EUGICA SYRUP

ឱសថធម្មជាតិរសជាតិឆ្ងាញ់សម្រាប់ដោះស្រាយបញ្ហាក្អកស្លេស្ម៍ និងតឹងច្រមុះ។

EUGICA SYRUP 01
EUGICA SYRUP 01
EUGICA SYRUP 02
EUGICA SYRUP 03

EUGICA SYRUP

ឱសថធម្មជាតិរសជាតិឆ្ងាញ់សម្រាប់ដោះស្រាយបញ្ហាក្អកស្លេស្ម៍ និងតឹងច្រមុះ។

នេះ​ជា​ឱសថ​ធម្មជាតិ​មាន​សុវត្ថិភាព​ ដែល​ផ្ទុក​រុក្ខជាតិ​ឱសថ​ជួយ​បំបាត់​ក្អក និង​ស្លេស្ម។ ឱសថនេះ អាចប្រើបានចំពោះមនុស្សគ្រប់វ័យ ចាប់ពីក្មេងអាយុ ២ ឆ្នាំឡើងទៅ។

ចម្រាញ់ចេញពីរុក្ខជាតិដែលជួយសម្រាលក្អក និងផ្តាសាយសម្រាប់មនុស្សគ្រប់វ័យ

សេរ៉ូអឺជីកាគឺជារូបមន្តដ៏ពិសេស និងមានរសជាតិឆ្ងាញ់ ផ្ទុកទៅដោយសារធាតុផ្សំធម្មជាតិជាច្រើនមុខ។ សេរ៉ូនេះ មានប្រយោជន៍ក្នុងការគ្រប់គ្រង និងបំបាត់អាការស្លេស្មច្រើនដូចជា ក្អកស្លេស្ម, ស្អកក, ក្អករ៉ាំរ៉ៃ, រលាកបំពង់ខ្យល់ និងទងសួត, និងរលាកច្រមុះ ។ សេរ៉ូនេះ មានប្រសិទ្ធភាពលឿន និងមានសុវត្ថិភាព ហើយអាចប្រើបានចំពោះកុមារអាយុ ២ ឆ្នាំឡើង ហើយមនុស្សចាស់ក៏អាចប្រើបាន។

  • អាចប្រើបានចំពោះមនុស្សគ្រប់វ័យ
  • មានប្រសិទ្ធភាព និងធូរស្រាលឆាប់រហ័ស
  • ជួយឲ្យធូរស្បើយពីការក្អកស្លេស្ម តឹងច្រមុះ

Time

អាការ/ពេលត្រូវប្រើ៖

  • សេរ៉ូនេះមានគុណភាពព្យាបាលជំងឺក្អកដែលកើតលើកុមារ និងមនុស្សពេញវ័យ, បំបាត់ស្លេស្ម។
Question

វិធីប្រើ

  • ក្មេងអាយុ ២-៦ ឆ្នាំ៖ ៥-១០ មីលីលីត្រ (១-២ ស្លាបព្រាកាហ្វេ ឬ កន្លះទៅ ១ អំពូល) បីដងក្នុងមួយថ្ងៃ។

នៅក្នុងសេរ៉ូ ៥ មីលីលីត្រមាន៖

  • Tincture of Pouzolzia zeylanica ៖ ១,២០ មីលីក្រាម
  • Syrup of Polygala tenuifolia ៖ ៦,០០ក្រាម
  • សេរ៉ូពីក្រូចខ្វិច ៖ ១៨.០០ក្រាម
  • Extract of Oroxylum indicum ៖ ១,២០ក្រាម
  • Syrup of Styrax tonkinensis ៖ ១២,០០ក្រាម
  • សេរ៉ូពីជីត្រចៀកជ្រូក ៖ ២៥,៥០ក្រាម
  • សារធាតុពីដើមប្រេងខ្យល់ ៖ ០,១២ក្រាម
  • Sodium benzoate ៖ ១,៨០ក្រាម
product

សំណួរដែលគេសួរញឹកញាប់

ទទួលបានព័ត៌មានដែលអ្នកត្រូវការ

សេរ៉ូអឺជីកាគឺជាឱសថធម្មជាតិដែលមានសុវត្ថិភាព ១០០% ចម្រាញ់ចេញពីរុក្ខជាតិឱសថផ្សេងៗ ដែលរួមមានចម្រាញ់ចេញពីដើមកន្ទេចអាល, មើមយានជឺ, ក្រូច, ដើមពិកា, និងជីអង្កាមម៉ិកស៊ិក។ គ្រឿងផ្សំទាំងនេះធ្វើសកម្មភាពរួមគ្នាដើម្បីបំបាត់ជំងឺគ្រុនផ្តាសាយ។

សេរ៉ូអឺជីកាមានប្រយោជន៍ក្នុងការគ្រប់គ្រង និងបំបាត់ការចេញស្លេស្មច្រើនលើសលុប បង្កទៅជាក្អកស្លេស្ម, ស្អកក, ក្អករ៉ាំរ៉ៃ, រលាកដើមក, រលាកបំពង់ក និងទងសួត, និងរលាកច្រមុះ។

ក្មេងអាយុ ២-៦ ឆ្នាំ៖ ៥-១០ មីលីលីត្រ (១-២ ស្លាបព្រាកាហ្វេ ឬ កន្លះទៅ ១ អំពូល) បីដងក្នុងមួយថ្ងៃ។ ក្មេងអាយុ ៦ ឆ្នាំឡើង៖ ១៥ មីលីលីត្រ ( ១ ស្លាបព្រា ឬ ១ អំពូលកន្លះ) បីដងក្នុងមួយថ្ងៃ។

បាន។ កុមារដែលមានអាយុ ២ ឆ្នាំឡើងអាចប្រើប្រាស់សេរ៉ូអឺជីកាបាន។ វា​ជា​រូបមន្ត​ធម្មជាតិ​ដែល​ជួយ​សម្រួល​ដល់​ការ​ក្អក និង​បំបាត់ស្លេស្ម​ដោយ​គ្មាន​ផលរំខាន​។

បាន។ ការ​បញ្ចេញ​ស្លេស្ម​ច្រើន​ពេកអាច​នាំឲ្យ​មានការ​ប្រមូលផ្ដុំស្លេស្ម​នៅក្នុង​សួត និង​ផ្លូវដង្ហើម​ផ្នែកខាងលើ ដែល​នាំឲ្យ​មានការ​ថប់ដង្ហើម និង​ក្អក​។ ស្លេស្មនេះអាចខាប់ និង​ស្អិត ដែល​ធ្វើ​ឲ្យ​អ្នក​ខំប្រឹង​ខ្លាំង​​ពេល​ក្អក ដើម្បី​សម្អាត​ផ្លូវដង្ហើម។ សេរ៉ូអឺជីកា អាចបំបាត់ស្លេស្ម និងធ្វើឲ្យការខាកមកក្រៅមានភាពងាយស្រួល ហេតុដូចនេះហើយ វាជួយកាត់បន្ថយសម្ពាធអំឡុងពេលក្អក និងធ្វើឲ្យអ្នកដកដង្ហើមបានប្រសើរជាងមុន។

បាន។ សេរ៉ូអឺជីកាអាច​ជួយ​បំបាត់ស្លេស្ម និង​កាត់​បន្ថយ​ការ​រលាក​ភ្នាស​ច្រមុះ​ក្នុង​ស្ថានភាព​ដូច​ជាការរលាកច្រមុះ ឬ​ជំងឺរលាក​ច្រមុះ​ដោយសារ​អា​ឡែក​ស៊ី​។ វាអាចជួយសម្អាតផ្លូវដង្ហើមរបស់អ្នក និងធ្វើឲ្យការដកដង្ហើមបានធូរស្បើយ។

មិនមានការសិក្សាគ្រប់គ្រាន់អំពីសុវត្ថិភាពរបស់សេរ៉ូអឺជីកាចំពោះស្ត្រីមានផ្ទៃពោះ និងកំពុងបំបៅដោះកូនទេ។ ក្នុងករណីបែបនេះ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់លោកអ្នកមុនពេលប្រើសេរ៉ូអឺជីកា។

មិនមានការរាយការណ៍ពីផលរំខាននៃការប្រើប្រាស់សេរ៉ូអឺជីកាដូចដែលបានណែនាំនោះទេ។

បាន។ ក្នុង​ករណី​ក្អក​ស្ងួត យើង​មិន​អាច​ក្អកដើម្បីសម្អាតស្លេស្មក្នុងបំពង់កបានទេ ករណីនេះ​នាំ​ឲ្យ​ស្អកក និង​រលាកបំពង់ក។ សេរ៉ូអឺជីកាអាច​ជួយបំបាត់ស្លេស្ម និងអាចឲ្យយើង​ខាកស្ដោះស្លេស្មចេញមកក្រៅតាមរយៈក្អកបាន ដែលជួយសម្អាតស្លេស្ម ​និងធ្វើឲ្យ​ដកដង្ហើម​បានស្រួល។

គេមិនណែនាំឲ្យប្រើសេរ៉ូអឺជីកាចំពោះអ្នកដែលងាយ​ប្រឹត្តកម្មខ្លាំង ឬចាញ់សារធាតុផ្សំពីរុក្ខជាតិ ឬសមាសធាតុផ្សេងទៀតនៅក្នុងផលិតផលនេះទេ ព្រោះពួកគេអាចមានប្រតិកម្មអាឡែកស៊ីទៅនឹងសារធាតុផ្សំ។

សួរអ្នកជំនាញរបស់យើង

មិនអាចរកចម្លើយបានមែនដែរឬទេ?

BMI Calculator

18 yrs
1 ft' 0 in"