ជំងឺស្លេកស្លាំងគឺជាបញ្ហាសុខភាពទូទៅក្នុងចំណោមស្ត្រីគ្រប់វ័យដែលមានរោគសញ្ញាដូចជានឿយហត់អស់កម្លាំង, ឈឺក្បាល, ថប់ដង្ហើម និងការបាត់បង់ថាមពល។
ស្ត្រីរាប់លាននាក់ជឿជាក់លើ FERROVIT ដែលជាប្រភពនៃជាតិដែកមានគុណភាពខ្ពស់ និងសារធាតុចិញ្ចឹមសំខាន់ៗ ដែលជួយបំបាត់អាការស្លេកស្លាំងបណ្តាលមកពីកង្វះជាតិដែក។
មានទំហំបន្ទះ៖ ៥ x ១០ និង ១០ x ១០ ក្នុងមួយបន្ទះ
ប្រទេសកម្ពុជា, ម៉ាឡេស៊ី, ម៉ុងហ្គោលី, មីយ៉ាន់ម៉ា, ប៉េរូ ,ហ្វីលីពីន, ស្រីលង្កា, វៀតណាម
FERROVIT មានផ្ទុកជាតិដែក ត្រូវបានប្រើដើម្បីព្យាបាលអាការស្លេកស្លាំងខ្វះជាតិដែក។ ក្នុងចំណោមអំបិលមានជាតិដែកទាំងអស់ ជាតិដែកហ្វ៊ូម៉ារ៉ាត់ផ្តល់នូវជាតិដែកបរិមាណអតិបរមា។ ជាតិដែកគឺជាសមាសធាតុយ៉ាងសំខាន់នៃអេម៉ូក្លូប៊ីនគ្រាប់ឈាមក្រហម ដែលពាំនាំអុកស៊ីសែនពីសួតទៅកាន់គ្រប់ផ្នែកនៃរាងកាយតាមរយៈកោសិកា ជាលិកា និងជួយរក្សាការប្រើប្រាស់ថាមពល។ វីតាមីន B12 និងអាស៊ីតហ្វូលិកជួយគ្រប់គ្រងការផលិតកោសិកាឈាមក្រហម។



ទទួលបានព័ត៌មានដែលអ្នកត្រូវការ
FERROVIT ជាគ្រាប់ថ្នាំជាតិដែកដែលផ្ទុកនូវអំបិលជាតិដែក ហ្វ៊ូម៉ារ៉ាត់ដែលងាយជ្រាបចូលក្នុងសារពាង្គកាយ គួបផ្សំនឹងអាស៊ីតហ្វូលិក និងវីតាមីន B12។ ការរួមបញ្ចូលគ្នានេះជួយស្ដារកម្រិតជាតិដែកដែលនៅទាប និងពន្លឿនដំណើរការផលិតកោសិកាឈាមក្រហម (erythropoiesis)។ FERROVIT មានសារៈប្រយោជន៍ក្នុងការព្យាបាលអាការស្លេកស្លាំងខ្វះជាតិដែក និងជួយបង្ការពិការភាពប្រព័ន្ធប្រសាទរបស់ទារកនៅពេលប្រើក្នុងអំឡុងពេលមានផ្ទៃពោះ។
បាទ/ចាស បាន។ FERROVIT អាចជួយបំពេញកង្វះខាតជាតិដែករបស់លោកអ្នក និងជំរុញការបង្កើតកោសិកាគ្រាប់ឈាមក្រហមថ្មីៗដែលផ្ទុកអុកស៊ីសែនថ្មី ដែលជួយកាត់បន្ថយភាពអស់កម្លាំងនឿយហត់។
បាទ/ចាស។ FERROVIT គឺជាជម្រើសដ៏ល្អសម្រាប់ស្ត្រីមានផ្ទៃពោះ។ ផលិតផលនេះ អាចជួយបង្ការអាការស្លេកស្លាំងអំឡុងពេលមានផ្ទៃពោះ ក៏ដូចជាជំនួយដល់ការលូតលាស់របស់ទារកក្នុងផ្ទៃ។ សម្រាប់ព័ត៌មានបន្ថែម សូមពិគ្រោះជាមួយគ្រូពេទ្យរបស់លោកអ្នក។
ពិសាម្ដង ១ គ្រាប់, បីដងក្នុងមួយថ្ងៃក្រោយបាយ ឬតាមការណែនាំរបស់គ្រូពេទ្យ។
សូមរក្សាទុកនៅកន្លែងស្ងួត, ត្រជាក់, ឆ្ងាយពីពន្លឺព្រះអាទិត្យ។ សូមទុកឲ្យឆ្ងាយពីដៃក្មេងៗ។
មុនពេលពិសា FERROVIT សូមពិនិត្យមើលថា តើវីតាមីនចម្រុះដទៃទៀតរបស់លោកអ្នកមានផ្ទុកនូវជាតិដែកដែរឬទេ។ ការទទួលទានជាតិដែកច្រើនពេកអាចនាំឲ្យមានផលរំខានធ្ងន់ធ្ងរ។ ក្នុងករណីបែបនេះ សូមពិគ្រោះជាមួយគ្រូពេទ្យបស់លោកអ្នកមុនពេលប្រើ FERROVIT ។
បាទ/ចាស បាន។ FERROVIT មានផ្ទុកនូវជាតិដែក, វីតាមីន B12 និងអាស៊ីតហ្វូលិក ដែលជាសារធាតុចិញ្ចឹមចាំបាច់មិនត្រឹមតែសម្រាប់ស្ត្រីមានផ្ទៃពោះ និងកំពុងបំបៅដោះកូនតែប៉ុណ្ណោះទេ ថែមទាំងសម្រាប់អ្នកដែលចង់រក្សាសុខភាពឲ្យល្អ។
នៅពេលពិសា FERROVIT តាមការណែនាំ គឺមិនមានផលរំខានទេ។ ទោះជាយ៉ាងណាក៏ដោយ ការប្រើលើសពីកម្រិតប្រើប្រាស់រយៈពេលយូរ អាចបណ្តាលឲ្យមានរោគសញ្ញានៃការប្រើជាតិដែក, វីតាមីន B12 និងអាស៊ីតហ្វូលិហួសកម្រិតកំណត់។ សូមពិគ្រោះជាមួយគ្រូពេទ្យរបស់លោកអ្នកសម្រាប់ព័ត៌មានបន្ថែម។
បាទ/ចាស។ ការបន្ថែម FERROVIT អាចជួយបំបាត់ភាពខ្សត់ខ្សោយដែលបង្កដោយអាការស្លេកស្លាំងបន្ទាប់ពីបានលាងឈាម និងពេលមានជំងឺតម្រងនោមរ៉ាំរ៉ៃ។ សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានលម្អិត។
មិនអាចរកចម្លើយបានមែនដែរឬទេ?