ទេ។

  • អាឡែកហ្ស៊ី៖ អ្នកជំងឺដែលគេដឹងថាមានប្រតិកម្មខ្លាំងទៅនឹងសមាសធាតុផ្សំរបស់ថ្នាំ ZIRIN មិនគួរប្រើថ្នាំនេះទេ។
  • អន្តរប្រតិកម្មថ្នាំ៖ ជៀសវាងប្រើ ZIRIN ប្រសិនបើលោកអ្នកកំពុងលេបថ្នាំផ្តាសាយ, ក្អក, រំសាយអារម្មណ៍, អន្ទះសារ, សម្រួលសាច់ដុំ, ឬប្រកាច់ ពីព្រោះវាអាចធ្វើឲ្យលោកអ្នកងងុយកាន់តែខ្លាំង
  • មានផ្ទៃពោះ និងកំពុងបំបៅដោះកូន៖ គេមិនណែនាំឲ្យប្រើប្រាស់ថ្នាំនេះអំឡុងពេលមានផ្ទៃពោះ ឬកំពុងបំបៅដោះកូនទេ។
  • សូមពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើ៖
    • លោកអ្នកមានជំងឺថ្លើម ឬតម្រងនោម។
    • លោកអ្នកកំពុងលេបថ្នាំរំងាប់អារម្មណ៍ ឬថ្នាំងងុយគេង។
  • គ្រឿងស្រវឹង៖ ចៀសវាងពិសាគ្រឿងវឹងពេលកំពុងប្រើ ZIRIN។
  • ផលរំខាន​ងងុយគេង៖ ថ្នាំនេះ អាចបណ្តាលឲ្យងងុយគេង ចូរប្រុងប្រយ័ត្នខ្ពស់នៅពេលបើកបរ ឬបញ្ជាគ្រឿងចក្រធុនធ្ងន់។
  • សូមពិគ្រោះជាមួយគ្រូពេទ្យជានិច្ចមុននឹងចាប់ផ្តើមប្រើប្រាស់ ZIRIN ដើម្បីធានាសុវត្ថិភាព និងភាពសមស្របសម្រាប់លោកអ្នក។

សួរអ្នកជំនាញរបស់យើង

មិនអាចរកចម្លើយបានមែនដែរឬទេ?

BMI Calculator

18 yrs
1 ft' 0 in"