វីតាមីន E ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពកោសិកា និងស្បែក ដោយសារវីតាមីន E ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលកម្ចាត់សារធាតុរា៉ឌីកាល់សេរី ( Free Radical ) ដែលកើតចេញពីដំណើរការបំប្លែងអាហារទៅជាថាមពល និងការប៉ះពាល់បរិស្ថានជុំវិញខ្លួន។ វីតាមីន E ដែលមានប្រភពមកពីធម្មជាតិជ្រាបចូលទៅក្នុងរាងកាយបានល្អប្រសើរជាង និងមានប្រសិទ្ធភាពជាងបើប្រៀបធៀបទៅនឹងវីតាមីនសំយោគ។ ជម្រើសពីធម្មជាតិគឺល្អបំផុតសម្រាប់លោកអ្នក!
វីតាមីន E មានសកម្មភាពជីវសាស្រ្តខ្ពស់ និងងាយជ្រាបចូលក្នុងរាងកាយ។ វីតាមីន E គឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងការពារប្រឆាំងនឹងពូករ៉ាឌីកាល់សេរី (Free Radical)។ វីតាមីន E ពីធម្មជាតិអាចព្យាបាលរោគសញ្ញានៃជំងឺដក់ទឹកក្នុងភ្នែក និងជួយព្យាបាលជំងឺស្បែកមួយចំនួន។ វីតាមីននេះជួយឲ្យចលនាឈាមរត់បានល្អ។



ទទួលបានព័ត៌មានដែលអ្នកត្រូវការ
គេប្រើ ENAT សម្រាប់បង្ការ និងព្យាបាលកង្វះវីតាមីន E ។ វីតាមីន E មានវត្តមានស្រាប់នៅក្នុងអាហារមួយចំនួន ហើយត្រូវបានគេប្រើបន្ថែមក្នុងទម្រង់ជាអាហារបំប៉នក្នុងពេលចាំបាច់។ វីតាមីននេះ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំង ដែលការពារកោសិការបស់រាងកាយពីការខូចខាតដែលបណ្តាលមកពីមុខងាររាងកាយ។ វីតាមីននេះ ក៏ជួយថែរក្សាស្បែកឲ្យមានសុខភាពល្អផងដែរ។
ENAT ផ្សំឡើងដោយវីតាមីន E ក្នុងទម្រង់ជា d-alpha tocopheryl acetate។ វីតាមីននេះ ជាទម្រង់ធម្មជាតិនៃវីតាមីន E ដែលងាយជ្រាបចូលក្នុងរាងកាយ។
គេណែនាំឲ្យតែមនុស្សពេញវ័យគ្រប់អាយុ ១៨ ឆ្នាំ ឬចាស់ជាងនេះពិសា ENAT តែប៉ុណ្ណោះ។
លោកអ្នកអាចពិសា ENAT ជាមួយនឹងរបបអាហារផ្សេងទៀតបាន ព្រោះវីតាមីននេះជួយបង្ការការខូចខាតដោយប្រតិកម្មអុកស៊ីតកម្ម។ អុកស៊ីតកម្មកើតឡើងដោយសារតែសារពពួករា៉ឌីកាល់សេរី(Free Radical) ដែលកើតឡើងក្នុងអំឡុងពេលដំណើរការមេតាបូលីសជាប្រចាំ ដែលអាចប៉ះពាល់ដល់សរីរាង្គសំខាន់ៗនៃរាងកាយ រួមទាំងស្បែកផងដែរ។ ការធ្វើអុកស៊ីតកម្មលើស្បែកបណ្តាលឱ្យស្បែកចាស់មុនវ័យ។
ENAT មានផ្ទុកនូវវីតាមីន E ដែលដើរតួយ៉ាងសំខាន់ក្នុងការជួយពង្រឹងប្រព័ន្ធការពារខ្លួន។ វីតាមីននេះមានសមត្ថភាពពង្រឹងប្រព័ន្ធការពារខ្លួនឲ្យផលិតកោសិកា T-cells បន្ថែម (ប្រភេទកោសិកាឈាមស) ដែលចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងនឹងការចម្លងរោគ។ ដូច្នេះ ENAT អាចជួយរាងកាយលោកអ្នកប្រយុទ្ធប្រឆាំងនឹងបាក់តេរី និងមេរោគគ្រោះថ្នាក់ និងពង្រឹងប្រព័ន្ធការពារខ្លួនរបស់លោកអ្នក។
គេមិនណែនាំឲ្យប្រើ ENAT ជាមួយនឹងអាហារបំប៉នជាតិដែកទេ ព្រោះថា វីតាមីន E អាចធ្វើឲ្យសកម្មភាពរបស់អាហារបំប៉នជាតិដែកនៅក្នុងខ្លួនចុះខ្សោយ។ សូមពិគ្រោះជាមួយគ្រូពេទ្យរបស់លោកអ្នកសម្រាប់ព័ត៌មានបន្ថែម។
ENAT ជាធម្មតាមានភាពងាយស្រួលក្នុងការពិសា។ វីតាមីននេះ មិនបណ្តាលឲ្យមានផលរំខានណាមួយឡើយ ប្រសិនបើលោកអ្នកប្រើតាមកម្រិត និងរយៈពេលកំណត់។ សូមពិគ្រោះជាមួយគ្រូពេទ្យរបស់លោកអ្នកសម្រាប់ព័ត៌មានបន្ថែម។
គេមិនណែនាំឲ្យប្រើ ENAT ជាមួយនឹងឱសថធ្វើឲ្យឈាមរាវទេ ព្រោះវីតាមីន E មានឥទ្ធិពលប្រឆាំងនឹងការកកឈាម ដែលអាចបង្កើនលទ្ធភាពនៃការហូរឈាម។ សូមពិគ្រោះជាមួយគ្រូពេទ្យរបស់លោកអ្នកសម្រាប់ព័ត៌មានបន្ថែម។
លោកអ្នកអាចប្រើ ENAT មួយគ្រាប់ក្នុងមួយថ្ងៃ ឬតាមវេជ្ជបញ្ជាគ្រូពេទ្យ។
ការពិសាច្រើនហួសកម្រិតអាចបណ្តាលឲ្យរាក, ឈឺពោះ, មិនស្រួលពោះ, ឈឺក្បាល, ស្រវាំងភ្នែក, អស់កម្លាំងល្ហិតល្ហៃ, មានរោគសញ្ញាដូចជំងឺផ្តាសាយ។
មិនអាចរកចម្លើយបានមែនដែរឬទេ?