AVARIN

សម្រាលពីការឈឺចុកចាប់ និងហើមពោះ

AVARIN 1
AVARIN 1
AVARIN 2
AVARIN 3
AVARIN 4
AVARIN 5

AVARIN

សម្រាលពីការឈឺចុកចាប់ និងហើមពោះ

ឱសថនេះ អាចសម្រាលពីបញ្ហារំលាយអាហារនានាដូចជា អាការមិនស្រួលក្នុងពោះ ក៏ដូចជាហើមពោះ, ណែនពោះ, តឹងពោះ, ឈឺពោះ និង/ឬរមួលពោះ។

មានលក់ជាបន្ទះទំហំ៖ វេចខ្ចប់ជាបន្ទះក្នុងប្រអប់ក្រដាស ១ x ១០, ៣ x ១០, ៥ x ១០

ការរួមបញ្ចូលគ្នាដ៏ពិសេសនៃឱសថហើមពោះ + ឱសថប្រឆាំងការកន្ត្រាក់សាច់ដុំសម្រាប់ការឈឺចាប់ក្នុងពោះ

AVARIN គឺជារូបមន្តលាយបញ្ចូលគ្នាដែលមានផ្ទុកនូវសារធាតុ alverine ដែលជាភ្នាក់ងារបំបាត់ការកន្រា្តក់សាច់ដុំមានឥទ្ធិពលផ្ទាល់លើសាច់ដុំរលោងនៃបំពង់រំលាយអាហារ។ Alverine បញ្ចេញផលរំខានតិចជាងឱសថស្រដៀងគ្នាដទៃទៀត។ សមាសធាតុទីពីរនៃរូបមន្តគឺ simethicone ដែលធ្វើការតាមយន្តការរូបវន្តជួយកាត់បន្ថយការផលិតខ្យល់ក្នុងពោះ និងសម្របសម្រួលការយកខ្យល់ចេញពីបំពង់រំលាយអាហារ។

ដូច្នេះ AVARIN បំបាត់អាការមិនស្រួលក្នុងពោះ ក៏ដូចជារោគសញ្ញាផ្សេងទៀតដូចជាហើមពោះ, ណែនពោះ, តឹងពោះ, ឈឺពោះ និង/ឬរមួលពោះ។

  • ផ្តល់នូវការធូរស្បើយពីរោគសញ្ញានៃក្រពះពោះវៀន 
  • មានប្រសិទ្ធភាពបំបាត់រោគសញ្ញាឈឺ​ពោះ​ពេល​មក​រដូវ
  • មានប្រសិទ្ធភាពបំបាត់អាការមិនស្រួលក្នុងពោះ
  • កាត់បន្ថយរោគសញ្ញាដំបៅក្រពះ
  • មានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ក្នុងរយៈពេលវែង
  • មិនបង្កឲ្យមានភាពស៊ាំនឹងឱសថ និងការលាប់ឡើងវិញនៅពេលឈប់ប្រើ
     

Time

អាការ/ពេលត្រូវប្រើ៖

  • បំបាត់បញ្ហាក្រពះពោះវៀនដូចជា ជំងឺរលាកពោះវៀនធំ, មិនស្រួលពោះ។
Question

វិធីប្រើ៖

  • មនុស្សពេញវ័យលេប ១ គ្រាប់ ១-៣ ដងក្នុងមួយថ្ងៃបន្ទាប់ពីអាហារ ឬតាមការណែនាំរបស់គ្រូពេទ្យ។

គ្រាប់កាប់ស៊ុលជែលឡាទន់នីមួយៗមានផ្ទុកនូវ៖

  • Simethicone ៣០០ មក្រ
  • Alverine Citrate ៦០ មក្រ
product

សំណួរដែលគេសួរញឹកញាប់

ទទួលបានព័ត៌មានដែលអ្នកត្រូវការ

គេប្រើ AVARIN ដើម្បីព្យាបាលរោគសញ្ញាជំងឺក្រពះពោះវៀន ដូចជា មិនស្រួលពោះ, ដំបៅក្រពះជាដើម។ រោគសញ្ញាទាំងនេះរួមមាន មិនស្រួលក្នុងពោះ, ណែនពោះ, ប៉ោងពោះ, ហើមពោះ, ឈឺពោះ ឬរមួលពោះ។

AVARIN មិនមានផ្ទុកអង់ទីប៊ីយ៉ូទិកទេ។ ឱសថនេះមានសមាសធាតុប្រឆាំងនឹងខ្យល់ក្នុងពោះហៅថា simethicone និងប្រឆាំងនឹងការកន្ត្រាក់សាច់ដុំហៅថា alverine citrate ។

បាទ/ចាស។ លោកអ្នកអាចប្រើ AVARIN ដើម្បីបំបាត់អាការប៉ោងពោះ និងញ៉ាំឆាប់ឆ្អែតនេះបាន ព្រោះវាមានសមាសធាតុម្យ៉ាងហៅថា simethicone ដែលកាត់បន្ថយការផលិតខ្យល់នៅក្នុងក្រពះ។ វាក៏ជួយក្នុងការបន្ធូរបន្ថយការបញ្ចេញខ្យល់លើសនៅក្នុងបំពង់រំលាយអាហារ ដោយការបំបែកខ្យល់ទាំងនោះ។

AVARIN ផលិតឡើងសម្រាប់តែមនុស្សពេញវ័យប៉ុណ្ណោះ។ សូមពិគ្រោះជាមួយគ្រូពេទ្យរបស់លោកអ្នកសម្រាប់ព័ត៌មានបន្ថែម។

AVARIN ជាធម្មតាមានសុវត្ថិភាព និងមិនបង្កឲ្យមានផលរំខានធ្ងន់ធ្ងរណាមួយឡើយ។ ផលរំខានតិចតួចដូចជាឈឺក្បាល, ចង្អោរ, ស្ងួតមាត់អាចកើតឡើងម្តងម្កាល និងជាបណ្តោះអាសន្នតែប៉ុណ្ណោះ ហើយអាចបញ្ឈប់បាននៅពេលឈប់ប្រើឱសថនេះ។

បាទ/ចាស។ លោកអ្នកអាចប្រើ AVARIN ដើម្បីបំបាត់ការឈឺចាប់ពេលមករដូវ ព្រោះសមាសធាតុ alverine citrate នៅក្នុង AVARIN ជួយបន្ថយការកន្ត្រាក់ដោយសម្រួលសាច់ដុំនៅផ្នែកខាងក្រោមពោះ ដែលជាតំបន់សំខាន់នៃការឈឺចាប់អំឡុងពេលមករដូវ។

គេមិនណែនាំឲ្យប្រើ AVARIN អំឡុងពេលមានផ្ទៃពោះ និងកំពុងបំបៅដោះកូនទេ។

លោកអ្នកគួរតែជៀសវាងការប្រើ AVARIN ប្រសិនបើលោកអ្នកមានប្រវត្តិប្រតិកម្មទៅនឹងសមាសធាតុណាមួយរបស់ AVARIN ដូចជា simethicone និង alverine citrate។ ក្នុងករណីបែបនេះ សូមពិគ្រោះជាមួយគ្រូពេទ្យរបស់លោកអ្នក មុនពេលប្រើឱសថនេះ។

គេមិនណែនាំឲ្យប្រើ AVARIN ក្នុងពេលកំពុងប្រើឱសថអង់ទីប៊ីយ៉ូទិកទេ ព្រោះសមាសធាតុនៅក្នុង AVARIN អាចរំខានដល់ការជ្រាបចូលនៃឱសថអង់ទីប៊ីយ៉ូទិកក្នុងរាងកាយរបស់លោកអ្នក។ សូមពិគ្រោះជាមួយគ្រូពេទ្យរបស់លោកអ្នកដើម្បីបង្ការបញ្ហានេះ។

លោកអ្នកអាចលេប AVARIN ដល់ទៅ ៣ គ្រាប់ក្នុងមួយថ្ងៃ ឬទៅតាមកម្រិតប្រើប្រាស់ដែលកំណត់ដោយគ្រូពេទ្យរបស់លោកអ្នក។

សួរអ្នកជំនាញរបស់យើង

មិនអាចរកចម្លើយបានមែនដែរឬទេ?

BMI Calculator

18 yrs
1 ft' 0 in"