GINSOMIN

រូបមន្តសុខភាពសម្រាប់បុរស

GINSOMIN 1
GINSOMIN 1
GINSOMIN 2
GINSOMIN 3
GINSOMIN 4
GINSOMIN 5

GINSOMIN

រូបមន្តសុខភាពសម្រាប់បុរស

សារធាតុចិញ្ចឹម និងសារធាតុចម្រាញ់ពីយិនស៊ិនដែលមានគុណភាពខ្ពស់នៅក្នុង GINSOMIN ធ្វើឲ្យលោកអ្នកទទួលថាមពល១០០% សម្រាប់ការបំពេញការងារប្រចាំថ្ងៃ និង ពង្រឹងប្រព័ន្ធការពាររាងកាយ។ ទទួលបានផលប្រយោជន៍កាន់តែច្រើនសម្រាប់ជីវិតផ្ទាល់ខ្លួន និងការងាររបស់លោកអ្នក។

យិនស៊ិនក្រហមកូរ៉េមានកម្រិតអានុភាពខ្ពស់ រួមជាមួយនឹងសេលេញ៉ូម ក៏ដូចជាវីតាមីន និងសារធាតុរ៉ែផ្សេងៗទៀត

GINSOMIN ផ្តល់ថាមពល និងជំនួយសុខភាពប្រចាំថ្ងៃ។ យិនស៊ិន គឺជារុក្ខជាតិឱសថមួយប្រភេទដែលត្រូវបានគេប្រើប្រាស់អស់រយៈពេលជាង ៤,០០០ ឆ្នាំមកហើយ ហើយមានឥទ្ធិពលវិជ្ជមានទៅលើប្រព័ន្ធការពាររាងកាយ និងបង្កើនការទប់ទល់របស់រាងកាយទៅនឹងភាពតានតឹង និងការនឿយហត់អស់កម្លាំង។ GINSOMIN ធានានូវការផ្គត់ផ្គង់នូវ វីតាមីន និងសារធាតុរ៉ែសំខាន់ៗ ដែលចាំបាច់សម្រាប់រាងកាយដែលមានសុខភាពល្អ និងសកម្ម។

  • តំរូវការបន្ថែមដើម្បីផ្តល់នូវ ថាមពល និង​សុខភាពប្រចាំថ្ងៃ
  • ផ្តល់នូវភាពស្វាហាប់ និងថាមពលជាមួយនឹងយិនស៊ិនកូរ៉េ 
  • បង្កើនភាពធន់របស់រាងកាយទៅនឹងភាពតានតឹង និងការនឿយហត់អស់កម្លាំង
  • មានផ្ទុកនូវបណ្តុំវីតាមីន និងសារធាតុរ៉ែសំខាន់ៗយ៉ាងច្រើន
     

Time

អាការ/ពេលត្រូវប្រើ៖

  • ជួយបំបាត់ការនឿយហត់អស់កម្លាំង និងភាពតានតឹង
Question

វិធីប្រើ៖

  • មួយថ្ងៃមួយគ្រាប់ក្រោយអាហារ ឬតាមការណែនាំរបស់គ្រូពេទ្យ។

គ្រាប់នីមួយៗរបស់ GINSOMIN មានផ្ទុកនូវ៖

  • សារធាតុចម្រាញ់ចេញពីយិនស៊ិន ៥០ មក្រ (ស្មើនឹង ២៥០ មក្រ នៃឫសយិនស៊ិនស្ងួត)
  • បេតាការ៉ូទីនធម្មជាតិ ៦ មក្រ
  • វីតាមីន D3 ២០០ IU
  • វីតាមីន B1 ១.៥ មក្រ
  • វីតាមីន B2 ១.៥ មក្រ
  • វីតាមីន B6 ២.០ មក្រ
  • វីតាមីន B12
  • វីតាមីន C ៦០ មក្រ
  • វីតាមីន E ធម្មជាតិ ១៥ IU
  • នីកូទីណាមីត ២០ មក្រ
  • អាស៊ីតប៉ុងតូតេនិក ២.៧៥ មក្រ
  • ឡេស៊ីស៊ីន ៥០ មក្រ
  • ផូស្វ័រ ៥៨.០៦ មក្រ
  • អាស៊ីតហ្វូលិក ២០០ មីក្រូក្រាម
  • កាល់ស្យូម ៧៥ មក្រ
  • ជាតិដែក ១៥ មក្រ
  • ទង់ដែង ២ មក្រ
  • ស័ង្កសី ៥ មក្រ
  • ម៉ាញ៉េស្យូម ៤ មក្រ
  • ម៉ង់ហ្គាណែស ១ មក្រ
  • ប៉ូតាស្យូម ៣.៥ មីក្រូក្រាម
  • សេលេញ៉ូម ៣៥ មីក្រូក្រាម
product

សំណួរដែលគេសួរញឹកញាប់

ទទួលបានព័ត៌មានដែលអ្នកត្រូវការ

GINSOMIN គឺជារូបមន្តពិសេសដែលរួមបញ្ចូលគ្នានូវយិនស៊ិនកូរ៉េជាមួយនឹងបណ្តុំវីតាមីន និងសារធាតុរ៉ែយ៉ាងច្រើន។ យិនស៊ិននៅក្នុង GINSOMIN ជួយពង្រឹងប្រព័ន្ធការពារខ្លួន និងធ្វើឲ្យរាងកាយធន់ទៅនឹងភាពតានតឹង និងការនឿយហត់អស់កម្លាំង។ ប្រសិទ្ធភាពកាន់តែប្រសើរ ដោយមានជំនួយពីវីតាមីន និងសារធាតុរ៉ែដែលមាននៅក្នុង GINSOMIN ដែលជួយជំរុញមុខងារ និងជួសជុលរាងកាយ។

សូមរក្សាទុក GINSOMIN នៅកន្លែងត្រជាក់ និងស្ងួតឆ្ងាយពីពន្លឺព្រះអាទិត្យ។ សូមទុកឲ្យឆ្ងាយពីដៃក្មេងៗ។

ពិសា ១ គ្រាប់ក្នុងមួយថ្ងៃក្រោយអាហារពេលព្រឹក​ឬតាមការណែនាំរបស់គ្រូពេទ្យ។

បាទ/ចាស បាន។ GINSOMIN គឺ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​ចង់​ពង្រឹង​ថាមពលរាងកាយ​របស់​ខ្លួន។ ការរួមបញ្ចូលគ្នានៃសារធាតុចម្រាញ់ពីយិនស៊ិន និងវីតាមីនចម្រុះនៅក្នុង GINSOMIN ជួយឲ្យអ្នកធូរស្រាលពីការនឿយហត់យ៉ាងឆាប់រហ័ស និងធ្វើឲ្យរាងកាយរបស់អ្នកមានភាពធន់ទៅនឹងភាពតានតឹងបណ្តាលមកពីសកម្មភាពប្រើកម្លាំងរាងកាយ។

បាទ/ចាស។ GINSOMIN អាចជួយការផ្ចង់អារម្មណ៍ស្មារតី និងការចងចាំប្រសើរឡើង។ សមាសធាតុធម្មជាតិនៅក្នុងយិនស៊ិនអាចបង្កើនការផលិតប្រូតេអ៊ីនមួយចំនួន និងជំនួយដល់កោសិកាខួរក្បាល ដែលជាការបង្កើនមុខងារខួរក្បាល។

ទេ។ យកល្អគួរតែចៀសវាងការទទួលទាន GINSOMIN រួមជាមួយនឹងសារធាតុរំញោចស្មារតីផ្សេងៗ ដូចជាកាហ្វេ, តែ ឬគ្រឿងស្រវឹងជាដើម។ ការ​ពិសាសារធាតុ​រំញោចស្មារតីច្រើន​ពេក​អាច​នាំឲ្យ​មាន​ផល​រំខាន​ដូច​ជា​ឈឺក្បាល, ញ័រខ្លួន, ឈឺពោះ, គេងមិនលក់ជាដើម។

GINSOMIN ជាធម្មតាមានសុវត្ថិភាពសម្រាប់មនុស្សភាគច្រើនបើពិសាតាមកម្រិតត្រឹមត្រូវ។ ផលរំខានតិចតួចដូចជាឈឺក្បាល, ចង្អោរ, ឈឺក្រពះ, ញ័រខ្លួន និងគេងមិនលក់អាចកើតឡើងម្តងម្កាល និងជាបណ្តោះអាសន្នតែប៉ុណ្ណោះ ហើយអាចបញ្ឈប់បាននៅពេលឈប់ប្រើឱសថនេះ។

ទេ។ គេមិនណែនាំឲ្យប្រើ GINSOMIN ចំពោះអ្នកដែលទទួលរងពីបញ្ហាអារម្មណ៍មិននឹងនរទេ ពីព្រោះផលិតផលនេះអាចធ្វើឲ្យអារម្មណ៍កាន់តែប្រែប្រួលខ្លាំង។ សូមពិគ្រោះជាមួយគ្រូពេទ្យរបស់លោកអ្នកសម្រាប់ព័ត៌មានបន្ថែម។

បាទ/ចាស។ GINSOMIN មានសុវត្ថិភាពល្អ និងមានអត្ថប្រយោជន៍ចំពោះអ្នកជំងឺទឹកនោមផ្អែម។ GINSOMIN មានផ្ទុកនូវសារធាតុចម្រាញ់ពីយិនស៊ិន ដែលអាចការពារលំពែងពីការខូចខាតដោយសារការរលាក និងភាពតានតឹង ហើយបង្កើនប្រសិទ្ធភាពអាំងស៊ុយលីន។ ដូច្នេះ GINSOMIN គឺជាឱសថជំនួយដ៏មានប្រយោជន៍សម្រាប់អ្នកជំងឺទឹកនោមផ្អែម។ សូមពិគ្រោះជាមួយគ្រូពេទ្យរបស់លោកអ្នកសម្រាប់ព័ត៌មានបន្ថែម។

គេមិនណែនាំឲ្យប្រើ GINSOMIN ក្នុងពេលដែលកំពុងប្រើឱសថធ្វើឲ្យឈាមរាវ ដូចជា អាស្ពីរីន, វ៉ាហ្វារីនជាដើម ព្រោះផលិតផលនេះអាចបង្កើនហានិភ័យហូរឈាមកាន់តែច្រើន។ សម្រាប់ព័ត៌មានបន្ថែម សូមពិគ្រោះជាមួយគ្រូពេទ្យរបស់លោកអ្នក។

សួរអ្នកជំនាញរបស់យើង

មិនអាចរកចម្លើយបានមែនដែរឬទេ?

BMI Calculator

18 yrs
1 ft' 0 in"