LIVOLIN FORTE

ជាឱសថការពារថ្លើមរបស់លោកអ្នក

LIVOLIN FORTE 1
LIVOLIN FORTE 1
LIVOLIN FORTE 2
LIVOLIN FORTE 3
LIVOLIN FORTE 4
LIVOLIN FORTE 5

LIVOLIN FORTE

ជាឱសថការពារថ្លើមរបស់លោកអ្នក

LIVOLIN FORTE គឺជាអាហារូបត្ថម្ភជំនួយថ្លើមដែលជួយបង្កើតកោសិកាថ្មី និងពន្លឿនការជាសះស្បើយរបស់ថ្លើមដែលមានការខូចខាត។ វាផ្តល់នូវសារធាតុចិញ្ចឹម និងការពារថ្លើមពីកត្តាបង្កផ្សេងៗដែលបណ្តាលឲ្យមានការខូចខាត និងធ្វើឲ្យមុខងារថ្លើមប្រសើរឡើង។ 

មានទំហំបន្ទះ៖  ៣ x ១០, ៥ x ១០, ១០ x ១០ ក្នុងមួយបន្ទះ

Hepatotonic phospholipids ជាមួយវីតាមីន

LIVOLIN FORTE មានប្រសិទ្ធភាពខ្ពស់ក្នុងការជួសជុលការខូចខាតថ្លើមដែលមានកត្តាបង្កផ្សេងៗគ្នាដូចជា ការខូចខាតដោយសារគ្រឿងស្រវឹង, សារធាតុពុលនៃឱសថ, ជំងឺខ្លាញ់រុំថ្លើមជាដើម។ វាចិញ្ចឹមកោសិកាថ្លើម ធ្វើឲ្យការជាសះស្បើយលឿន និងការពារកោសិកាថ្លើមពីការខូចខាតអុកស៊ីតកម្ម។

សារធាតុ Phosphatidylcholine នៅក្នុង LIVOLIN FORTE រក្សានូវរចនាសម្ព័ន្ធ និងមុខងារនៃភ្នាសកោសិកា និងជួយក្នុងការបង្កើតកោសិកាថ្លើមឡើងវិញ។ វីតាមីនពពួកក្រុម B ជាច្រើនផ្តល់សារធាតុចិញ្ចឹម និងជួយគាំទ្រដល់មុខងារថ្លើមដែលមានសុខភាពល្អ។ LIVOLIN FORTE ក៏ការពារការខូចខាតថ្លើមបណ្តាលពីមេរោគ, គ្រឿងស្រវឹង និងឱសថផងដែរ។

  • ជួយក្នុងការបង្កើតកោសិកាថ្មីៗ និងការជាសះស្បើយលឿននៃថ្លើមដែលមានការខូចខាត
  • មានផ្ទុកនូវវីតាមីនក្រុម B និង E ដើម្បីចិញ្ចឹម និងការពារថ្លើមពីភាពតានតឹងអុកស៊ីតកម្ម
  • ធ្វើឲ្យមុខងារថ្លើមប្រសើរឡើង
     

Time

អាការ/ពេលត្រូវប្រើ៖

  • អាហារូបត្ថម្ភជំនួយថ្លើម។
Question

វិធីប្រើ៖

  • មួយគ្រាប់កាប់ស៊ុល ពីរឬបីដងក្នុងមួយថ្ងៃ ឬតាមការណែនាំរបស់គ្រូពេទ្យ។

គ្រាប់កាប់ស៊ុលនីមួយៗរបស់ LIVOLIN FORTE មានផ្ទុកនូវ៖

  • សារធាតុ phospholipids សំខាន់ៗដែលផ្តល់នូវ phosphatidyl choline៖ ៣០០ មក្រ
  • វីតាមីន B1៖ ១០ មក្រ
  • វីតាមីន B2៖ ៦ មក្រ
  • វីតាមីន B6៖ ១០ មក្រ
  • វីតាមីន B12៖ ១០ mcg
  • Nicotinamide៖ 30 មក្រ
  • វីតាមីន E៖ ១០ មក្រ
product

សំណួរដែលគេសួរញឹកញាប់

ទទួលបានព័ត៌មានដែលអ្នកត្រូវការ

គេប្រើ LIVOLIN FORTE ​ដើម្បីបំប៉ន, គាំទ្រ​ដល់​មុខងារ​ថ្លើម​ដែល​មាន​សុខភាព​ល្អ, និង​ជួយ​ព្យាបាល​ជំងឺ​ថ្លើម​ពី​កត្តាបង្កណាមួយ​។

LIVOLIN FORTE មានផ្ទុកនូវសារធាតុ phospholipids សំខាន់ៗដូចជា វីតាមីន B1, B2, B6, B12 និង E ។ វីតាមីនទាំងអស់នេះដើរតួយ៉ាងសំខាន់សម្រាប់មុខងារថ្លើមដែលមានសុខភាពល្អ។

បាទ/ចាស។ លោកអ្នកអាចប្រើ LIVOLIN FORTE បាន ពីព្រោះវាមានផ្ទុកសមាសធាតុម៉្យាងឈ្មោះ phosphatidylcholine ដែលជួយរក្សារចនាសម្ព័ន្ធ និងមុខងារកោសិកាថ្លើម។ LIVOLIN FORTE ក៏ជួយក្នុងការបំពេញបន្ថែមនូវ phosphatidylcholine ក្នុងករណីមានការខូចខាតថ្លើម។ សម្រាប់ព័ត៌មានបន្ថែម សូមពិគ្រោះជាមួយគ្រូពេទ្យរបស់លោកអ្នក។

បាទ/ចាស លោកអ្នកអាចប្រើ LIVOLIN FORTE ព្រោះថាសារធាតុ phosphatidylcholine អាចជួយពន្លឿនក្នុងការបង្កើតកោសិកាឡើងវិញ, ធ្វើឲ្យជាលិកាមានស្ថិរភាព និងបង្ការការខូចខាតកោសិកាបន្ថែមទៀត។ សម្រាប់ព័ត៌មានបន្ថែម សូមពិគ្រោះជាមួយគ្រូពេទ្យរបស់លោកអ្នក។

LIVOLIN FORTE មានពពួកវីតាមីនប្រភេទ B និងវីតាមីន E ដែលបង្ការភាពតានតឹងអុកស៊ីតកម្ម, កង្វះអាហារូបត្ថម្ភ និងផលប៉ះពាល់អវិជ្ជមានលើប្រព័ន្ធភាពស៊ាំ ដែលបណ្តាលមកពីគ្រឿងស្រវឹង។ ដូច្នេះ LIVORTIN FORTE អាចកាត់បន្ថយហានិភ័យនៃជំងឺថ្លើមបាន។

យើងខ្ញុំមិនណែនាំឲ្យប្រើ LIVOLIN FORTE សម្រាប់អ្នកជំងឺបាក់ទឹកចិត្ត លុះត្រាតែប្រើក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រយ៉ាងតឹងរឹង។

យើងខ្ញុំមិនណែនាំឲ្យប្រើ LIVOLIN FORTE ទេ ប្រសិនបើលោកអ្នកកំពុងប្រើឱសថប្រឆាំងនឹងជំងឺឆ្កួតជ្រូក ព្រោះថាវីតាមីន B ដែលមាននៅក្នុង LIVOLIN FORTE អាចបន្ថយកម្រិតសេរ៉ូមរបស់ឱសថដូចជា phenytoin និងធ្វើឲ្យថមថយប្រសិទ្ធភាពរបស់ឱសថនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមពិគ្រោះជាមួយគ្រូពេទ្យរបស់លោកអ្នក។

លោកអ្នកអាចលេប LIVOLIN FORTE ១ គ្រាប់បីដងក្នុងមួយថ្ងៃជាមួយនឹងអាហាររបស់លោកអ្នក ឬតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។

LIVOLIN FORTE មិនបណ្តាលឲ្យមានផលរំខានណាមួយឡើយ ប្រសិនបើប្រើតាមកម្រិតប្រើប្រាស់ និងរយៈពេលកំណត់។ ប៉ុន្តែ នៅពេលដែលប្រើក្នុងកម្រិតលើសពីការណែនាំ នោះនឹងអាចបង្កឲ្យហូបចុកមិនសូវបាន, អារម្មណ៍ក្អួតចង្អោរ, ហើមពោះ, ឈឺក្រពះពោះវៀន និងរាករូស។

យើងខ្ញុំមិនណែនាំឲ្យប្រើ LIVOLIN FORTE ទេប្រសិនបើលោកអ្នកមានផ្ទៃពោះ ឬកំពុងបំបៅដោះកូន។ សម្រាប់ព័ត៌មានបន្ថែម សូមពិគ្រោះជាមួយគ្រូពេទ្យរបស់លោកអ្នក។

សួរអ្នកជំនាញរបស់យើង

មិនអាចរកចម្លើយបានមែនដែរឬទេ?

BMI Calculator

18 yrs
1 ft' 0 in"