VITACAP

វីតាមីន និងសារធាតុរ៉ែគ្រប់មុខ

VITACAP 1
VITACAP 1
VITACAP 2
VITACAP 3
VITACAP 4
VITACAP 5

VITACAP

វីតាមីន និងសារធាតុរ៉ែគ្រប់មុខ

វីតាមីន VITACAP គឺជាកាបញ្ចូលគ្នានៃវីតាមីន និងសារធាតុរ៉ែសំខាន់ៗចំនួន ១៨ មុខតាមកម្រិតណែនាំ ដើម្បីបំពេញបន្ថែមនូវរបបអាហារប្រចាំថ្ងៃរបស់លោកអ្នក។ វីតាមីនេះ អាចជួយបង្ការជំងឺទូទៅ, បង្ការភាពធ្ងន់ធ្ងរនៃជំងឺរ៉ាំរ៉ៃកើតចេញពីរបៀបរស់នៅមិនល្អ, បង្កើនល្បឿននៃការជាសះស្បើយ និងថែរក្សាសុខភាពទូទៅ។

វីតាមីន និងរ៉ែច្រើនប្រភេទ គួបផ្សំនឹងជាតិស័ង្កសី និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់

រូបមន្តវីតាមីនចម្រុះ និងសារធាតុរ៉ែពេញលេញ។ កម្រិតអានុភាពខ្ពស់នៃស័ង្កសី, វីតាមីន C, E, A និង D3 នៅក្នុង VITACAP ដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធការពារខ្លួន ហើយឥទ្ធិពលនៃសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា វីតាមីន A, E និង C ជួយបំបាត់ជាតិពុល និងសារធាតុមិនល្អនានា និងបង្ការជំងឺរ៉ាំរ៉ៃរយៈពេលវែង។

វីតាមីន VITACAP គឺជាវីតាមីនដ៏ល្អមួយសម្រាប់ប្រើជាមួយឱសថអង់ទីប៊ីយ៉ូទិក, ឱសថព្យាបាលប្រឆាំងនឹងជំងឺគ្រុនចាញ់ និងឱសថព្យាបាលស្រដៀងៗគ្នាផ្សេងទៀត ដើម្បីពន្លឿនការជាសះស្បើយឡើងវិញ និងចៀសវាងកង្វះអាហារូបត្ថម្ភ។ វីតាមីន VITACAP បង្កើនថាមពល, ពង្រឹងប្រព័ន្ធការពារខ្លួន និងជំនួយដល់ប្រតិបត្តិការខួរក្បាល និងធ្វើឲ្យអ្នកសកម្ម និងមានថាមពលដោយមានជំនួយពីវីតាមីន B

  • សម្បូរដោយវីតាមីន និងសារធាតុរ៉ែពេញលេញតាមកម្រិតអានុភាពណែនាំ
  • បង្ការជំងឺទូទៅ, បង្ការជំងឺរ៉ាំរ៉ៃកើតចេញពីរបៀបរស់នៅមិនល្អ
  • បង្កើនល្បឿននៃការជាសះស្បើយ និងថែរក្សាសុខភាពទូទៅ
  • បង្កើនមុខងារប្រព័ន្ធការពារខ្លួន
  • បង្ការជាតិពុល និងសារធាតុមិនល្អផ្សេងៗ
     

Time

កម្រិតប្រើប្រាស់៖

  • ប្រើជាវីតាមីនចម្រុះ និងសារធាតុរ៉ែប្រចាំថ្ងៃ និងប្រើក្នុងករណីពេលមានភាពចុះខ្សោយ, បាយមិនបាន, ជំងឺ, ដំណើរជាសះស្បើយពីជំងឺ។
Question

វិធីប្រើ៖

  • មួយថ្ងៃមួយគ្រាប់ ឬតាមការណែនាំរបស់គ្រូពេទ្យ។

ជែលទន់នីមួយៗរបស់ Vitacap មានផ្ទុកនូវ៖

  • វីតាមីន A (Palmitate)៖ ៥០០០IU
  • វីតាមីន B1 (Thiamine Mononitrate)៖ ៥ មក្រ
  • វីតាមីន B2 (Riboflavin)៖ ៥ មក្រ
  • វីតាមីន B6 (Pyridoxine HCI)៖ ២ មក្រ
  • វីតាមីន B12 (Cyanocobalamine)៖ ៥ មីក្រូក្រាម
  • វីតាមីន C៖ ៧៥ មក្រ
  • វីតាមីន D3 (Cholecalciferol)៖ ៤០០ IU
  • វីតាមីន E (dl-alpha-Tocopheryl Acetate)៖ ១៥ មក្រ
  • នីកូទីណាមីត៖ ៤៥ មក្រ
  • D-Panthenol៖ ៥ មក្រ
  • អាស៊ីតហ្វូលិក៖ ១០០០ មីក្រូក្រាម
  • ជាតិដែក Ferrous Fumarate: ៥០ មក្រ
  • Di-basic Calcium Phosphate៖ ៧០ មក្រ
  • ស្ពាន់ស៊ុលហ្វាត៖ ០.១ មក្រ
  • ម៉ង់ហ្គាណែសស៊ុលហ្វាត៖ ០.០១ មក្រ
  • ស័ង្កសីស៊ុលហ្វាតស្ងួតស្មើនឹងស័ង្កសីស៊ុលហ្វាត៖ ៥០ មក្រ
  • ប៉ូតាស្យូមអ៊ីយ៉ូដ៖ ០.០២៥ មក្រ
  • ម៉ាញ៉េស្យូមអុកស៊ីត៖ ០.៥ មក្រ
product

សំណួរដែលគេសួរញឹកញាប់

ទទួលបានព័ត៌មានដែលអ្នកត្រូវការ

គេប្រើ VITACAP ​ជា​​វីតាមីនចម្រុះ និងសារធាតុ​រ៉ែ​ជា​ប្រចាំ​ថ្ងៃ និងប្រើក្នុងករណីពេលមានភាពចុះខ្សោយ, បាយមិនបាន និងពង្រឹង​ថាមពល​រាងកាយ។

VITACAP មានផ្ទុកនូវរាល់វីតាមីនសំខាន់ៗទាំងអស់ រួមមាន វីតាមីន A, B1, B2, B6, B12, C, D, និង E។ ក្រៅពីនេះ វីតាមីននេះក៏មានផ្ទុកនូវសារធាតុរ៉ែនានាដូចជាជាតិដែក, កាល់ស្យូមផូស្វាត, ម៉ង់ហ្គាណែសស៊ុលហ្វាត, ស័ង្កសីស៊ុលហ្វាត, ប៉ូតាស្យូមអ៊ីយ៉ូដជាដើម។ ការរួមបញ្ចូលគ្នានៃវីតាមីន និងសារធាតុរ៉ែទាំងអស់នេះជួយបង្កើនការជ្រាបចូលទៅក្នុងរាងកាយយ៉ាងឆាប់រហ័ស។

VITACAP មានផ្ទុកនូវវីតាមីន និងសារធាតុរ៉ែសំខាន់ៗ ដែលជួយពង្រឹងប្រព័ន្ធការពារខ្លួន។ វីតាមីន C និងស័ង្កសី គឺជាសារធាតុជំនួយប្រព័ន្ធការពារខ្លួនដ៏សំខាន់។ វីតាមីន B6 ដើរតួនាទីយ៉ាងសំខាន់ក្នុងប្រតិកម្មជីវគីមីមួយចំនួននៅក្នុងប្រព័ន្ធការពារខ្លួន។ វីតាមីន E គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ដែលជួយរាងកាយប្រឆាំងនឹងការចម្លងរោគ។

លោកអ្នកអាចពិសា  VITACAP មួយគ្រាបក្នុងមួយថ្ងៃ ឬតាមការណែនាំរបស់គ្រូពេទ្យ។

បាទ/ចាស។ VITACAP មានផ្ទុកនូវរាល់វីតាមីន និងសារធាតុរ៉ែសំខាន់ៗ។ ការទទួលទាន VITACAP ជាមួយនឹងអាហារដែលល្អដល់សុខភាពនឹងជួយឲ្យលោកអ្នកបំពេញតម្រូវការអាហារូបត្ថម្ភរបស់លោកអ្នកបាន។

គេមិនណែនាំឲ្យបុគ្គលដែលអាឡែកស៊ីទៅនឹង dexpanthenol ឲ្យពិសា VITACAP ទេ ពីព្រោះ VITACAP មានធាតុផ្សំ D-panthenol ។ បុគ្គលដែលអាឡែកស៊ីទៅនឹងសមាសធាតុផ្សំផ្សេងទៀតនៃ VITACAP គួរតែចៀសវាងប្រើប្រាស់ផលិតផលនេះ។

ជាធម្មតានៅពេលដែលពិសា VITACAP ក្នុងកម្រិតត្រឹមត្រូវ នោះនឹងមិនមានផលរំខានអ្វីឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំងឺខ្លះអាចមានអាការមិនស្រួលពោះមួយចំនួនដូចជា ហើមពោះ, ចង្អោរ, ក្អួត និងអាការមិនស្រួលពោះផ្សេងៗទៀត។

លោកអ្នកអាចរក្សាទុក VITACAP នៅកន្លែងស្ងួតក្រោម ២៥°C ឆ្ងាយពីពន្លឺព្រះអាទិត្យ។

ស្ត្រីមានផ្ទៃពោះ និងកំពុងបំបៅដោះកូន អាចពិសាវីតាមីន VITACAP បានដោយស្ថិតក្រោមការត្រួតពិនិត្យវេជ្ជសាស្ត្រត្រឹមត្រូវ។

សួរអ្នកជំនាញរបស់យើង

មិនអាចរកចម្លើយបានមែនដែរឬទេ?

BMI Calculator

18 yrs
1 ft' 0 in"