MAXCAL មានផ្ទុកនូវជាតិកាល់ស្យូមច្រើន និងសមាធាតុផ្សំផ្សេងទៀតលើសពីកាល់ស្យូម។ សារធាតុបង្កើនការជ្រាបចូលជាតិកាល់ស្យូម និងសារធាតុរ៉ែសម្រាប់ឆ្អឹងនៅក្នុង MAXCAL ជួយបង្កើនកំហាប់ឆ្អឹង និងធ្វើឲ្យឆ្អឹងកាន់តែរឹងមាំ។ MAXCAL ក៏ជួយបង្ការជំងឺពុកឆ្អឹងក្នុងវ័យចំណាស់ និងជួយដល់សុខភាពម្តាយ និងទារកផងដែរ។
ប្រទេសកម្ពុជា, ហ្គាណា, មីយ៉ាន់ម៉ា, តង់ហ្សានី, អ៊ុយហ្គង់ដា, វៀតណាម
MAXCAL ជាអាហារបំប៉នឆ្អឹងដែលផលិតឡើងដើម្បីកសាង និងថែរក្សាឆ្អឹងរឹងមាំល្អ។ MAXCAL មានជាតិកាល់ស្យូម និងវីតាមីន D។ វីតាមីន D ជួយក្នុងការជ្រាបចូលនៃជាតិកាល់ស្យូមក្នុងរាងកាយ។ MAXCAL ក៏មានសារធាតុរ៉ែចំនួន ៥ បន្ថែមទៀតផងដែរដូចជា ម៉ាញេស្យូម, ស័ង្កសី, ទង់ដែង, ម៉ង់ហ្គាណែស និងជាតិបូរូន ដែលធ្វើឲ្យឆ្អឹង និងគ្រោងឆ្អឹងរឹងមាំល្អ។



ទទួលបានព័ត៌មានដែលអ្នកត្រូវការ
MAXCAL គឺជាអាហារបំប៉នកាល់ស្យូមដែលមានអានុភាពខ្ពស់ ជាមួយនឹងទម្រង់នៃជាតិកាល់ស្យូមដែលមានកំហាប់ខ្ពស់បំផុត។ MAXCAL មានផ្ទុកនូវវីតាមីន D ដែលជួយក្នុងការជ្រាបចូលជាតិកាល់ស្យូមក្នុងរាងកាយ។ MAXCAL ក៏មានផ្ទុកនូវម៉ាញ៉េស្យូម ដែលគ្រប់គ្រងការធ្វើមេតាបូលីសនៃជាតិកាល់ស្យូម និងមានសារៈសំខាន់សម្រាប់ជួយឆ្អឹងរឹងមាំ។ សារធាតុរ៉ែផ្សេងទៀតដូចជា ស័ង្កសី, ទង់ដែង, និងម៉ង់ហ្គាណែស ក៏មានវត្តមានផងដែរ ដែលត្រូវការចាំបាច់សម្រាប់ការអភិវឌ្ឍ និងការទ្រទ្រង់ដល់គ្រោងឆ្អឹង។
គេប្រើ MAXCAL សម្រាប់បង្ការកង្វះជាតិកាល់ស្យូមដែលអាចកើតឡើងដោយសារវ័យចំណាស់, ពេលមានទម្ងន់ និងមូលហេតុផ្សេងៗទៀត។ MAXCAL ក៏ជួយលើការការពារបញ្ហាបាក់ឆ្អឹងចំពោះអ្នកជម្ងឺពុកឆ្អឹង។
ទេ មិនគួរពិសាអាហារបំប៉នជាតិកាល់ស្យូម និងជាតិដែកជាមួយគ្នាទេ ពីព្រោះវាធ្វើឲ្យថ្នាំជ្រាបចូលក្នុងរាងកាយយឺត។ ជាងនេះទៅទៀត អ្នកមិនគួរប្រើឱសថផ្សេងទៀតទេក្នុងរយៈពេល ១ ទៅ ២ ម៉ោងបន្ទាប់ពីបានពិសាកាល់ស្យូម។
អ្នកអាចពិសា MAXCAL ម្ដងមួយគ្រាប់, ពីរដងក្នុងមួយថ្ងៃក្រោយបាយ ឬតាមការណែនាំរបស់គ្រូពេទ្យ។
ទេ។ គេមិនណែនាំឲ្យអ្នកជំងឺក្រពេញទីរ៉ូអ៊ីតពិសា MAXCAL ទេ ពីព្រោះអ្នកជំងឺប្រភេទនេះមានកម្រិតកាល់ស្យូមខ្ពស់រួចទៅហើយ។ អាហារបំប៉នកាល់ស្យូមមិនគួរប្រើសម្រាប់អ្នកជំងឺដែលមានអាការផ្សេងទៀតដូចជា លើសកម្រិតជាតិកាល់ស្យូម, លើសកម្រិតវីតាមីន D, និងអាការដែលបណ្តាលឲ្យលើសជាតិស្ករក្នុងឈាមដូចជាជំងឺពកសាច់នោះទេ។
ទេ។ ការពិសា MAXCAL លើសពី ២ គ្រាប់ក្នុងមួយថ្ងៃអាចបណ្តាលឲ្យលើសកម្រិតប្រើប្រាស់ និងបណ្តាលឲ្យមិនស្រួលក្រពះ និងអាការលើសជាតិកាល់ស្យូម ដែលជាអាការពេលកម្រិតកាល់ស្យូមក្នុងឈាមកើនឡើងច្រើនជាងធម្មតា។
មិនគួរពិសា MAXCAL ជាមួយឱសថដទៃទៀតទេ ជាពិសេសថ្នាំលើសឈាម ដូចជាថ្នាំ diuretics ឬ verapamil ។ សូមប្រាកដថាអ្នករក្សាគម្លាតរយៈពេលយ៉ាងហោចណាស់ ១ ទៅ ២ ម៉ោងរវាងការពិសា MAXCAL និងថ្នាំលើសឈាម។ ទោះយ៉ាងណាក៏ដោយ សូមកុំទាន់ពិសា MAXCAL មុនពេលពិគ្រោះជាមួយគ្រូពេទ្យរបស់លោកអ្នក។
MAXCAL អាចបណ្តាលឲ្យមានផលរំខានដល់ក្រពះពោះវៀនមួយចំនួនដូចជា ប៉ោងពោះ, មានខ្យល់ក្នុងពោះ, ទល់លាមក និងហើមពោះ។
បាទ/ចាស។ ការសិក្សាតាមបែបវិទ្យាសាស្ត្របានបង្ហាញថា MAXCAL មានសុវត្ថិភាពក្នុងការពិសាអំឡុងពេលមានផ្ទៃពោះ និងកំពុងបំបៅដោះកូន។
សូមរក្សាទុក MAXCAL នៅក្នុងកន្លែងស្ងួតក្រោម ២៥°C ឆ្ងាយពីពន្លឺព្រះអាទិត្យ។
មិនអាចរកចម្លើយបានមែនដែរឬទេ?