NAT C

រាងកាយរបស់លោកអ្នកទទួលបាន "វីតាមីនC" កាន់តែច្រើនជាមួយនឹង NAT C!

NAT C 1
NAT C 1
NAT C 2
NAT C 3
NAT C 4
NAT C 5

NAT C

រាងកាយរបស់លោកអ្នកទទួលបាន "វីតាមីនC" កាន់តែច្រើនជាមួយនឹង NAT C!

រូបមន្តវីតាមីន C មានអានុភាពខ្ពស់ ដែលជាការលាយបញ្ចូលគ្នាដ៏ពិសេសនៃអាស៊ីតអាស្កូប៊ីក និងសមាសធាតុធម្មជាតិ ដើម្បីផ្តល់ជីវជាតិប្រសើរជាងមុន ជាមួយនឹងវីតាមីន C ១០០០ មីលីក្រាម ដែលមិនធ្វើអោយប៉ះពាល់ក្រពះ។ NAT C ជួយពង្រឹងប្រព័ន្ធការពាររាងកាយ, កាត់បន្ថយភាពធ្ងន់ធ្ងរ និងរយៈពេលនៃជំងឺផ្តាសាយធម្មតា និងជំនួយដល់ការបង្កើតកូឡាជិនផងដែរ។

វីតាមីន C ដែលមិនធ្វើទុក្ខដល់ក្រពះជាមួយនឹងការចម្រាញ់ចេញពីធម្មជាតិដែលសម្បូរទៅដោយវីតាមីន C

វីតាមីន C គឺជាសារធាតុចិញ្ចឹមដ៏សំខាន់។ ដោយសារវាជាវីតាមីនរលាយក្នុងទឹក ធ្វើឲ្យរាងកាយរបស់យើងមិនអាចរក្សាទុកវីតាមីន C ក្នុងខ្លួនបានយូរទេ។ ស្ថានភាពដូចជា ភាពតានតឹង និងការចម្លងរោគ អាចធ្វើឲ្យកម្រិតវីតាមីន C នៅក្នុងខ្លួនយើងធ្លាក់ចុះ។ ស្របពេលដែលមានមេរោគជាច្រើននៅជុំវិញខ្លួនយើង ការពង្រឹងប្រព័ន្ធការពាររាងកាយឲ្យរឹងមាំគឺជារឿងសំខាន់ ដើម្បីការពារពីការចម្លងរោគ។ ដូច្នេះ​ ការបំពេញវីតាមីន C ប្រចាំថ្ងៃតាមរយៈការបំប៉ន​វីតាមីន C ​បន្ថែម គឺជារឿងសំខាន់។

NAT C មានផ្ទុកនូវវីតាមីន C ដោយមានរសជាតិក្រូច, សារធាតុអេស្ពើរីឌីន, រូទីន និងជាតិជូរតាមធម្មជាតិរបស់វីតាមីន C ដូចជាផ្លែកូលាប និងអាសេរ៉ូឡាឈែរី។ ជាមួយនឹងអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព NAT C មិនត្រឹមតែជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល និងជំនួយប្រព័ន្ធការពារខ្លួនប៉ុណ្ណោះទេ ប៉ុន្តែ NAT C ថែមទាំងជួយរក្សាស្បែកឲ្យមានសុខភាពល្អ, មានអញ្ចាញធ្មេញ និងសាច់ដុំរឹងមាំផងដែរ។ ដោយមានការបន្សាបជាតិអាស៊ីតក្នុងទម្រង់ជាអំបិល NAT C មិនធ្វើទុក្ខដល់ក្រពះរបស់លោកអ្នកទេ។

  • ពង្រឹងប្រព័ន្ធការពាររាងកាយ និងបង្ការការលាប់ជំងឺឡើងវិញ ដូចជាជំងឺផ្តាសាយជាដើម
  • ធ្វើឲ្យសុខភាពអញ្ចាញធ្មេញប្រសើរឡើង
  • ជំនួយស្បែកឲ្យទន់ល្មើយ និងក្មេងជាងវ័យ
  • ពន្លឿនការជាសះស្បើយពីរបួស

Time

អាការ/ពេលត្រូវប្រើ៖

  • ដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយ
  • ដើម្បីការពារកុំឲ្យកើតជំងឺផ្តាសាយញឹកញាប់ និងធ្ងន់ធ្ងរ
  • សម្រាប់ស្បែកដែលមានសុខភាពល្អ
  • សម្រាប់សរសៃពួរ, អញ្ចាញធ្មេញដែលមានសុខភាពល្អ
  • ដើម្បីឲ្យឆាប់ជាសះស្បើយពីការចម្លងរោគ/ជំងឺ
Question

វិធីប្រើ៖

  • ពិសាមួយគ្រាប់ជារៀងរាល់ថ្ងៃក្រោយបាយ ឬតាមការណែនាំរបស់គ្រូពេទ្យ។

គ្រាប់នីមួយៗនៃ NAT C  ១០០០​ មានផ្ទុកនូវ៖

សម្រាប់អាស៊ីតអាស្កូប៊ីកសរុប ១ ក្រាម

  • អាស៊ីតអាស្កូប៊ីក និង nbsp; ៣០០ មក្រ
  • សូដ្យូមអាស្កូបាត ៣៥៣ មក្រ
  • កាល់ស្យូមអាស្កូបាត ៤១២ មក្រ
  • សម្រាប់អាស៊ីតអាស្កូប៊ីក និង nbsp សរុប; ១ ក្រាម
  • រូទីន ៥០ មក្រ
  • អេស្ពើឌីន និង  ៥០ មក្រ
  • រសជាតិធម្មជាតិ និង ៥០ មក្រ
  • ផ្លែកូលាប Ext និង  ២៥០ មក្រ
  • ការចម្រាញ់អាសេរ៉ូឡាឈែរី ស្មើនឹងបរិមាណសាច់ផ្លែឈើស្ងួត ៥០ មក្រ
product

សំណួរដែលគេសួរញឹកញាប់

ទទួលបានព័ត៌មានដែលអ្នកត្រូវការ

NAT C ១០០០ គឺជារូបមន្តវីតាមីន C មានកម្រិតខ្ពស់។ វីតាមីន C គឺជាសារធាតុចិញ្ចឹមដ៏សំខាន់ ដែលមិនអាចផលិត ឬរក្សាទុកដោយរាងកាយរបស់យើងបានយូរឡើយ។ ការទទួលបានកម្រិតវីតាមីន C ខ្ពស់ពីផ្លែឈើ និងបន្លែគឺតម្រូវឲ្យអ្នកពិសាផ្លែឈើ និងបន្លែទាំងនោះក្នុងបរិមាណច្រើន ដែលជួនកាលហាក់បីដូចជាមិនអាចទៅរួច។ ដូច្នេះ អាហារបំប៉នបន្ថែមជួយ​រក្សា ឬ​បំពេញ​បរិមាណបម្រុង​ទុកនៃ​វីតាមីន C ក្នុង​ខ្លួន។ 

វីតាមីន C ជួយឲ្យរាងកាយផលិតកោសិកាការពាររាងកាយថ្មី ហើយថែមទាំងពង្រឹងសមត្ថភាពនៃកោសិកាការពាររាងកាយទាំងនោះ ទប់ទល់នឹងមីក្រុប។ វីតាមីន C ក៏ការពារកោសិកាការពាររាងកាយពីការខូចខាតបណ្ដាលមកពីធាតុអាកក្រក់ផ្សេងៗក្នុងខ្លួនផងដែរ តាមរយៈការជួយគាំទ្រប្រព័ន្ធការពាររាងកាយរបស់រាងកាយឲ្យនៅតែរឹងមាំ។

ពិសារ ១ គ្រាប់ជារៀងរាល់ថ្ងៃក្រោយបាយ ឬតាមការណែនាំរបស់គ្រូពេទ្យ។

រាងកាយរបស់យើងផលិតម៉ូលេគុលមិនទៀងទាត់ជាច្រើនដែលត្រូវបានគេស្គាល់ថាជារ៉ាឌីកាល់សេរីក្នុងអំឡុងពេលធ្វើមេតាបូលីសកោសិកាធម្មតា។ រ៉ាឌីកាល់សេរីទាំងនេះអាចប្រមូលផ្តុំ និងបង្កការខូចខាតដល់កោសិកាដែលនាំឲ្យកើតមានជំងឺរ៉ាំរ៉ៃផ្សេងៗ។ NAT C ១០០០ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ដែលជួយបង្ការការខូចខាតដល់កោសិកាបង្កដោយរ៉ាឌីកាល់សេរីដែលនាំឲ្យមានសុខភាព និងសុខុមាលភាពទូទៅកាន់តែប្រសើរឡើង។

បាទ/ចាស។ នៅពេលដែលរដូវកាលប្រែប្រួល មានការកើនឡើងនូវវត្តមានមេរោគ និងសារធាតុអាឡែកស៊ីនៅក្នុងខ្យល់។ ប្រសិនបើប្រព័ន្ធការពាររាងកាយរបស់លោកអ្នកចុះខ្សោយ នោះលោកអ្នកងាយនឹងឆ្លងមេរោគទាំងនោះណាស់។ ការបន្ថែមវីតាមីន C ដោយប្រើ NAT C១០០០ អាចជួយបំប៉ន និងគាំទ្រដល់ប្រព័ន្ធការពាររាងកាយរបស់លោកអ្នក និងធ្វើឲ្យលោកអ្នកអាចទប់ស្កាត់នឹងការចម្លងរោគបាន។

បាទ/ចាស។ ​កូឡាជិនគឺជាប្រូតេអ៊ីនធ្វើឲ្យស្បែករលោង និងទន់ល្មើយ​។ វីតាមីន C មានសារៈសំខាន់ក្នុងការផលិត និងបង្កើតកូឡាជិនក្នុងរាងកាយឲ្យបានត្រឹមត្រូវ។ លើសពីនេះ វីតាមីន C គឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាចជួយកាត់បន្ថយការខូចខាតស្បែកដោយបំបាត់រ៉ាឌីកាល់សេរី។ នៅពេលប្រើ NAT C ១០០០ជាប្រចាំ អាចជួយឲ្យស្បែកមានទន់, ភ្លឺថ្លា និងរលោង។

បាទ/ចាស មានសុវត្ថិភាព។ ទោះជាយ៉ាងណាក៏ដោយ គេណែនាំឲ្យប្រើ NAT C ១០០០បន្ទាប់ពីមានការណែនាំពីគ្រូពេទ្យអំឡុងពេលមានផ្ទៃពោះ និងកំពុងបំបៅដោះកូន។

ប្រសិនបើលោកអ្នកខកខានមិនបានពិសាមួយដូសដោយចៃដន្យ លោកអ្នកអាចពិសាដូសដែលខកខាននោះបានភ្លាមៗនៅពេលដែលលោកអ្នកនឹកឃើញ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើជិតដល់ពេលត្រូវពិសាដូសបន្ទាប់ លោកអ្នកអាចរំលងមិនចាំបាច់ពិសាដូសដែលបានខកខាននោះទេ។ សូមកុំពិសាដូសជាន់គ្នា ដើម្បីទូទាត់សងដូសដែលបានភ្លេចឡើយ។

នៅពេលប្រើ NAT C ១០០០ ក្នុងកម្រិតត្រឹមត្រូវ នោះនឹងមិនមានផលរំខានទេ។ ការប្រើ NAT C ក្នុងកម្រិតខ្ពស់អាចបណ្តាលឲ្យមានផលរំខានដូចជា ចង្អោរ និងរាករូស ដែលវានឹងបាត់ទៅវិញនៅពេលដែលជាតិថ្នាំចុះខ្សោយ ឬលែងមានប្រសិទ្ធភាពទៀត។

បាទ/ចាស បាន។ រចនាសម្ព័ន្ធទាំងអស់នៅក្នុងរាងកាយរបស់យើងត្រូវការកូឡាជិនគ្រប់គ្រាន់ ដើម្បីរក្សាទ្រង់ទ្រាយរបស់ខ្លួន។ អញ្ចាញធ្មេញរបស់អ្នកហូរឈាម គឺដោយសារតែមានការដាច់សរសៃឈាមនៅក្នុងអញ្ចាញធ្មេញ នៅពេលមិនមានសារជាតិកូឡាជិនគ្រប់គ្រាន់។ វីតាមីន C មានសារៈសំខាន់ណាស់ក្នុងការផលិតកូឡាជិននៅក្នុងរាងកាយ ក៏ដូចជាជំនួយប្រព័ន្ធការពារខ្លួនចាំបាច់ ទប់ស្កាត់ការចម្លោងរោគក្នុងអញ្ចាញធ្មេញ។ ការពិសា NAT C ជាទៀងទាត់អាចជួយការពារអ្នកកុំឲ្យខ្វះវីតាមីន C និងធ្វើឲ្យអញ្ចាញធ្មេញមានសុខភាពល្អ។

សារជាតិអេស្ពើរីឌីន ជួយបង្កើនកម្រិតវីតាមីន C នៅក្នុងខ្លួន។ ម្យ៉ាងទៀត អេស្ពើរីឌីន គឺជាភ្នាក់ងារប្រឆាំងនឹងអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាក។ សារជាតិរូទីន គឺជាសារជាតិប្រឆាំងអុកស៊ីតកម្ម, ប្រឆាំងនឹងការរលាក។ រូទីន ក៏មានអត្ថប្រយោជន៍សំខាន់ៗដូចជា ការពារប្រព័ន្ធប្រសាទ, សកម្មភាពប្រឆាំងនឹងជំងឺទឹកនោមផ្អែម, និងសកម្មភាពប្រឆាំងជំងឺមហារីកមួយចំនួន។

អាសេរ៉ូឡាឈែរី គឺជាប្រភពវីតាមីន C ធម្មជាតិដ៏សម្បូរបែប។ ផ្លែកូលាប ក៏ជាប្រភពវីតាមីន C ធម្មជាតិដ៏សំខាន់ផងដែរ។ ការលាយបញ្ចូលគ្នានៃប្រភពវីតាមីន C ធម្មជាតិ, រសជាតិធម្មជាតិ និងការទប់ប្រសិទ្ធភាពអាស៊ីតអាស្កូប៊ីក ធ្វើឲ្យ NAT C ក្លាយជាជម្រើសដ៏ល្អ ជាជំនួយដល់ប្រព័ន្ធការពាររាងកាយ, ប្រឆាំងអុកស៊ីតកម្ម និងធ្វើឲ្យស្បែករលោងទន់ល្មើយ, និងធ្វើឲ្យឆ្អឹង និងធ្មេញរឹងមាំ។

រសជាតិនេះ ចម្រាញ់ពីរុក្ខជាតិ និងមានអត្ថប្រយោជន៍ព្យាបាលជំងឺជាច្រើនមុខ។ រសជាតិក្រូចធម្មជាតិ នៅក្នុង NAT C បង្កើនការជ្រាបចូលនៃវីតាមីន C ទៅក្នុងរាងកាយ និងជួយបង្កើនកម្រិតវីតាមីន C នៅក្នុងកោសិកា។ វីតាមីន C នេះជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងការពារកោសិកាពីអុកស៊ីតកម្ម និងការបំផ្លាញដោយរ៉ាឌីកាល់សេរី។ ដូចគ្នានេះផងដែរ សារធាតុ citrus bioflavonoids អាចផ្លាស់ប្តូរប្រតិកម្មរបស់រាងកាយទៅនឹងសមាសធាតុផ្សេងៗទៀតដូចជា អាឡែកស៊ី, មេរោគ និងសារធាតុបង្កមហារីក។ វីតាមីន C អាចដើរតួជាការប្រឆាំងនឹងការរលាក, ប្រឆាំងនឹងអាឡែកស៊ី, ប្រឆាំងមេរោគ និងប្រឆាំងមហារីក។

សួរអ្នកជំនាញរបស់យើង

មិនអាចរកចម្លើយបានមែនដែរឬទេ?

BMI Calculator

18 yrs
1 ft' 0 in"