សន្លាក់ដែលមានសុខភាពល្អហើយបត់បែនបាន និងឆ្អឹងរឹងមាំមានសារៈសំខាន់ណាស់សម្រាប់ការលេងកីឡា ជាពិសេសសម្រាប់មនុស្សវ័យចំណាស់។ ថ្នាំ FLEXSA 1500 ត្រូវបានផលិតឡើងយ៉ាងប្រុងប្រយ័ត្ន ដើម្បីធ្វើឲ្យសន្លាក់របស់លោកអ្នកកាន់តែរឹងមាំ និងអាចមានចលនាបត់បែនបាន ដែលអាចឲ្យលោកអ្នករីករាយនឹងជីវិតឲ្យអស់ពីលទ្ធភាព។
FLEXSA មានលក់នៅទីផ្សារ៖ FLEXSA 1500
ប្រទេសកម្ពុជា, កេនយ៉ា, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, នីហ្សេរីយ៉ា, ហ្វីលីពីន, តង់ហ្សានី, ថៃ, វៀតណាម, យេម៉ែន
FLEXSA 1500 គឺជាអាហារបំប៉នសម្រាប់ជំនួយសុខភាពសន្លាក់។ មានរសជាតិក្រូច ហើយវាអាចសម្រាលការឈឺចាប់សន្លាក់ក្នុងរយៈពេលតែ ២ សប្តាហ៍។ ពិសា FLEXSA 1500 មួយកញ្ចប់ក្នុងមួយថ្ងៃ ជាដំណោះស្រាយរយៈពេលវែងដែលអាចបំបាត់ការឈឺចាប់សន្លាក់, សម្រួលដល់ចលនារាងកាយទូទៅ និងបញ្ហាសន្លាក់ផ្សេងទៀត។



ទទួលបានព័ត៌មានដែលអ្នកត្រូវការ
FLEXSA 1500 គឺជាម្សៅ គ្លូកូសាមីន ស៊ុលផាត សម្រាប់លាយជាមួយទឹកពិសាបានភ្លាមៗ ដែលមានរសជាតិដូចទឹកក្រូច។ គ្លូកូសាមីន ស៊ុលផាត ត្រូវបានផលិតតាមធម្មជាតិនៅក្នុងរាងកាយមនុស្ស ហើយក៏ជាសមាសធាតុដ៏សំខាន់របស់ឆ្អឹងខ្ចីនៃសន្លាក់។ ការបន្ថែម គ្លូកូសាមីន ស៊ុលផាត ដោយពិសា FLEXSA 1500 អាចជួយស្តារមុខងារសន្លាក់ឲ្យវិលមករកភាពធម្មតាវិញ។
លោកអ្នកអាចទុក FLEXSA 1500 នៅកន្លែងត្រជាក់ និងស្ងួត ឆ្ងាយពីពន្លឺព្រះអាទិត្យ។ សូមទុកឲ្យឆ្ងាយពីកុមារ។
កូររំលាយ FLEXSA 1500 មួយកញ្ចប់នៅក្នុងទឹកមួយកែវ ហើយពិសាម្តងក្នុងមួយថ្ងៃជាមួយអាហារ។
បាទ/ចាស បាន។ ការប្រើប្រាស់ FLEXSA 1500 ជាទៀងទាត់អាចជួយពន្យឺត និងបំបាត់រោគសញ្ញាជំងឺរលាកសន្លាក់។ FLEXSA 1500 នេះជំនួយឆ្អឹងខ្ចីសន្លាក់ដោយផ្តល់នូវសមាសធាតុចាំបាច់សម្រាប់ការផលិតឆ្អឹងខ្ចី និងដោយកាត់បន្ថយការរលាកនៅត្រង់សន្លាក់។
ទេ មិនបានទេ។ គេមិនណែនាំឲ្យប្រើថ្នាំបំបាត់ការឈឺចាប់ និង FLEXSA 1500 ក្នុងពេលតែមួយទេ ពីព្រោះថ្នាំទាំងនេះអាចរំខានការជ្រាបចូលរបស់ថ្នាំ។ អ្វីដែលល្អ គួរពិសាថ្នាំទាំងពីរមុខនេះនៅពេលខុសគ្នាក្នុងមួយថ្ងៃ។ សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
ទេ។ គេណែនាំឲ្យឈប់ប្រើ FLEXSA 1500 យ៉ាងហោចណាស់ ២ សប្តាហ៍មុនពេលវះកាត់ ដើម្បីការពារផលវិបាកណាមួយ។ សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
ទេ។ គេមិនណែនាំឲ្យប្រើថ្នាំ FLEXSA 1500 ក្នុងពេលកំពុងប្រើថ្នាំឲ្យឈាមរាវទេ ដូចជាថ្នាំ warfarin ឬអាស្ពីរីនជាដើម។ នេះគឺដោយសារតែថ្នាំទាំងពីរប្រភេទនេះអាចបង្កើនហានិភ័យនៃការហូរឈាមនៅពេលប្រើប្រាស់ក្នុងពេលតែមួយ។ ក្នុងករណីបែបនេះ សូមពិគ្រោះជាមួយគ្រួពេទ្យមុនពេលប្រើ FLEXSA 1500 ។
ទេ។ មិនមានការសិក្សាគ្រប់គ្រាន់ពាក់ព័ន្ធនឹងសុវត្ថិភាពនៃ FLEXSA 1500 ចំពោះស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូនទេ ដូច្នេះគេមិនណែនាំឲ្យប្រើថ្នាំនេះទេ។ ក្នុងករណីបែបនេះ សូមពិគ្រោះជាមួយគ្រួពេទ្យមុនពេលប្រើ FLEXSA 1500 ។
ទេ។ គេមិនណែនាំឲ្យប្រើ FLEXSA 1500 ប្រសិនបើលោកអ្នកអាឡែកហ្ស៊ីនឹងអាហារសមុទ្រទេ ពីព្រោះសារធាតុសកម្មរបស់ FLEXSA 1500 គឺចម្រាញ់ចេញពីអាហារសមុទ្រទាំងនោះ។ សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
មិនអាចរកចម្លើយបានមែនដែរឬទេ?