GOFEN

ជួយបំបាត់ការឈឺចាប់បានឆាប់រហ័ស

GOFEN 400 1
GOFEN 400 1
GOFEN 400 2
GOFEN 400 3

GOFEN

ជួយបំបាត់ការឈឺចាប់បានឆាប់រហ័ស

សម្រាប់បំបាត់ការឈឺចាប់បានឆាប់រហ័សដែលមានផលរំខានតិចតួច។ GOFEN គឺជាជម្រើសរបស់លោកអ្នក។

GOFEN មានលក់នៅក្នុងកម្រិតដូចខាងក្រោម៖ GOFEN 200, GOFEN 400

ផលិតឡើងដើម្បីទទួលបានប្រសិទ្ធភាពរហ័ស

GOFEN បច្ចេកវិទ្យា Clearcap ត្រូវបានផលិតឡើងដើម្បីបំបាត់ការឈឺចាប់យ៉ាងឆាប់រហ័ស, មានប្រសិទ្ធភាព, និងចំគោលដៅនៅពេលដែលធ្វើទុក្ខខ្លាំងបំផុត។ ឱសថនេះ មានប្រភេទឱសថអ៊ីប៊ុយប្រូហ្វេន ជាទម្រង់ជែលរាវដែលជ្រាបចូលទៅក្នុងចរន្តឈាមយ៉ាងឆាប់រហ័ស និងរារាំងការផលិតសារធាតុគីមីដែលបណ្តាលឲ្យមានការរលាក និងឈឺចាប់។ សុវត្ថិភាពក្នុងការប្រើឱសថ ដូចគ្នាទៅនឹងប៉ារ៉ាសេតាម៉ុល/អាសេតាមីណូហ្វេន។ ការសិក្សាគ្លីនិកជាច្រើនបានបង្ហាញថាឱសថប្រភេទជែលរាវអ៊ីប៊ុយប្រូហ្វេន អាចផ្តល់នូវប្រសិទ្ធភាព, សុវត្ថិភាព, និងបំបាត់ការឈឺចាប់បានយ៉ាងឆាប់រហ័ស បើប្រៀបធៀបទៅនឹងឱសថបំបាត់ការឈឺចាប់ផ្សេងៗទៀត។

  • ជួយបំបាត់ការឈឺចាប់បានឆាប់រហ័ស
  • បច្ចេកវិទ្យា Clearcap ពិសេស
  • មិនធ្វើទុក្ខដល់ក្រពះ, បេះដូង និងថ្លើម
     

Time

អាការ/ពេលត្រូវប្រើ៖

  • បំបាត់ការឈឺចុកចាប់កម្រិតស្រាលដូចជា ឈឺក្បាល, ឈឺធ្មេញ, ឈឺខ្នង, ឈឺខ្លួន, ឈឺចុកចាប់ពេលមករដូវ, និងឈឺចាប់ពេលមានជំងឺផ្តាសាយ និងគ្រុនផ្តាសាយ។
Question

វិធីប្រើ៖

  • សម្រាប់មនុស្សពេញវ័យ និងកុមារអាយុលើសពី ១២ ឆ្នាំ
  • ពិសា ១ គ្រាប់រៀងរាល់ ៤-៦ ម៉ោងម្ដងពេលចាប់ផ្តើមមានរោគសញ្ញា។
  • កុំពិសាលើសពី ៣ គ្រាប់ក្នុងរយៈពេល ២៤ ម៉ោង ដរាបណាមានការណែនាំផ្សេងពីគ្រូពេទ្យ។

គ្រាប់ជែលទន់នីមួយៗមានផ្ទុកនូវ៖

  • GOFEN 200៖  អ៊ីប៊ុយប្រូហ្វេន ទម្រង់រាវស្មើនឹង អ៊ីប៊ុយប្រូហ្វេន ២០០ មក្រ
  • GOFEN 400៖  អ៊ីប៊ុយប្រូហ្វេន ទម្រង់រាវស្មើនឹង អ៊ីប៊ុយប្រូហ្វេន ៤០០ មក្រ
product

សំណួរដែលគេសួរញឹកញាប់

ទទួលបានព័ត៌មានដែលអ្នកត្រូវការ

ជំងឺដូចជាការឈឺចុកចាប់ និងគ្រុនក្តៅ សុទ្ធតែមានទំនាក់ទំនងជាមួយនឹងការកើនឡើងនៃការរលាកនៅក្នុងរាងកាយ។ GOFEN មានផ្ទុកនូវឱសថមួយមានឈ្មោះថា អ៊ីប៊ុយប្រូហ្វេន ដែលអាចកាត់បន្ថយការរលាក និងផលប៉ះពាល់លើរាងកាយ។ ដូច្នេះ គេអាចប្រើ GOFEN ដើម្បីបំបាត់អាការក្តៅខ្លួន និងការឈឺចាប់កម្រិតស្រាលដូចជា ឈឺខ្ទោកៗ, ឈឺធ្មេញ, ឈឺខ្នងជាដើម។

ពិសា ១ គ្រាប់រៀងរាល់ ៤-៦ ម៉ោងអំឡុងពេលដែលរោគសញ្ញាកើតឡើង ឬពិសាតាមការណែនាំរបស់គ្រូពេទ្យ។

GOFEN ជួយបំបាត់ការឈឺចាប់យ៉ាងឆាប់រហ័ស, មានប្រសិទ្ធភាព និងចំគោលដៅ នៅពេលដែលធ្វើទុក្ខខ្លាំងបំផុត តាមរយៈបច្ចេកវិទ្យា Clearcap ពិសេស។ GOFEN មានផ្ទុកនូវអ៊ីប៊ុយប្រូហ្វេនជាទម្រង់ជែលរាវ ដែលជ្រាបចូលទៅក្នុងចរន្តឈាមយ៉ាងឆាប់រហ័ស និងទប់ស្កាត់ការផលិតសារធាតុគីមីដែលបង្កការរលាក និងការឈឺចាប់ភ្លាមៗ។ ការសិក្សាគ្លីនិកជាច្រើនបានបង្ហាញថាឱសថប្រភេទជែលរាវអ៊ីប៊ុយប្រូហ្វេន អាចផ្តល់នូវប្រសិទ្ធភាព, សុវត្ថិភាព, និងបំបាត់ការឈឺចាប់បានយ៉ាងឆាប់រហ័ស បើប្រៀបធៀបទៅនឹងឱសថបំបាត់ការឈឺចាប់ផ្សេងៗទៀត។

ពេលខ្លះ GOFEN អាចធ្វើឲ្យផ្ទៃខាងលើក្រពះមិនស្រួល ហើយបណ្តាលឲ្យមានផលរំខានដូចជា ឈឺក្រពះ, ហើមពោះ, រាក និងដំបៅក្រពះ។

បាទ/ចាស បាន។ ក្នុងអំឡុងពេលធ្វើលំហាត់ប្រាណខ្លាំង សាច់ដុំអាចរងរបួសតិចតួចដែលអាចបណ្តាលឲ្យមានការរលាក។ ការរលាកនេះអាចបណ្តាលឲ្យមានអារម្មណ៍ឈឺចាប់, ចុក ឬក្រហាយ។ GOFEN គឺជាឱសថប្រឆាំងនឹងការរលាក ហើយអាចបំបាត់ការឈឺចាប់សាច់ដុំពីតិចទៅមធ្យមជាបណ្តោះអាសន្ន។

បាទ/ចាស បាន។ ក្នុងអំឡុងពេលមករដូវ មានការកើនឡើងនៃសារធាតុគីមីដែលបង្កការរលាកដោយសារការហូរចេញនៃស្រទាប់ស្បូន ដែលនាំឲ្យចុក។ GOFEN អាច​កាត់បន្ថយ​ការ​រលាក​នេះ ជាហេតុនាំឲ្យមានការ​កាត់បន្ថយ​ការឈឺ​ចុកចាប់។ ការពិសា GOFEN មានសុវត្ថិភាពសម្រាប់មនុស្សពេញវ័យ និងកុមារដែលមានអាយុលើសពី ១២ ឆ្នាំ សម្រាប់អាការគ្រុនក្តៅ និងបំបាត់ការឈឺចាប់។ ទោះបីជាយ៉ាងណាក៏ដោយ គេមិនណែនាំឲ្យកុមារក្រោមអាយុ ១២ ឆ្នាំពិសា GOFEN 400 ទេ ដោយសារតែវាមានកម្រិតប្រើប្រាស់ខ្ពស់ពេក ហើយអាចបណ្តាលឲ្យរលាកស្រទាប់ក្រពះ និងប៉ះពាល់ថ្លើម។ សម្រាប់ព័ត៌មានបន្ថែម សូមពិគ្រោះជាមួយគ្រូពេទ្យរបស់លោកអ្នក។

គេមិនណែនាំឲ្យស្ត្រីមានផ្ទៃពោះពិសា GOFEN ទេ ពីព្រោះអាចបណ្តាលឲ្យរលូតកូននៅពេលមានផ្ទៃពោះដំណាក់កាលដំបូង និងនាំឲ្យប៉ះពាល់បេះដូងទារកពីកំណើត នៅពេលពិសាឱសថនេះពេលមានគត៌អាយុច្រើន។ សម្រាប់ព័ត៌មានបន្ថែម សូមពិគ្រោះជាមួយគ្រូពេទ្យរបស់លោកអ្នក។

GOFEN 400 មានផ្ទុកនូវ អ៊ីប៊ុយប្រូហ្វេន ដែលជាឱសថប្រឆាំងនឹងការរលាកដែលមិនមែនជាស្តេរ៉ូអ៊ីដ (NSAID)។ អ្នកដែលមានប្រតិកម្មនឹងអាស្ពីរីន និងឱសថ NSAIDs ផ្សេងៗទៀតគួរតែចៀសវាងការប្រើ GOFEN 400។ GOFEN 400 មិនសក្តិសមសម្រាប់អ្នកមានបញ្ហាដំបៅក្រពះទេ ពីព្រោះឱសថនេះអាចធ្វើឲ្យរលាកស្រទាប់ក្រពះពោះវៀន។

គេមិនណែនាំឲ្យប្រើ GOFEN អំឡុងពេលប្រើ​ឱសថធ្វើឲ្យឈាមរាវដូចជា អាស្ពីរីន, វ៉ាហ្វារីន ព្រោះឱសថនេះអាចបង្កើនហានិភ័យនៃការហូរឈាម។ ក្នុងករណីបែបនេះ សូមពិគ្រោះជាមួយគ្រូពេទ្យរបស់លោកអ្នកមុនពេលពិសា GOFEN ។

សួរអ្នកជំនាញរបស់យើង

មិនអាចរកចម្លើយបានមែនដែរឬទេ?

BMI Calculator

18 yrs
1 ft' 0 in"