MUCLEAR

ជំរុញការបញ្ចេញស្លេស្ម និងសម្រួលដល់ការដកដង្ហើម

Muclrear  902x844  03
Muclrear  902x844  03
Muclrear  902x844  02
Muclrear  902x844

MUCLEAR

ជំរុញការបញ្ចេញស្លេស្ម និងសម្រួលដល់ការដកដង្ហើម

ឱសថនេះជួយបំបែក និងបំបាត់ស្លេស (សំបោរ) (សកម្មភាពបំបែកស្លេស្ម) ដោយជួយក្នុងការបញ្ចេញចោលតាមរយៈការក្អក។ ដំណើរការនេះជួយសម្អាតផ្លូវដង្ហើម ធ្វើឲ្យការដកដង្ហើមកាន់តែងាយស្រួល។

មាននៅក្នុង

ប្រទេសមីយ៉ាន់ម៉ា, ថៃ, កម្ពុជា

ឱសថកម្ចាត់ស្លេស្មនេះមានសារធាតុអាសេទីលស៊ីស្តេអ៊ីន ​​​​ដើម្បីជួយកម្ចាត់ស្លេស្ម

គេប្រើឱសថ MUCLEAR ជាការព្យាបាលបន្ថែមសម្រាប់ជំងឺផ្លូវដង្ហើមផ្សេងៗដែលមានទំនាក់ទំនងទៅនឹងការឡើងស្លេស្មច្រើនលើសលុប។ ជារឿយៗ អាការដូចជា រលាកបំពង់ក, រលាកសួត, ហើមសួត, រលាកបំពង់ខ្យល់ និងទងសួត, និងស្លេស្មឡើងខាប់ ជាដើមហេតុធ្វើឲ្យឡើងស្លេស្មច្រើនលើសលុប។

  • ធ្វើឲ្យស្លេស្មរាវ
  • ងាយស្រួលខាកស្ដោះស្លេស្មតាមរយៈក្អក
  • មិនឲ្យពុលថ្លើមខ្លាំង ដោយការពិសារប៉ារ៉ាសេតាមុលច្រើន

Time

អាការ/ពេលត្រូវប្រើ៖

  • ការព្យាបាលបន្ថែមលើអ្នកជំងឺដែលមានស្លេស្មខាប់ខុសធម្មតាក្នុងស្ថានភាពដូចជា ជំងឺរលាកសួត, រលាកទងសួត, ហើមសួត, រលាកបំពង់ខ្យល់ និងទងសួត, ជំងឺហឺតរួមជាមួយនិងរលាកទងសួតរ៉ាំរ៉ៃ, ជំងឺរបេង, ហើមទងសួត និងដំណាក់កាលដំបូងនៃការដុះសាច់ក្នុងសួត)
  • មិនឲ្យពុលថ្លើមខ្លាំង ដោយការពិសារប៉ារ៉ាសេតាមុលច្រើន
Question

វិធីប្រើ

  • គ្រាប់ថ្នាំរលាយក្នុងទឹក នីមួយៗមានអាសេទីលស៊ីស្តេអ៊ីន ​​​​​៦០០ មីលីក្រាម។ អ្នកដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅត្រូវដាក់ថ្នាំមួយគ្រាប់ក្នុងទឹកកន្លះកែវឲ្យរលាយ ហើយពិសាក្រោយអាហារពេលល្ងាច មួយថ្ងៃម្តង។

គ្រាប់ថ្នាំរលាយក្នុងទឹក នីមួយៗមាន

  • អាសេទីលស៊ីស្តេអ៊ីន ៦០០ មីលីក្រាម
product

សំណួរដែលគេសួរញឹកញាប់

ទទួលបានព័ត៌មានដែលអ្នកត្រូវការ

ទិន្នន័យសុវត្ថិភាពពាក់ព័ន្ធនឹងការប្រើប្រាស់ MUCLEAR អំឡុងពេលមានផ្ទៃពោះនៅមានកម្រិតនៅឡើយក្នុងលក្ខខណ្ឌនៃការសិក្សាលើមនុស្ស។ ដូច្នេះ​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ប្រើឱសថ​នេះ​តែ​ក្នុងករណីដែល​មាន​វេជ្ជបញ្ជា​ពីគ្រូពេទ្យតែប៉ុណ្ណោះ​។

ការបញ្ចេញអាសេទីលស៊ីស្តេអ៊ីនពីទឹកដោះម្តាយនៅតែមិនទាន់ច្បាស់លាស់។ ដើម្បីធានាសុវត្ថិភាពទារកទើបនឹងកើត គួរតែចៀសវាងការប្រើឱសថនេះក្នុងពេលបំបៅដោះកូន លុះត្រាតែមានវេជ្ជបញ្ជាពីគ្រូពេទ្យ។

ឱសថ MUCLEAR ត្រូវតែរក្សាទុកនៅសីតុណ្ហភាពធម្មតាក្នុងបន្ទប់ ឆ្ងាយពីសំណើម និងពន្លឺព្រះអាទិត្យ។

ចៀសវាងផ្តល់ឱសថនេះដល់ទារក។ ចាំបាច់ត្រូវពិគ្រោះជាមួយគ្រូពេទ្យកុមារមុនពេលផ្តល់ថ្នាំណាមួយដល់ទារក ដោយសារសរីរាង្គរបស់ទារកងាយរងការខូចខាត និងមិនទាន់មានការអភិវឌ្ឍពេញលេញនៅឡើយ។

ប្រសិនបើលោកអ្នកពិសា MUCLEAR ច្រើនពេក អ្នកអាចមានរោគសញ្ញាដូចជា ចង្អោរ, ក្អួត, ឬរាក។ អ្នកចាំបាច់ត្រូវទាក់ទងគ្រូពេទ្យភ្លាមៗក្នុងករណីប្រើថ្នាំលលើសកម្រិត។

ប្រសិនបើលោកអ្នកភ្លេចពិសាឱសថ MUCLEAR មួយដូស សូមប្រាកដថាលោកអ្នកពិសាថ្នាំនេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ប៉ុន្តែប្រសិនបើជិតដល់ពេលពិសាថ្នាំដូសបន្ទាប់ គេណែនាំឲ្យអ្នកមិនចាំបាច់ពិសាដូសដែលភ្លេចនោះទេ ហើយបន្តពិសាដូសបន្ទាប់តាមកាលវិភាគធម្មតារបស់លោកអ្នក។ ប្រការសំខាន់ អ្នកមិនត្រូវប្រើឱសថលើសពីកម្រិតប្រើប្រាស់តាមវេជ្ជបញ្ជារបស់គ្រូពេទ្យទេ។

ចៀសវាងពិសា​ឱសថ​នេះ​ក្នុង​រវាង​ពីរ​ម៉ោង​បន្ទាប់​ពី​ពិសា​អង់ទីប៊ីយ៉ូទិចរួច។ ត្រូវប្រុងប្រយ័ត្ន ឬត្រូវចៀសវាងការប្រើប្រាស់ថ្នាំក្អក និងថ្នាំគ្រប់គ្រងសម្ពាធឈាម ក្នុងពេលកំពុងប្រើប្រាស់ថ្នាំដែលមានជាតិអាសេទីស៊ីស្ដេអ៊ីន​​​​។

ទេ, MUCLEAR មិនមែនជាប្រទភេទឱសថអង់ទីប៊ីយ៉ូទិចទេ។ ឱសថនេះស្ថិតក្នុងប្រភេទឱសថមូកូលីទិច ដែលជាឱសថបំបាត់ស្លេស្ម ដើម្បីសម្រួលដល់ការខាកស្លេស្មចេញពីសួត។

មានបញ្ហាណែនទ្រូង ​​អាច​មាន​ន័យ​ថា​អ្នក​មាន​ស្លេស្ម​ខាប់ ដែល​ធ្វើឲ្យឱ្យ​ពិបាក​ដកដង្ហើម​។ អ្នក​អាច​ប្រើ MUCLEAR ដើម្បី​បំបាត់ស្លេស​ ដែល​បន្ទាប់មក​ងាយ​នឹង​បញ្ចេញ​មកក្រៅ នាំឲ្យ​​ដកដង្ហើមបាន​ស្រួល​។ ប្រសិនបើអ្នកមិនធូរស្បើយបន្ទាប់ពីប្រើឱសថ MUCLEAR សូមពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នកពីមូលហេតុផ្សេងទៀតដែលនាំឲ្យណែនទ្រូង។

រយៈពេលនៃការព្យាបាលជាមួយឱសថ MUCLEAR នឹងត្រូវកំណត់ដោយគ្រូពេទ្យ ដោយពិចារណាលើប្រភេទពីជំងឺដែលត្រូវប្រើឱសថនេះ។ ក្នុងករណីជាជំងឺផ្លូវដង្ហើម ការព្យាបាលដំណាក់កាលដំបូងអាមានរយៈពេល ៥ ថ្ងៃ ហើយអាចបន្តរហូតដល់ ២ សប្តាហ៍អាស្រ័យលើស្ថានភាពជំងឺរបស់លោកអ្នក។

សួរអ្នកជំនាញរបស់យើង

មិនអាចរកចម្លើយបានមែនដែរឬទេ?

BMI Calculator

18 yrs
1 ft' 0 in"