OSTEOMIN

បង្ការ និងព្យាបាលជំងឺរលាកសន្លាក់ឆ្អឹង

Osteomin 1
Osteomin 1
Osteomin 2
Osteomin 3
Osteomin 4
Osteomin 5

OSTEOMIN

បង្ការ និងព្យាបាលជំងឺរលាកសន្លាក់ឆ្អឹង

ឱសថនេះផ្ទុកសារធាតុផ្សំដែលល្អសម្រាប់សន្លាក់ក្នុងកម្រិតខ្ពស់ ដែលជួយបង្កើត និងស្តារឆ្អឹងខ្ចីឡើងវិញ និងកែលម្អគុណភាព និងសកម្មភាពទឹករំអិលក្នុងសន្លាក់។

មានកម្រិតប្រើប្រាស់គ្លូកូសាមីន & ខុនដ្រូអ៊ីទីនត្រឹមត្រូវ

ឱសថ​ OSTEOMIN មានទាំងគ្លូកូសាមីនស៊ុលហ្វាត និងខុនដ្រូអ៊ីទីនស៊ុលហ្វាត។ គ្លូកូសាមីន ជួយក្នុងការសំយោគប្រូតេអូគ្លីកង់ ដែលមានសារៈសំខាន់ចំពោះការបង្កើតឆ្អឹងខ្ចី និងការធ្វើឲ្យគុណភាពទឹករំអិលសន្លាក់ធម្មជាតិកើនឡើង។ ខុនដ្រូអ៊ីទីន កាត់បន្ថយការកកិតរវាងឆ្អឹងនិងឆ្អឹង, ជួយទ្រាប់ផ្នែកខាងចុងនៃឆ្អឹង និងជួយកាត់បន្ថយសម្ពាធនៅសន្លាក់ឆ្អឹង។ សារធាតុពីរប្រភេទនេះធ្វើការយ៉ាងស៊ីសង្វាក់គ្នានៅពេលប្រើរួមគ្នា និងជួយឲ្យចលនារាងកាយប្រសើរឡើង កាត់បន្ថយរលាក និងការឈឺចាប់នៅសន្លាក់។

  • ​ទម្រង់ស្ដង់ដារនៃខុនដ្រូអ៊ីទីន និងគ្លូកូសាមីន
  • សុទ្ធល្អ & គ្មានប្រឡាក់ឆ្លង
  • ធ្វើឱ្យសន្លាក់មានចលនា, ភាពបត់បែន និងមុខងាររបស់សន្លាក់ប្រសើរឡើង

Time

អាការ/ពេលត្រូវប្រើ៖

  • ជាការព្យាបាលជំងឺរលាកសន្លាក់ និងតឹងសន្លាក់។
Question

វិធីប្រើ

  • ពិសាម្ដងមួយគ្រាប់, បីដងក្នុងមួយថ្ងៃក្រោយបាយ ឬតាមការណែនាំរបស់គ្រូពេទ្យ។
  • ដើម្បីទទួលបានលទ្ធផលល្អបំផុត អ្នកគួរពិសាឱសថ OSTEOMIN យ៉ាងហោច ៦ សប្តាហ៍។
  • ការប្រើប្រាស់រយៈពេលវែងគឺមានសុវត្ថិភាព ហើយជាទូទៅចាំបាច់ត្រូវប្រើដើម្បីរក្សាប្រសិទ្ធភាពព្យាបាល។
     

គ្រាប់នីមួយៗមាន៖

  • គ្លូកូសាមីនស៊ុលហ្វាត ២ kcl, ៦៦៧ មីលីក្រាម
  • ស្មើនឹងគ្លូកូសាមីនស៊ុលហ្វាត ៥០០ មីលីក្រាម
  • ខុនដ្រូអ៊ីទីនស៊ុលហ្វាត ៤០០ មីលីក្រាម
product

សំណួរដែលគេសួរញឹកញាប់

ទទួលបានព័ត៌មានដែលអ្នកត្រូវការ

ក្នុងឱសថ OSTEOMIN, គ្លូកូសាមីនស៊ុលហ្វាត ជួយក្នុងការសំយោគប្រូតេអូគ្លីកង់ ដែលមានសារៈសំខាន់ក្នុងការបង្កើតឆ្អឹងខ្ចី និងការធ្វើឲ្យគុណភាពទឹករំអិលសន្លាក់ធម្មជាតិកើនឡើង។ ខុនដ្រូអ៊ីទីន ជំនួយឆ្អឹងខ្ចីឲ្យមានភាពយឺត, ជួយជាកំណល់នៅចុងឆ្អឹងសងខាង, និងជួយកាត់បន្ថយសម្ពាធត្រង់សន្លាក់។

ឱសថ OSTEOMIN មានផ្ទុកសារធាតុ គ្លូកូសាមីនស៊ុលហ្វាត និងខុនដ្រូអ៊ីទីនស៊ុលហ្វាត ។ សារធាតុទាំងនេះជួយបង្កើតឆ្អឹងខ្ចីឡើងវិញ និងការធ្វើឲ្យគុណភាពទឹករំអិលសន្លាក់ធម្មជាតិកើនឡើង។ ដូច្នេះគេប្រើឱសថ OSTEMIN ដើម្បីធ្វើឲ្យចលនាផ្នែកសន្លាក់ប្រសើរឡើង និងជាឱសថជំនួយក្នុងការព្យាបាលជំងឺរលាកសន្លាក់ឆ្អឹង។

ឱសថ OSTEOMIN ជាធម្មតាមិនមានផលរំខានអ្វីទេ។ ប៉ុន្តែ មានករណីកម្រខ្លះដែលអាចមានផលរំខានដូចជា ចង្អោរ, រាក, មិនរំលាយអាហារ, ឆ្អល់ក្ដៅចុងដង្ហើម, ងងុយគេង, ឈឺក្បាល, និងគេងមិនលក់។

បាន។ ឱសថ OSTEOMIN អាចជួយបន្ថយការឈឺចាប់, និងរឹងនៅសន្លាក់ ដោយជួយជួសជុលឆ្អឹងខ្ចីនៅសន្លាក់, ធ្វើជាទ្រនាប់ការពារឆ្អឹង និងជំនួយទឹករំអិលនៅផ្នែកក្បាលឆ្អឹង។ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវគុណភាពឆ្អឹងខ្ចី និងទឹករំអិលត្រង់សន្លាក់ ឱសថនេះជួយសម្រាល និងបង្ការការទាញសរសៃពួរនៅផ្នែកសន្លាក់ខ្លាំងពេក និងជួយឱ្យសន្លាក់ធ្វើចលនាងាយស្រួល។ ការប្រើប្រាស់ឱសថ OSTEOMIN ជាទៀងទាត់អាចជួយបង្កើនចលនាសន្លាក់។

បាន។ ឱសថនេះការពារឆ្អឹងខ្ចីនៅផ្នែកខាងចុងនៃឆ្អឹងតាមវិធីពីរយ៉ាង ដោយផ្តល់នូវសមាសធាតុចាំបាច់សម្រាប់ការបង្កើតឆ្អឹងខ្ចី និងកាត់បន្ថយការរលាកនៅត្រង់សន្លាក់។ ការប្រើប្រាស់ឱសថ OSTEOMIN ជាទៀងទាត់អាចជួយពន្យឺត និងកែប្រែរោគសញ្ញានៃជំងឺរលាកសន្លាក់ឆ្អឹង។ ប៉ុន្ដែឱសថ OSTEOMIN មិនអាចជំនួសឱសថបំបាត់ការឈឺចាប់ក្នុងករណីមានការឈឺចាប់ខ្លាំងបាននោះទេ។ គេណែនាំឲ្យពិសាឱសថបំបាត់ការឈឺចាប់ជាមួយឱសថ OSTEOMIN នៅដំណាក់កាលដំបូងនៃការព្យាបាលជំងឺរលាកសន្លាក់។

ឱសថ OSTEOMIN អាចនឹងបង្កើនភាពស៊ាំទៅនឹងអាំងស៊ុយលីន និងប៉ះពាល់ដល់ការបំប្លែងគ្លុយកូសក្នុងរាងកាយ។ ឱសថនេះក៏អាចកាត់បន្ថយប្រសិទ្ធភាពរបស់សារធាតុប្រឆាំងនឹងជំងឺទឹកនោមផ្អែមផងដែរ។ នៅពេលប្រើប្រាស់ឱសថ OSTEOMIN ចំពោះអ្នកជំងឺទឹកនោមផ្អែម ពួកគេចាំបាច់ត្រូវត្រួតពិនិត្យកម្រិតជាតិស្ករក្នុងឈាមយ៉ាងដិតដល់។ សូមពិគ្រោះជាមួយគ្រូពេទ្យរបស់លោកអ្នកសម្រាប់ព័ត៌មានបន្ថែម។

ទេ។ គេមិនណែនាំឲ្យប្រើឱសថ OSTEOMIN ក្នុងពេលកំពុងប្រើប្រាស់ឱសថធ្វើឲ្យឈាមរាវ ដូចជាឱសថវ៉ាហ្វារីន, ឱសថអាស្ពីរីនជាដើមទេ។ ដោយសារឱសថនេះអាចបង្កើនហានិភ័យហូរឈាមកាន់តែច្រើននៅពេលប្រើក្នុងពេលជាមួយគ្នា។ សូមពិគ្រោះជាមួយគ្រូពេទ្យរបស់លោកអ្នកមុនពេលប្រើ OSTEOMIN ក្នុងករណីបែបនេះ។

ទេ។ មិនទាន់មានការសិក្សាគ្រប់គ្រាន់ពាក់ព័ន្ធនឹងសុវត្ថិភាពឱសថ OSTEOMIN ក្នុងចំណោមស្ត្រីមានផ្ទៃពោះ និងកំពុងបំបៅដោះកូនទេ ដូច្នេះ គេមិនណែនាំឲ្យប្រើទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យរបស់លោកអ្នកមុនពេលប្រើ ឱសថ OSTEOMIN ក្នុងករណីបែបនេះ។

ទេ។ គេមិនណែនាំឲ្យប្រើឱសថ OSTEOMIN ទេ ប្រសិនបើអ្នកអាឡែកស៊ីទៅនឹងគ្រឿងសមុទ្រ។ សារធាតុសកម្មនៅក្នុងឱសថ OSTEOMIN គឺបានមកពីសំបកនៃគ្រឿងសមុទ្រ។

ឱសថ OSTEOMIN គួរតែប្រើដោយប្រុងប្រយ័ត្ន និងនៅក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រចំពោះអ្នកដែលមានជំងឺថ្លើម និងតម្រងនោមធ្ងន់ធ្ងរ។

សួរអ្នកជំនាញរបស់យើង

មិនអាចរកចម្លើយបានមែនដែរឬទេ?

BMI Calculator

18 yrs
1 ft' 0 in"