ឱសថធម្មជាតិសុទ្ធ ដែលអាចជួយបំបាត់រោគសញ្ញាក្រោយអស់រដូវ ដូចជាក្តៅក្នុងខ្លួន និងអន្ទះអន្ទែង។ ឱសថនេះក៏អាចកាត់បន្ថយភាពមិនប្រក្រតីផ្សេងៗពាក់ព័ន្ធនឹងការអស់រដូវដូចជា អារម្មណ៍ប្រែប្រួលភ្លាមៗ, ឆាប់ខឹង, និងធ្វើឲ្យសុខភាព និងសុខុមាលភាណទូទៅប្រសើរឡើង។
NOPAUSE មានផ្ទុកនូវប្លែកខូហូស (Cimicifuga racemose) ដែលជាឱសថបុរាណប្រើដោយស្ត្រី ដើម្បីបំបាត់រោគសញ្ញាក្រោយអស់រដូវដូចជា ក្តៅក្នុងខ្លួន, ស្ងួតទ្វារមាស, អារម្មណ៍ប្រែប្រួលឆាប់រហ័ស, ឆាប់ខឹង និងអន្ទះអន្ទែង។ ខុសពីការព្យាបាលដោយប្រើឱសថអរម៉ូនជំនួស (HRT) ដែលអាចមានផលប៉ះពាល់អវិជ្ជមានមួយចំនួន។ NOPAUSE គឺជាវិធីសាស្ត្រធម្មជាតិ និងគ្មានហានិភ័យក្នុងការព្យាបាលរោគសញ្ញានៃការអស់រដូវ។ NOPAUSE គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាព និងងាយទទួលយកបានសម្រាប់បញ្ហាអស់រដូវ។



ទទួលបានព័ត៌មានដែលអ្នកត្រូវការ
មាន។ ទោះបីជាធម្មតាឱសថ NOPAUSE ងាយស្រួលទទួលយកដោយរាងកាយនៅពេលប្រើក្នុងកម្រិតត្រឹមត្រូវក៏ដោយ ក៏ឱសថនេះអាចបណ្តាលឲ្យមានផលរំខានតិចតួចដូចជាមិនស្រួលពោះ, សុដន់ទន់ និងអស់កម្លាំងក្នុងករណីកម្រ។
គេមិនគួរបន្តប្រើឱសថ NOPAUSE លើសពីប្រាំមួយខែឡើយ បន្ទាប់ពីការប្រើប្រាស់លើកដំបូង។ ប្រសិនបើការពិសា NOPAUSE មិនបានធ្វើឲ្យអ្នកធូរស្រាលទេ អ្នកប្រហែលជាត្រូវស្វែងរកការពិគ្រោះជាមួយគ្រូពេទ្យ។
បាន។ ឱសថ NOPAUSE អាចជួយបំបាត់អាការក្រោយអស់រដូវដូចជាក្តៅក្នុងខ្លួន, ស្ងួតទ្វារមាស, អន្ទះអន្ទែង, អារម្មណ៍ប្រែប្រួល, ឆាប់ខឹង ជាដើម។
ទេ, គេមិនណែនាំឲ្យស្ត្រីមានផ្ទៃពោះ ឬកំពុងបំបៅដោះកូនប្រើឱសថ NOPAUSE ទេ។
ឱសថ NOPAUSE គួរតែរក្សាទុកក្រោមសីតុណ្ណភាព ២៥°C នៅកន្លែងស្ងួត និងទុកឲ្យឆ្ងាយពីដៃរបស់ក្មេងៗ។
ប្រសិនបើអ្នកភ្លេចលេបថ្នាំ NOPAUSE មួយដូសដោយចៃដន្យ អ្នកអាចលេបថ្នាំដែលភ្លេចបានភ្លាមៗនៅពេលដែលអ្នកចងចាំ។ ប៉ុន្ដែប្រសិនបើជិតដល់ពេលលេបថ្នាំដូសបន្ទាប់ អ្នកអាចរំលងដូសដែលភ្លេចនោះចោលទៅ។ សូមកុំពិសាពីរដូសជាន់គ្នា។
ទេ, គេមិនទាន់ឃើញមានប្រតិកម្មថ្នាំណាមួយពាក់ព័ន្ធនឹងឱសថ NOPAUSE ទេ។
យោងតាមការសិក្សា បន្ទាប់ពីពិសាថ្នាំដែលមិនទាន់រលាយ ៥ ក្រាម ឬ ១២ ក្រាមនៃថ្នាំដែលរលាយរួច គេអាចសង្កេតឃើញអ្នកជំងឺរងផលប៉ះពាល់ដូចពុលថ្នាំ។
ឱសថ NOPAUSE ត្រូវបានហាមចំពោះស្ត្រីដែលមានប្រវត្តិជំងឺថ្លើម, អាការ និងរោគសញ្ញានៃបញ្ហាថ្លើម ក៏ដូចជាយុវតី, មនុស្សក្នុងវ័យបន្តពូជ, ស្ត្រីមានផ្ទៃពោះ និងកំពុងបំបៅដោះកូន។
ទេ, ឱសថ NOPAUSE អាចបង្កើនឥទ្ធិពលរបស់អរម៉ូនអេត្រូហ្សេនកាន់តែខ្លាំង។ ដូច្នេះ ការប្រើប្រាស់ដំណាលគ្នានៃការព្យាបាលដោយប្រើឱសថអរម៉ូន និងឱសថ NOPAUSE គួរតែធ្វើក្រោមការត្រួតពិនិត្យវេជ្ជសាស្ត្រយ៉ាងតឹងរឹងប៉ុណ្ណោះ។
មិនអាចរកចម្លើយបានមែនដែរឬទេ?