សុខភាពក្រពះពោះវៀនល្អ គឺជាគន្លឹះក្នុងការរស់នៅប្រកបដោយសុខភាពល្អ និងដំណើរការមុខងារកាន់តែប្រសើរឡើង។ គេរក្សាមុខងារក្រពះពោះវៀនធម្មតាតាមរយៈការរក្សាវត្តមានបាក់តេរីល្អៗក្នុងក្រពះពោះវៀន ហើយប្រសិនបើមានការរំខានដល់បាក់តេរីល្អៗទាំងនោះ នឹងនាំឲ្យមានជំងឺជាច្រើន។ ប្រូបាយអូទិក គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីស្ដារឡើងវិញនូវតុល្យភាពបាក់តេរីល្អៗក្នុងក្រពះពោះវៀន។
NORMAGUT មានផ្ទុកនូវមេ saccharomyces boulardii ដែលជាមេប្រូបាយអូទិកល្អអាចជួយគាំទ្រជាអាហារូបត្ថម្ភដល់សុខភាពក្រពះពោះវៀន និងព្យាបាលជំងឺរាក។ វាជួយស្តារក្រពះពោះវៀនឡើងវិញក្នុងអំឡុងពេល និងក្រោយពេលប្រើអង់ទីប៊ីយ៉ូទិក និងបំពេញបន្ថែមនូវបាក់តេរីល្អ, បង្ការជំងឺរាក ដែលជាផលរំខានទូទៅនៃអង់ទីប៊ីយ៉ូទិក។ NORMAGUT ជួយក្នុងការបង្កើត និងថែរក្សាបាក់តេរីល្អៗក្នុងក្រពះពោះវៀនឲ្យមានមុខងារល្អ។



ទទួលបានព័ត៌មានដែលអ្នកត្រូវការ
NORMAGUT មានផ្ទុកនូវមេម៉្យាងឈ្មោះ Saccharomyces boulardii ដែលនាំមីក្រុបល្អៗចូលទៅក្នុងក្រពះពោះវៀន។ មេនេះ ក៏ផ្តល់នូវការការពារប្រឆាំងនឹងបាក់តេរីអាក្រក់ និងជាតិពុលរបស់ពួកវាផងដែរ។ តាមរយៈយន្តការទាំងនេះ NORMAGUT អាចជួយរក្សាបាក់តេរីល្អៗក្នុងក្រពះពោះវៀនឲ្យមានមុខងារល្អ និងជួយព្យាបាល និងបង្ការជំងឺរាក។
បាទ/ចាស។ លោកអ្នកអាចប្រើ NORMAGUT ដើម្បីបង្ការជំងឺរាកដែលបណ្តាលមកពីឱសថអង់ទីប៊ីយ៉ូទិកបាន។ ជួនកាលឱសថអង់ទីប៊ីយ៉ូទិករួមគ្នាជាមួយនឹងភ្នាក់ងារបង្ករោគផ្សេងទៀត អាចប៉ះពាល់ដល់មីក្រុបល្អៗនៅក្នុងក្រពះពោះវៀន ដែលបណ្តាលឲ្យលាមកទន់ និងរមួលចុកពោះ។ NORMAGUT ជួយក្នុងការបង្កើត និងថែរក្សាបាក់តេរីមានមុខងារល្អៗក្នុងក្រពះពោះវៀន។
NORMAGUT អាចប្រើបានសម្រាប់ទារកអាយុក្រោម ១ ឆ្នាំ។ ទោះយ៉ាងណាក៏ដោយ សូមពិគ្រោះជាមួយគ្រូពេទ្យរបស់លោកអ្នកមុនពេលប្រើ NORMAGUT ។
NORMAGUT មានភាពងាយស្រួលប្រើសម្រាប់កុមារ។ អ្នកអាចបំបែកគ្រាប់កាប់ស៊ុលចេញពីគ្នា ហើយលាយល្បាយម្សៅនៅខាងក្នុងជាមួយនឹងទឹក។ លោកអ្នកក៏អាចឲ្យកូនផឹកតាមរយៈដបទឹកដោះគោផងដែរ។
លោកអ្នកអាចរក្សាទុក NORMAGUT នៅសីតុណ្ហភាពក្រោម ២៥°C ក្នុងកន្លែងស្ងួត ឆ្ងាយពីពន្លឺព្រះអាទិត្យ។ ទុកឲ្យផុតពីដៃកុមារ។
ទេ។ NORMAGUT មានសុវត្ថិភាព និងមិនបង្កឲ្យមានផលរំខានណាមួយឡើយ។
ទោះបីជា NORMAGUT មានការចាត់ទុកថាមានសុវត្ថិភាពក៏ដោយ លោកអ្នកគួរតែជៀសវាងការប្រើ NORMAGUT ប្រសិនបើលោកអ្នកមានប្រតិកម្មទៅនឹងមេរោគផ្សិត ឬមានមុខងារប្រព័ន្ធភាពស៊ាំខ្សោយ។
បាទ/ចាស។ លោកអ្នកអាចប្រើ NORMAGUT មុនពេលធ្វើដំណើរ ដើម្បីបង្ការទប់ស្កាត់បញ្ហាក្រពះពោះវៀនក្នុងពេលធ្វើដំណើរបាន។ លោកអ្នកអាចប្រើ NORMAGUT ម្ដង ឬពីរដងក្នុងមួយថ្ងៃសម្រាប់រយៈពេល ៥ ថ្ងៃមុនពេលធ្វើដំណើរ។ ដំណើរការប្រើប្រាស់នេះគួរតែបន្តទៅដល់អំឡុងពេលនៃការធ្វើដំណើរដើម្បីរក្សាតុល្យភាពល្អនៃបាក់តេរីល្អៗក្នុងក្រពះពោះវៀន។
ការលេប NORMAGUT រួមជាមួយនឹងឱសថប្រឆាំងនឹងមេរោគផ្សិតអាចធ្វើឲ្យប្រសិទ្ធភាពថ្នាំចុះខ្សោយ។ ហេតុដូច្នេះហើយ គេមិនណែនាំឲ្យប្រើជាមួយគ្នាទេ។
គេមិនណែនាំឲ្យប្រើ NORMAGUT ជាមួយនឹងក្រុមឱសថដែលប្រឆាំងនឹងជំងឺបាក់ទឹកចិត្តមួយចំនួន (Mono Amino Oxidase inhibitors) ព្រោះវាអាចបណ្តាលឲ្យសម្ពាធឈាមកើនឡើង។ ក្នុងករណីដែលអ្នកកំពុងប្រើឱសថទាំងនេះ សូមពិគ្រោះជាមួយគ្រូពេទ្យរបស់លោកអ្នក មុនពេលប្រើថ្នាំ NORMAGUT ។
មិនអាចរកចម្លើយបានមែនដែរឬទេ?