វីតាមីនក្រុម B គឺចាំបាច់ ដើម្បីឲ្យប្រព័ន្ធប្រសាទមានមុខងារល្អប្រក្រតី។ វីតាមីននេះ ក៏ដើរតួយ៉ាងសំខាន់ក្នុងដំណើរការមេតាបូលីសផងដែរ។ អាហារបំប៉ននេះអាចមានអត្ថប្រយោជន៍ចំពោះអ្នកដែលមានតម្រូវការវីតាមីននេះបន្ថែម ដូចជាពេលមានអារម្មណ៍តានតឹង, អ្នកញៀនគ្រឿងស្រវឹង, និងអ្នកជំងឺក្រោយពេលវះកាត់ ឬពេលឈឺ។
NAT B ក៏មានលក់ក្រោមឈ្មោះថា ULTRA B នៅក្នុងប្រទេសប៉េរូផងដែរ
ប្រទេសមីយ៉ាន់ម៉ា, វៀតណាម, ថៃ, កម្ពុជា, ហ្វីលីពីន, នីហ្សេរីយ៉ា, ឥណ្ឌូនេស៊ី, ប៉េរូ, តង់ហ្សានី, អេត្យូពី, អ៊ូហ្គង់ដា, ហ្គាណា, ស្រីលង្កា, កេនយ៉ា, យេម៉ែន, សំប៊ី, អ៊ូសបេគីស្ថាន, រ៉ូវ៉ាន់ដា, ម៉ុងហ្គោលី, ស៊ូដង់, ប៊ូរុនឌី
NAT B គឺជារូបមន្តវីតាមីន B ដែលមានអានុភាពខ្ពស់ផ្តល់ឲ្យរាងកាយនូវប្រភពវីតាមីន B សំខាន់ៗ
វីតាមីន B-1 ដើរតួនាទីក្នុងការបំប្លែងថាមពល និងមានសារៈសំខាន់សម្រាប់មុខងារប្រក្រតីនៃសរសៃប្រសាទ និងសាច់ដុំ, វីតាមីន B-2 ចាំបាច់សម្រាប់ការផលិតថាមពល និងជាតិខ្លាញ់, ការបំប្លែងកាបូអ៊ីដ្រាត និងប្រូតេអ៊ីន, នីកូទីណាមីត ផ្តល់នូវការទ្រទ្រង់របបអាហារសម្រាប់ទម្រង់ខ្លាញ់ក្នុងឈាមដែលមានសុខភាពល្អ, វីតាមីន B-6 និង អាស៊ីតហ្វូលិក ដើរតួនាទីក្នុងការថែរក្សាកម្រិតអូម៉ូស៊ីស្តេអ៊ីន ធម្មតា, អាស៊ីតហ្វូលិកក៏ជំនួយប្រព័ន្ធសរសៃឈាមបេះដូងផងដែរ, វីតាមីន B-12 ចាំបាច់សម្រាប់ការផលិតថាមពល និងកោសិកាឈាមក្រហម, ប៊ីយ៉ូទីនមានមុខងារជាកូអង់ស៊ីមក្នុងការបំប្លែងអាហារទៅជាថាមពល (មេតាបូលីស) ដែលតម្រូវសម្រាប់ការសំយោគអាស៊ីតខ្លាញ់ និងផ្តល់នូវអាហារបំប៉នសម្រាប់ក្រចក និងសក់ឲ្យមានសុខភាពល្អ។
ទទួលបានព័ត៌មានដែលអ្នកត្រូវការ
NAT B គឺជារូបមន្តវីតាមីន B ដែលមានអានុភាពខ្ពស់។ វីតាមីននេះជាអាហារបំប៉នក្រុមវីតាមីន B ដែលមានអានុភាពខ្ពស់ ផ្តល់ឲ្យរាងកាយនូវប្រភពវីតាមីន B សំខាន់ៗ។
គេប្រើ NAT B ដើម្បីបំពេញ និងបង្ការកង្វះវីតាមីន B និងគាំទ្រដល់មុខងាររាងកាយដែលមានសុខភាពល្អក្នុងលក្ខខណ្ឌដែលសារពាង្គកាយត្រូវការវីតាមីន B ខ្ពស់ ដូចជាក្នុងពេលមានភាពតានតឹងអារម្មណ៍, ការពិសាគ្រឿងស្រវឹងរយៈពេលវែង, ក្រោយពេលវះកាត់ និងពេលជាសះស្បើយពីជំងឺ។
បាទ/ចាស។ ក្នុងអំឡុងពេលគ្រុនចាញ់ គឺមានការបំផ្លាញកោសិកាឈាម និងការខូចខាតថ្លើម។ រាងកាយអាចត្រូវការវីតាមីន និងសារធាតុចិញ្ចឹមច្រើនដើម្បីជាសះស្បើយ លើសពីបរិមាណវីតាមីន និងជីវជាតិដែលមាននៅក្នុងរបបអាហារធម្មតា។ អានុភាពខ្ពស់នៃក្រុមវីតាមីន B ដែលមាននៅក្នុង NAT B អាចជួយបំពេញតម្រូវការបន្ថែមនៃវីតាមីន B និងធ្វើឲ្យជាសះស្បើយរហ័ស និងកម្លាំងថាមពលប្រសើរឡើងបន្ទាប់ពីជំងឺគ្រុនចាញ់ ឬការចម្លងរោគផ្សេងៗ។
លេប ១ គ្រាប់ក្នុងមួយថ្ងៃបន្ទាប់ពីពិសាអាហារ ឬតាមការណែនាំរបស់គ្រូពេទ្យ។
បាទ/ចាស។ ការពិសា NAT B អំឡុងពេលមានផ្ទៃពោះ និងកំពុងបំបៅដោះ គឺមានសុវត្ថិភាព។ ទោះជាយ៉ាងណាក៏ដោយ គួរតែប្រយ័ត្នកុំប្រើអាហារបំប៉នច្រើនមុខខុសៗគ្នាដែលមានផ្ទុកក្រុមវីតាមីន B ក្នុងពេលតែមួយ។ សូមពិគ្រោះជាមួយគ្រូពេទ្យរបស់លោកអ្នកសម្រាប់ព័ត៌មានបន្ថែម។
បាទ/ចាស។ ក្រុមវីតាមីន B ជួយបំប្លែងអាហារទៅជាថាមពលនៅកម្រិតកោសិកា និងជំនួយមុខងារប្រព័ន្ធប្រសាទ។ ដោយសារការធ្វើការងារច្រើនពេក រាងកាយរបស់លោកអ្នកអាចមានតម្រូវការវីតាមីន B កាន់តែច្រើន ដូច្នេះ ការពិសា Nat B អាចជួយបំពេញតម្រូវការវីតាមីន B បន្ថែម ហើយអាចជួយឲ្យលោកអ្នកទប់ទល់ និងជម្នះលើភាពនឿយហត់អស់កម្លាំងទាំងផ្លូវចិត្ត និងផ្លូវកាយ។
បាទ/ចាស។ បន្ទាប់ពីការវះកាត់ រាងកាយរបស់អ្នកអាចត្រូវការវីតាមីន B បន្ថែមដើម្បីជាសះស្បើយ និងជាសះឡើងវិញបានល្អ។ ដោយសារតែមានកំណើនតម្រូវការពីរាងកាយ វីតាមីន B ពីរបបអាហារតែមួយមុខប្រហែលជាមិនទាន់គ្រប់គ្រាន់ទេ។ NAT B គឺជារូបមន្តវីតាមីន B ដែលមានអានុភាពខ្ពស់ អាចជួយបំពេញតម្រូវការរបស់រាងកាយ និងជួយក្នុងការស្តារសុខភាពឡើងវិញ។
បាទ/ចាស។ អាការស្លេកស្លាំងគឺជាស្ថានភាពមួយដែលកោសិកាផ្ទុកអុកស៊ីសែនមិនគ្រប់គ្រាន់នៅក្នុងឈាម ឬកោសិកាមិនអាចផ្ទុកអុកស៊ីសែនបានគ្រប់គ្រាន់។ ប្រភេទមួយចំនួននៃភាពស្លេកស្លាំងគឺបណ្តាលមកពីកង្វះវីតាមីន B នៅក្នុងរបបអាហារ ឬការស្រូបវីតាមីននេះមិនបានគ្រប់គ្រាន់។ ការពិសា NAT B អាចជួយឲ្យជាសះស្បើយពីអាការស្លេកស្លាំង ជាពិសេសនៅពេលប្រើជាមួយអាហារបំប៉នមានជាតិដែក និងវីតាមីន C។
ការពិសា NAT B ក្នុងបរិមាណត្រឹមត្រូវ មិនមានផលរំខានអ្វីនោះទេ។
បាទ/ចាស។ អ្នកដែលពិសាគ្រឿងស្រវឹងក្នុងរយៈពេលវែង គឺងាយនឹងខ្វះវីតាមីនផ្សេងៗ។ វីតាមីន B គឺចាំបាច់សម្រាប់ដំណើរការមេតាបូលីសរបស់រាងកាយ និងសុខភាពកោសិកាខួរក្បាល។ NAT B គឺជារូបមន្តវីតាមីន B ដែលមានអានុភាពខ្ពស់ អាចជួយក្នុងការស្តារឡើងវិញដោយធ្វើឲ្យការធ្វើមេតាបូលីសមានសភាពធម្មតាវិញ និងជួយដល់សុខភាពខួរក្បាល។
មិនអាចរកចម្លើយបានមែនដែរឬទេ?