EUGICA FORT

ឱសថធម្មជាតិរសជាតិឆ្ងាញ់សម្រាប់ដោះស្រាយបញ្ហាក្អកស្លេស្ម៍ និងតឹងច្រមុះ។

EUGICA FORT 01
EUGICA FORT 01
EUGICA FORT 02

EUGICA FORT

ឱសថធម្មជាតិរសជាតិឆ្ងាញ់សម្រាប់ដោះស្រាយបញ្ហាក្អកស្លេស្ម៍ និងតឹងច្រមុះ។

នេះ​ជា​ឱសថ​ធម្មជាតិ​មាន​សុវត្ថិភាព​ ដែល​ផ្ទុក​រុក្ខជាតិ​ឱសថ​ជួយ​បំបាត់​ក្អក និង​ស្លេស្ម។ ឱសថនេះ អាចប្រើបានចំពោះមនុស្សគ្រប់វ័យ ចាប់ពីក្មេងអាយុ ២ ឆ្នាំឡើងទៅ។

គ្រាប់កាប់ស៊ុលអឺជីកាធម្មជាតិសុទ្ធជាមួយនឹងអត្ថប្រយោជន៍នៃប្រេងប្រចាក់

សារធាតុផ្សំពីធម្មជាតិជាច្រើននៅក្នុង អឺជីកា ហ្វត ដើរតួយ៉ាងស៊ីសង្វាក់គ្នាក្នុងការព្យាបាលជំងឺក្អក, គ្រុនផ្តាសាយ, និងការចម្លងរោគកម្រិតស្រាលក្នុងច្រមុះ, បំពង់ក និងផ្លូវដង្ហើមផ្នែកខាងលើ។ ប្រេងដែលបានមកពីដើមប្រេងខ្យល់មានមុខងារសម្លាប់មេរោគ ហើយអាចប្រើក្នុងការព្យាបាលក្អក និងសម្រួលដល់ការរំលាយអាហារ។ សារជាតិប្រហើររបស់ម៉ុងតុលក្នុងកម្រិតតិចអាចជំនួយសកម្មភាពក្រពេញញើស និងបន្ថយសីតុណ្ហភាពរាងកាយ។

គេប្រើឱសថនេះជាចម្បងក្នុងការព្យាបាលជំងឺផ្តាសាយ, ឈឺក្បាល, រលាកច្រមុះ, ​រលាកបំពង់ក, ក្អក,ជំនួយដល់ការរំលាយអាហារ, រាកមួល។ ខ្ញី​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​អាឡែកស៊ី និង​បំបាត់ចុកឆ្អល់នៅតាមសាច់ដុំ​។ ឱសថនេះ​ក៏​មាន​ប្រសិទ្ធភាព​ប្រឆាំង​បាក់តេរី, ប្រឆាំង​ការ​រលាក, និង​បំបាត់​ការឈឺចាប់ និង​ជួយ​បំបាត់ស្លេស្ម, ​​ក្អក។ ប្រេងប្រចាក់ មានសកម្មភាពបញ្ចេញស្លេស្មមកក្រៅ និងប្រឆាំងការចម្លងរោគ។ 

ឱសថនេះព្យាបាលការចម្លងរោគក្នុងកម្រិតស្រាលនៅផ្លូវដង្ហើមខាងលើ។ គេប្រើប្រេងជីត្រចៀកជ្រូកដើម្បីព្យាបាលជំងឺផ្តាសាយ, ក្អក និងមានប្រសិទ្ធិភាពអង់ទីប៊ីយ៉ូទិកខ្លាំង អាចកម្ចាត់បាក់តេរីប្រភេទ Staphylococcus, Salmonella typhi, Shigella flexneri, Shigella sannei, Shigella dysenteria, Subtilis, Escherichia coli, Coli bothesda, Streptococcus, Pneumococcus...

  • សម្បូរដោយសារធាតុពីដើមប្រេងខ្យល់, ខ្ញី, ជាតិម៉ុងតុលប្រហើរ, ជីត្រចៀកជ្រូក ជាមួយនឹងអត្ថប្រយោជន៍នៃប្រេងប្រចាក់
  • ធូរស្បើយពីជំងឺក្អក និងផ្តាសាយយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព
  • ជួយបំបាត់ការចម្លងរោគកម្រិតស្រាលនៅផ្លូវដង្ហើមខាងលើ

Time

អាការ/ពេលត្រូវប្រើ៖

  • ឱសថនេះមានគុណភាពព្យាបាលជំងឺក្អក, ឈឺបំពង់ក, តឹងច្រមុះ, ផ្តាសាយចំពោះកុមារអាយុ ៣០ ខែឡើងទៅ និងមនុស្សពេញវ័យ។
Question

វិធីប្រើ

  • ក្មេងអាយុ ៣០ ខែឡើងទៅ៖ លេបម្ដង ១ គ្រាប់ x ២ ដងក្នុងមួយថ្ងៃ
  • មនុស្សពេញវ័យ៖ លេបម្ដង ១ គ្រាប់ x ៣-៤ ដងក្នុងមួយថ្ងៃ ឬតាមការណែនាំរបស់គ្រូពេទ្យ។.

កាប់ស៊ុលជែលទន់នីមួយៗរបស់អឺជីកា ហ្វត មាន៖

  • សារធាតុពីដើមប្រេងខ្យល់៖ ១០០ មីលីក្រាម
  • ប្រេង Cajeput៖ (Oleum Melaleuce)៖ ៥០ មីលីក្រាម
  • ប្រេងខ្ញី (Oleum Zingiberis officinalis)៖ ០,៧៥ មីលីក្រាម
  • ម៉ុងតុល (Mentholum)៖​០,៥ មីលីក្រាម
  • ជីត្រចៀកជ្រូក (Coleus Aromaticous) Extract៖ ០,៣៦ មីលីក្រាម
product

សំណួរដែលគេសួរញឹកញាប់

ទទួលបានព័ត៌មានដែលអ្នកត្រូវការ

អឺជីកា ហ្វត គឺជាប្រភេទគ្រាប់កាប់ស៊ុលជែលទន់ដែលមានសារធាតុសកម្មដែលមិនបង្កគ្រោះថ្នាក់ពីរុក្ខជាតិឱសថ។ សារធាតុផ្សំទាំងនេះរួមមានប្រេងពីដើមប្រេងខ្យល់, ប្រេងប្រចាក់, ខ្ញី, ម៉ុងតុល និងប្រេងជីត្រចៀកជ្រូក។ អឺជីកា ហ្វតជ្រាបចូលខ្លួនយ៉ាងឆាប់រហ័សបន្ទាប់ពីលេបចូល។

សារធាតុផ្សំធម្មជាតិទាំងអស់នៅក្នុងអឺជីកា ហ្វត ធ្វើការរួមគ្នាដើម្បីកាត់បន្ថយរោគសញ្ញាជំងឺគ្រុនផ្តាសាយដូចជា ក្អក, ឈឺបំពង់ក, តឹងច្រមុះ, ផ្តាសាយ។ ឱសថនេះធ្វើសកម្មភាព​ដោយ​ការ​ប្រឆាំងការចម្លង​រោគ​ផ្លូវ​ដង្ហើម, បំបាត់ស្លេស្ម និង​​ក្អក។

បាន។ សារធាតុផ្សំដែលមាននៅក្នុងអឺជីកា ហ្វតសុទ្ធសឹងតែជាផលិតផលធម្មជាតិ ដែលអាចប្រើប្រាស់សម្រាប់ក្មេងអាយុ ៣០ ខែឡើង។ ឱសថនេះ មានប្រសិទ្ធភាពក្នុងការកាត់បន្ថយរោគសញ្ញាជំងឺផ្តាសាយតូច និងធំ ដោយធ្វើបំបាត់ស្លេស្ម និងសំបោរចេញពីផ្លូវដង្ហើមបានប្រសើរ និងកាត់បន្ថយក្អក។ 

បាន។ ច្រមុះរបស់អ្នកស្ទះ ដោយសារតែការផលិតសំបោរច្រើនពេក និងការរលាកភ្នាសច្រមុះ។ អឺជីកា ហ្វត អាចធ្ចើឲ្យសំបោររាវ ហើយកាន់តែងាយស្រួលញើសសំបោរ និងសម្អាតច្រមុះរបស់អ្នក។

ការប្រើប្រាស់អឺជីកា ហ្វត ក្នុងកម្រិតត្រឹមត្រូវមិនមានផលរំខានទេ។ ប៉ុន្ដែមានការរាយការណ៍ថា ការលេបថ្នាំជាតិម៉ុងតុលក្នុងកម្រិតច្រើនអាចបណ្តាលឲ្យឈឺពោះ, ក្អួត, វិលមុខ និងងងុយគេង។ ជាតិម៉ុងតុលអាចបណ្តាលឲ្យមិនស្រួល (ស្រូបចូលតាមច្រមុះ) ជាពិសេសចំពោះកុមារតូចៗ។ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើជួបផលរំខានណាមួយនៅពេលប្រើអឺជីកា ហ្វត។

គេមិនណែនាំឲ្យស្ត្រីមានផ្ទៃពោះ និងម្តាយកំពុងបំបៅដោះកូន ប្រើអឺជីកា ហ្វតដោយមិនមានការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតជាមុនឡើយ។

ទេ។ គេមិនណែនាំឲ្យប្រើ អឺជីកា ហ្វត ក្នុងករណីដូចជាក្អកដោយសារជំងឺហឺត, ជំងឺរបេងទេ។

ទេ។  គេមិនណែនាំឲ្យកុមារមានប្រវត្តិជំងឺឆ្កួតជ្រូកប្រើ អឺជីកា ហ្វតទេ។

បាន។ សារធាតុផ្សំនៅក្នុងអឺជីកា ហ្វត ដូចជាប្រេងពីដើមប្រេងខ្យល់, ជាតិម៉ុងតុល និងខ្ញីអាចជួយសម្រួលការរំលាយអាហារបើទទួលទានអំឡុងពេលគ្រុនផ្តាសាយ។

សួរអ្នកជំនាញរបស់យើង

មិនអាចរកចម្លើយបានមែនដែរឬទេ?

BMI Calculator

18 yrs
1 ft' 0 in"