NAT-C ESTER

ភេសជ្ជៈវីតាមីន C ដែលស្រួលសម្រាប់ក្រពះ!

NAT C ESTER 1
NAT C ESTER 1
NAT C ESTER 2
NAT C ESTER 3
NAT C ESTER 4
NAT C ESTER 5

NAT-C ESTER

ភេសជ្ជៈវីតាមីន C ដែលស្រួលសម្រាប់ក្រពះ!

NAT-C ESTER ផលិតឡើង​ជា​ពិសេស​ដើម្បី​បង្កើន និង​ពង្រឹង​ភាពស៊ាំ, សុខភាព, និង​ស្បែក​របស់​លោកអ្នក។ ផលិតផលនេះ មានកម្រិតវីតាមីន C ខ្ពស់ ១០០០ មក្រ ដែលមិនប៉ះពាល់ដល់ក្រពះពោះវៀនរបស់លោកអ្នក។ 

ជាផលិតផលវីតាមីន C មានរសជាតិក្រូច មិនប៉ះពាល់ដល់ក្រពះពោះវៀន

NAT-C ESTER ជា​រូបមន្ត​​វីតាមីន C ​ខ្ពស់ ​​ងាយ​ស្រួលពិសា និងមិនប៉ះពាល់​ក្រពះ​។ វីតាមីន C គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល និងជួយពង្រឹងប្រព័ន្ធការពាររាងកាយ។ នៅពេលពិសាវីតាមីន Cជាប្រចាំ  នេាះនិងជួយបង្ការជំងឺផ្តាសាយ និងមិនឲ្យកើតជំងឺផ្ដាសាយធ្ងន់ធ្ងរ។

វីតាមីន C ក៏ចាំបាច់សម្រាប់ការបង្កើតកូឡាជិន, ការជួសជុលជាលិកា និងជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏រឹងមាំដើម្បីបង្ការការខូចខាតពីការប្រែប្រួលគ្រោះថ្នាក់ណាមួយ។ ការបន្ថែមរសជាតិក្រូច (ជាសារធាតុធម្មជាតិចម្រាញ់ចេញពីរុក្ខជាតិ) ក្នុងវីតាមីន C បង្កើនការជ្រាបចូលនៃវីតាមីន C និងបង្កើនប្រសិទ្ធភាពនៅក្នុងរាងកាយ។

  • រូបមន្តពិសេសដែលមានវីតាមីន C មិនប៉ះពាល់ដល់ក្រពះ ធ្វើឲ្យក្រពះមានសុវត្ថិភាព
  • រសជាតិក្រូច ផ្តល់ការជួយគាំទ្រប្រឆាំងអុកស៊ីតកម្មកាន់តែខ្លាំង
  • ពង្រឹងប្រព័ន្ធការពាររាងកាយ និងបង្ការទប់ស្កាត់ការលាប់ជំងឺ ដូចជាផ្តាសាយ
  • ជំនួយសុខភាពអញ្ចាញធ្មេញ
  • ជំនួយភាពយឺតនៃស្បែក ធ្វើឲ្យស្បែកទន់ជាងមុន និងក្មេងជាងវ័យ
  • ធ្វើឲ្យរបួសឆាប់ជាសះស្បើយ

Time

អាការ/ពេលត្រូវប្រើ៖

  • ជំងឺផ្តាសាយធម្មតា
  • ជំងឺផ្តាសាយលាប់ឡើងវិញ, ការចម្លងរោគ, ជំងឺ
  • អញ្ចាញធ្មេញមិនរឹងមាំ, រលាកអញ្ចាញធ្មេញ, ហូរឈាមតាមអញ្ចាញធ្មេញ
  • ប្រព័ន្ធការពារខ្លួនចុះខ្សោយ
  • ស្បែកយារ, ស្បែកស្រអាប់
  • ក្រោយការវះកាត់
  • ការជាសះស្បើយពីរបួស
  • ការជាសះស្បើយពីជំងឺ
Question

វិធីប្រើ៖

  • សម្រាប់មនុស្សពេញវ័យ និងកុមារអាយុលើសពី ១២ ឆ្នាំ
  • កូររំលាយ ១ កញ្ចប់​ក្នុង​ទឹក​មួយ​កែវ  ញាំជាមួយអាហារឬក្រោយអាហារ ឬ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​។

កញ្ចប់នីមួយៗមានផ្ទុកនូវ៖

  • វីតាមីន C (ជាកាល់ស្យូម Ascorbate): ១០០០ មក្រ
  • កាល់ស្យូម (ជាកាល់ស្យូម Ascorbate): ១១៣.៧៨ មក្រ
  • ម្សៅវីតាមីន C៖ ៧១.៤៥ មក្រ មានរសជាតិក្រូច៖ ២៥ មក្រ
product

សំណួរដែលគេសួរញឹកញាប់

ទទួលបានព័ត៌មានដែលអ្នកត្រូវការ

NAT-C ESTER ជាវីតាមីន C ប្រើសម្រាប់បង្ការ និងព្យាបាលកង្វះវីតាមីន C, ជួយពង្រឹងប្រព័ន្ធការពាររាងកាយ និងថែទាំស្បែកឲ្យមានសុខភាពល្អ។

NAT-C ESTER មានទម្រង់នៃវីតាមីន C ដែលមិនប៉ះពាល់ក្រពះ រួមជាមួយបណ្ដុំរសជាតិក្រូច។  Bioflavonoids គឺជាសារធាតុចម្រាញ់ពីរុក្ខជាតិ ដែលពង្រឹងប្រសិទ្ធភាពវីតាមីន C ក្នុងរាងកាយ និងផ្តល់អត្ថប្រយោជន៍ប្រឆាំងអុកស៊ីតកម្ម។

NAT-C ESTER គឺជា​ទម្រង់​វីតាមីន C ដែល​មាន​សុវត្ថិភាព និង​បង្កើត​ឡើង​យ៉ាង​ពិសេស (ជា​កាល់ស្យូម ascorbate)។ ទម្រង់ Ester នៃវីតាមីន C មានជាតិអាស៊ីតតិចតាមធម្មជាតិ។ ដូច្នេះ វីតាមីននេះមិនប៉ះពាល់ដល់ក្រពះដូចផលិតផលវីតាមីន C ធម្មតាដែលមានជាតិអាស៊ីតខ្ពស់ទេ។

ជំងឺផ្តាសាយធម្មតាជារឿយៗកើតមានចំពោះបុគ្គលដែលមានប្រព័ន្ធការពាររាងកាយខ្សោយ។ NAT-C ESTER មានផ្ទុកនូវវីតាមីន C កម្រិតខ្ពស់ ដែលមានសារៈសំខាន់សម្រាប់ពង្រឺងប្រព័ន្ធការពាររាងកាយ។ បើពិសាវីតាមីននេះយ៉ាងទៀងទាត់ វាអាចជួយកាត់បន្ថយរយៈពេល និងភាពធ្ងន់ធ្ងរនៃជំងឺផ្តាសាយធម្មតាបាន។

NAT-C ESTER មានផ្ទុកនូវbioflavonoidsរសជាតិក្រូចបន្ថែមលើវីតាមីន C ។ ការបន្ថែមbioflavonoids (សារធាតុធម្មជាតិចម្រាញ់ចេញពីរុក្ខជាតិ) ទៅក្នុងវីតាមីន C បង្កើនការជ្រាបចូលនៃវីតាមីន C និងបង្កើនប្រសិទ្ធភាពនៅក្នុងរាងកាយ។ ដូច្នេះ គេចូលចិត្តប្រើវីតាមីន C នេះជាងផលិតផលវីតាមីន C ធម្មតា។ លើសពីនេះ ទម្រង់វីតាមីន C នៅក្នុង NAT C Ester មិនធ្វើទុក្ខដល់ក្រពះទេ។

សម្រាប់មនុស្សពេញវ័យ និងកុមារដែលមានអាយុលើសពី ១២ ឆ្នាំ គេណែនាំឲ្យប្រើ១ថ្ងៃ១ កញ្ចប់ កូររំលាយ NAT-C ESTER ក្នុងទឹកមួយកែវ ជាមួយអាហារឬក្រោយអាហារឬតាមការណែនាំរបស់គ្រូពេទ្យ។

NAT-C ESTER មិនបណ្តាលឲ្យមានផលរំខានណាមួយទេ ប្រសិនបើប្រើប្រាស់តាមកម្រិត និងរយៈពេលកំណត់។ ទោះជាយ៉ាងណាក៏ដោយ ការប្រើលើសកម្រិតអាចនាំឲ្យកើតគ្រួសក្នុងតម្រងនោម ឬបណ្តាលឲ្យមិនស្រួលពោះដូចជា រាកជាដើម។

អ្នកជំងឺដែលមានប្រតិកម្មអាឡែកហ្ស៊ី ឬមិនអាចទប់ទល់បានជាមួយនឹងសមាសធាតុណាមួយនៃ NAT-C ESTER។ អ្នកជំងឺដែលមានប្រវត្តិជំងឺគ្រួសក្នុងតម្រងនោម, អ្នកជំងឺទឹកនោមផ្អែមដែលត្រូវការលាងឈាម និងអ្នកជំងឺដែលមានជំងឺ​គ្រាប់​ឈាម​ក្រហម​ពី​កំណើត (ជំងឺឈាម) ត្រូវតែចៀសវាងការប្រើ NAT-C ESTER ។

NAT-C ESTER មានផ្ទុកនូវវីតាមីន C ដែលអាចបន្ថយឥទ្ធិពលប្រឆាំងនឹងការកកឈាមក្នុងឱសថធ្វើឲ្យឈាមរាវ។ ដូច្នេះគេមិនណែនាំឲ្យប្រើ NAT-C ESTER ទេ ប្រសិនបើអ្នកកំពុងប្រើឱសថធ្វើឲ្យឈាមរាវ។ សម្រាប់ព័ត៌មានបន្ថែម សូមពិគ្រោះជាមួយគ្រូពេទ្យរបស់លោកអ្នក។

ការប្រើ NAT-C ក្នុងកម្រិតដែលបានណែនាំអំឡុងពេលមានផ្ទៃពោះ និងកំពុងបំបៅដោះគឺអាចមានសុវត្ថិភាព។ ទោះជាយ៉ាងណាក៏ដោយ ការប្រើក្នុងកម្រិតលើសអាចបណ្តាលឲ្យមានផលប៉ះពាល់។ ដូច្នេះ គេណែនាំឲ្យពិគ្រោះជាមួយគ្រូពេទ្យមុនពេលប្រើ NAT-C ESTER ។

សួរអ្នកជំនាញរបស់យើង

មិនអាចរកចម្លើយបានមែនដែរឬទេ?

BMI Calculator

18 yrs
1 ft' 0 in"