FENZA

សារធាតុចិញ្ចឹមសំខាន់ៗសម្រាប់ស្ត្រីមានផ្ទៃពោះ និងកំពុងបំបៅដោះកូន។

FENZA 1
FENZA 1
FENZA 2
FENZA 3
FENZA 4
FENZA 5

FENZA

សារធាតុចិញ្ចឹមសំខាន់ៗសម្រាប់ស្ត្រីមានផ្ទៃពោះ និងកំពុងបំបៅដោះកូន។

FENZA គឺជាវីតាមីនរូបមន្តឈានមុខគេ សម្រាប់ជំនួយអាហារូបត្ថម្ភទូទៅអំឡុងពេលមានផ្ទៃពោះ និងកំពុងបំបៅដោះកូន ដោយបង្ការបញ្ហាខ្វះវីតាមីន និងរ៉ែចម្រុះ។ វីតាមីននេះ ជំនួយដល់សុខភាពរាងកាយ និងអភិវឌ្ឍខួរក្បាលរបស់ទារក។

មាននៅក្នុង

ប្រទេសកម្ពុជា, អេត្យូពី, ហ្គាណា, កេនយ៉ា, ម៉ាឡេស៊ី, ម៉ុងហ្គោលី, មីយ៉ាន់ម៉ា, ស្រីលង្កា, តង់ហ្សានី, អ៊ុយហ្គង់ដា, អ៊ូសបេគីស្ថាន, វៀតណាម

ផ្ដល់នូវជីវជាតិសំខាន់ដើម្បីរក្សាគភ៌ ជាមួយនឹង DHA & ស័ង្កសីក្នុងគ្រាប់កាប់ស៊ុលតែមួយ

FENZA ត្រូវ​បាន​ផលិត​ឡើង​យ៉ាង​ពិសេស​ដើម្បី​ផ្តល់​នូវសារធាតុចិញ្ចឹម​សំខាន់ៗ​រួម​មាន ​វីតាមីន, សារធាតុ​រ៉ែ និង​ខ្លាញ់​ត្រីធូណា។ វីតាមីន និងសារធាតុរ៉ែទាំងអស់នេះ គឺចាំបាច់សម្រាប់ការថែរក្សាសុខភាពទូទៅរបស់ម្តាយ និងទារកក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសំរាល។ ខ្លាញ់ត្រីធូណាសម្បូរទៅដោយអូមេហ្គា 3 ដូចជា DHA និង EPA ។ DHA ដើរតួយ៉ាងសំខាន់ក្នុងការលូតលាស់ខួរក្បាល, ភ្នែក និងប្រព័ន្ធប្រសាទរបស់ទារក។ FENZA បំពេញតម្រូវការជីវជាតិខ្ពស់ក្នុងអំឡុងពេលមានផ្ទៃពោះ និងកំពុងបំបៅដោះកូន ដោយសារសារធាតុទាំងនេះត្រូវការចែកចាយស្មើៗគ្នាដល់ម្តាយ ក៏ដូចជាទារកដែលកំពុងលូតលាស់។

  • DHA ជំនួយដល់ការលូតលាស់ខួរក្បាល និងភ្នែករបស់ទារកក្នុងផ្ទៃ
  • ស័ង្កសីជួយរក្សាគភ៌ និងការលូតលាស់របស់ទារកក្នុងផ្ទៃ។
  • ជីវជាតិសំខាន់ៗផ្សេងទៀត ជួយកាត់បន្ថយផលប៉ះពាល់នានាក្នុងពេលមានផ្ទៃពោះ និងរក្សាគភ៌ឲ្យមានសុខភាពល្អ
  • ជាវីតាមីនធានាអាហាររូបត្ថម្ភល្អសម្រាប់ទារកអំឡុងពេលបំបៅដោះកូន

Time

គុណភាពព្យាបាល/ពេលត្រូវប្រើ៖

  • ជំនួយអាហារូបត្ថម្ភអំឡុងពេលមានផ្ទៃពោះ និងកំពុងបំបៅដោះកូន។
Question

វិធីប្រើ៖

  • លេបមួយគ្រាប់កាប់ស៊ុលជារៀងរាល់ថ្ងៃក្រោយបាយ ឬតាមការណែនាំរបស់គ្រូពេទ្យ។

គ្រាប់កាប់ស៊ុលជែលទន់នីមួយៗមានផ្ទុកនូវ៖

  • ល្បាយការ៉ូតេណូអ៊ីតធម្មជាតិ - ៣ IU
  • វីតាមីន E ធម្មជាតិ (ដូចជា ឌី អាល់ហ្វា តូកូហ្វេរីល អាសេតាត) - ៥ IU
  • វីតាមីន D3 - ២០០ IU
  • វីតាមីន B1 (ទីយ៉ាមីន ម៉ូណូនីត្រាត) - ៥ មក្រ
  • វីតាមីន B2 (រីបូហ្លាវីន) - ២.៥ មក្រ
  • វីតាមីន B3 (នីកូទីណាមីត) - ២.0 មក្រ
  • វីតាមីន B6 (ពីរីដុកស៊ីន អ៊ីដ្រូក្លរីត) - 5 មក្រ
  • វីតាមីន B12 (ស៊ីយ៉ាណូកូបាឡាមីន) - 0.0០៤ មក្រ
  • អាស៊ីតហ្វូលិក - 0.២៥ មក្រ
  • វីតាមីន C (អាស៊ីតអាស្កូប៊ិក) - ១00 មក្រ
  • អាស៊ីតប៉ុងតូតេនិច (ជាកាល់ស្យូមប៉ុងតូតេណាត) - ៦.៩ មក្រ
  • កាល់ស្យូម (ជាកាល់ស្យូមកាបូណាត) - ៥០ មក្រ
  • ម៉ាញ៉េស្យូម (ដូចជាម៉ាញ៉េស្យូមអុកស៊ីដ) - ២០ មក្រ
  • ស័ង្កសី (ជាស័ង្កសីអាស៊ីតអាមីណូសេឡាត) - ៥ មក្រ
  • អ៊ីយ៉ូត (អ៊ីយ៉ូតប៉ូតាស្យូម) - 0.១ មក្រ
  • ស្ពាន់ (ដូចជាស្ពាន់ស៊ុលផាត) - 0.១ មក្រ
  • ជាតិដែកប៊ីយ៉ូទីន ០.១៥ មក្រ , ជាតិដែក ១៥ មក្រ
  • ខ្លាញ់ត្រីធូណា (មានផ្ទុក DHA ២៥%) - ៣០០ មក្រ
product

សំណួរដែលគេសួរញឹកញាប់

ទទួលបានព័ត៌មានដែលអ្នកត្រូវការ

គេប្រើ FENZ ដើម្បីផ្តល់នូវជំនួយអាហារូបត្ថម្ភអំឡុងពេលមានផ្ទៃពោះ និងកំពុងបំបៅដោះកូន ដើម្បីជំនួយដល់ការលូតលាស់រាងកាយ និងខួរក្បាលរបស់ទារក។

FENZA ផលិតតាមរូបមន្តពិសេស ផ្សំដោយវីតាមីន និងរ៉ែច្រើនប្រភេទ គួបផ្សំនឹងខ្លាញ់ត្រីធូណា និងសារធាតុផ្សេងទៀត ដើម្បីជំនួយឲ្យសុខភាពអាហារូបត្ថម្ភទូទៅរបស់ស្ត្រីមានផ្ទៃពោះ និងកំពុងបំបៅដោះកូនមានភាពប្រសើរឡើង។ វីតាមីននេះ ជួយបំបាត់កង្វះវីតាមីន និងជាតិរ៉ែផ្សេងៗចំពោះស្ត្រី។

វីតាមីន FENZA មានផ្ទុកនូវខ្លាញ់ត្រីធូណា ដែលសម្បូរដោយអូមេហ្គា 3 ដូចជា DHA និង EPA ។ DHA ដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍខួរក្បាល, ភ្នែក និងប្រព័ន្ធប្រសាទរបស់ទារក។ FENZA ក៏មានផ្ទុកនូវធាតុសំខាន់ៗផ្សេងៗទៀត ដូចជាអាស៊ីតហ្វូលិក, វីតាមីន C និង D។ អាស៊ីតហ្វូលិកគាំទ្រដល់ការបង្កើនបរិមាណឈាម, ការលូតលាស់នៃជាលិកាមាតា និងទារក និងបង្ការហានិភ័យនៃពិការភាពពីកំណើត។ វីតាមីន C និង D ជួយដល់ការលូតលាស់ឆ្អឹង និងធ្មេញរបស់ទារកឲ្យមានសុខភាពល្អ។

លោកអ្នកអាចពិសា FENZA ១ គ្រាប់ជារៀងរាល់ថ្ងៃក្រោយបាយ ឬតាមការណែនាំពីគ្រូពេទ្យ។

គេណែនាំឲ្យរក្សាគម្លាតរយៈពេលយ៉ាងតិច ១ ទៅ ២ ម៉ោងមុនពេលពិសាឱសថផ្សេងទៀតជាមួយវីតាមីន FENZA ។

FENZA មិនបណ្តាលឲ្យមានផលរំខានណាមួយឡើយ ប្រសិនបើប្រើតាមកម្រិតប្រើប្រាស់ និងរយៈពេលតាមការណែនាំ។

បាទ/ចាស។ គាត់អាចពិសា FENZA បាន ទោះបីបាន​សម្រាល​កូនហើយក៏ដោយ ពីព្រោះ​ជីវជាតិបន្ត​ចិញ្ចឹម​ទារក​តាមរយៈ​ទឹកដោះ​​របស់ម្តាយ។

គេមិនណែនាំឲ្យពិសា FENZA ជាមួយទឹកដោះគោទេ ពីព្រោះអាចបន្ថយការជ្រាបចូលនៃវីតាមីន និងសារធាតុរ៉ែមួយចំនួនដែលមាននៅក្នុង FENZA ។

ប្រសិនបើអ្នកភ្លេចពិសា FENZA មួយដូស អ្នកអាចរំលងដូសនោះ ហើយបន្តពិសានៅថ្ងៃបន្ទាប់។ កុំពិសា ២ ដូសក្នុងពេលតែមួយ។

អ្នកអាចពិសា FENZA ពេញមួយអំឡុងពេលមានផ្ទៃពោះ និងកំពុងបំបៅដោះកូន។

សួរអ្នកជំនាញរបស់យើង

មិនអាចរកចម្លើយបានមែនដែរឬទេ?

BMI Calculator

18 yrs
1 ft' 0 in"