ឱសថនេះជាឱសថធម្មជាតិ, មានសុវត្ថិភាព ដែលមានផ្ទុករុក្ខជាតិឱសថ ដែលសុទ្ធតែទទួលបានការសិក្សាថាពិតជាឱសថមានប្រសិទ្ធភាព ជួយបំបាត់ក្អក និងស្លេស្ម។ ឱសថនេះអាចប្រើបានចំពោះមនុស្សគ្រប់វ័យ ល្អបំផុតចាប់ពីក្មេងអាយុ ២ ឆ្នាំឡើងទៅ។
សេរ៉ូអីជីកា អាយវី គឺជារូបមន្តពិសេស និងមានរសជាតិឆ្ងាញ់ ដែលមានសារធាតុចម្រាញ់ចេញពីស្លឹកអាយវី។ ឱសថនេះមានប្រយោជន៍ក្នុងការគ្រប់គ្រង និងព្យាបាលស្ថានភាពដែលរាងកាយបញ្ចេញស្លេស្មលើសលុប ហើយឱសថនេះក៏មានសកម្មភាពប្រឆាំងនឹងអតិសុខុមប្រាណផងដែរ ដែលអាចជួយព្យាបាលបញ្ហាជំងឺក្អក។
យោងតាមការសិក្សាគ្លីនិក ប្រសិទ្ធភាពនៃស្លឹកអាយវីដែលប្រើសម្រាប់ក្អកស្លេស្មគឺមិនចាញ់ឱសថ អំប្រុកសុល (ambroxol) និង អាសេទីលស៊ីស្ទីន (acetylcystine) ទេ។ ឱសថនេះមានប្រសិទ្ធភាពលឿន និងមានសុវត្ថិភាព ហើយអាចប្រើបានចំពោះកុមារអាយុពី ២ ឆ្នាំ ឡើងទៅ និងមនុស្សចាស់។ សេរ៉ូនេះមានរសជាតិទឹកឃ្មុំជាពិសេស និងគ្មានជាតិស្ករ, គ្មានជាតិអាល់កុល, និងមិនមានពណ៌សិប្បនិម្មិតណាមួយឡើយ។



ទទួលបានព័ត៌មានដែលអ្នកត្រូវការ
សេរ៉ូអីជីកា អាយវីគឺជាឱសថធម្មជាតិ និងមានសុវត្ថិភាព ១០០% ដែលផ្ទុកសារធាតុចម្រាញ់ពីស្លឹកបអាយវី ៣៨,៤៧ មីលីក្រាម/៥ មីលីលីត្រ ស្មើនឹងស្លឹកអាយវីស្ងួត (Hedera Helix) ២២៥ មីលីក្រាម ។
គេប្រើសេរ៉ូអីជីកា អាយវី ដើម្បីកាត់បន្ថយការក្អក ជាពិសេសពាក់ព័ន្ធជាមួយនឹងការឡើងស្លេស្មច្រើន។ សេរ៉ូនេះជួយបំបាត់ស្លេស្ម និងកាត់បន្ថយក្អក។ គេក៏អាចប្រើឱសថនេះក្នុងពេលកំពុងព្យាបាលជំងឺរលាកទងសួតផងដែរ។ ឱសថនេះគ្មានជាតិអាល់កុល, គ្មានជាតិស្ករ និងមិនមានជាតិពណ៌ទេ។
សម្រាប់កុមារអាយុ ២-៤ ឆ្នាំ ម្ដង ២,៥ មីលីលីត្រ, ២-៣ ដងក្នុងមួយថ្ងៃ។ សម្រាប់កុមារអាយុ ៤-១២ ឆ្នាំ ម្ដង ៥ មីលីលីត្រ, ២-៣ ដងក្នុងមួយថ្ងៃ។ សម្រាប់មនុស្សពេញវ័យ និងកុមារអាយុលើសពី ១២ ឆ្នាំ ម្ដង ៥-៧,៥ មីលីលីត្រ, ២-៣ ដងក្នុងមួយថ្ងៃ។
បាន។ កុមារអាយុលើសពី ២ ឆ្នាំអាចប្រើសេរ៉ូអីជីកា អាយវីបាន។ ឱសថនេះជារូបមន្តធម្មជាតិដែលជួយសម្រួលដល់ការក្អក និងបំបាត់ស្លេស្មដោយពុំមានការរាយការណ៍អំពីផលរំខានណាមួយឡើយ។
បាន។ ការបញ្ចេញស្លេស្មច្រើនអាចនាំឲ្យមានការប្រមូលផ្ដុំស្លេស្មនៅក្នុងសួត និងផ្លូវដង្ហើមខាងលើ ដែលនាំឲ្យមានការថប់ដង្ហើម និងក្អក។ ស្លេស្មនេះអាចខាប់ និងស្អិត ដែលបណ្ដាលឲ្យអ្នកត្រូវប្រឹងខ្លាំងពេលក្អក ដើម្បីសម្អាតផ្លូវដង្ហើម ។ សេរ៉ូអីជីកា អាយវីអាចជួយបំបាត់ស្លេស្ម និងធ្វើឲ្យខាកចេញស្លេស្មមកស្រួល ដែលអាចកាត់បន្ថយការប្រឹងខ្លាំងនៅពេលក្អក និងធ្វើឲ្យអ្នកដកដង្ហើមបានស្រួល។
មានការសិក្សាមិនគ្រប់គ្រាន់អំពីសុវត្ថិភាពនៃការប្រើសេរ៉ូអីជីកា អាយវីចំពោះស្ត្រីមានផ្ទៃពោះ និងកំពុងបំបៅដោះកូនទេ។ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់លោកអ្នកមុនពេលប្រើស៊ីរ៉ូអីជីកា អាយវីក្នុងករណីបែបនេះ។
មិនមានការរាយការណ៍អំពីផលរំខានក្រោយពេលប្រើសេរ៉ូអីជីកា អាយវីតាមការណែនាំនោះទេ។
សេរ៉ូអីជីកា អាយវីអាចជួយបំបាត់ស្លេស្ម និងខាកចេញងាយស្រួលនៅពេលក្អក។
មិនអាចរកចម្លើយបានមែនដែរឬទេ?