ការស្រាវជ្រាវ និងការអភិវឌ្ឍ

ក្រុមហ៊ុនយើងជឿថាធាតុផ្សំដ៏សំខាន់នៃភាពជោគជ័យតទៅមុខ និងការរីកចម្រើនប្រកបដោយនិរន្តរភាពនៃអាជីវកម្មផលិតផលម៉ាកយីហោរបស់យើង គឺជាសមត្ថភាពរបស់យើងក្នុងការអភិវឌ្ឍ និងដាក់ចេញផលិតផលថ្មីៗទៅក្នុងផលប័ត្ររបស់យើង។ យើងធានាថាផលិតផលនីមួយៗរបស់យើងឆ្លងកាត់ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ចាប់ពីការកំណត់អត្តសញ្ញាណផលិតផលទៅដល់ការអភិវឌ្ឍ និងការផលិត និងចុងក្រោយចាប់ផ្ដើមដំណើរការ។

ការអភិវឌ្ឍរបស់យើងរហូតមកដល់ពេលនេះ

ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០០៨ រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៣ យើងបានសម្ពោធដាក់ឲ្យដំណើរការនូវផលិតផល MEGA We care ថ្មីចំនួន ៨៨ មុខដោយជោគជ័យ ដែលក្នុងនោះរួមមានឱសថបំប៉នសុខភាពចំនួន ១៥ មុខ, ឱសថមានវេជ្ជបញ្ជា ៦៨ មុខ, ឱសថមិនចាំបាច់មានវេជ្ជបញ្ជាចំនួន ៥ មុខ។

បច្ចុប្បន្ននេះ យើងកំពុងអភិវឌ្ឍឱសថរូបមន្ដពិសេសថ្មីចំនួន ១៣៩ មុខ ដែលក្នុងនោះ ៧៣ មុខបានស្នើសុំចុះបញ្ជីហើយកំពុងតែរង់ចាំការអនុម័តយល់ព្រម ចំណែកឯរូបមន្តពិសេសចំនួន ៦៦ មុខបន្ថែមទៀតកំពុងនៅក្នុងដំណាក់កាលអភិវឌ្ឍផ្សេងៗគ្នា។

webcrew

ក្រុមអ្នកជំនាញរបស់យើង

ទំនួលខុសត្រូវចំពោះការស្រាវជ្រាវ និងការអភិវឌ្ឍ គឺជាតួនាទីរបស់នាយកដ្ឋានអភិវឌ្ឍផលិតផលរបស់ក្រុមហ៊ុន។ នាយកដ្ឋានអភិវឌ្ឍផលិតផលរបស់យើងមានពីរក្រុម។ ក្រុមការងារអភិវឌ្ឍផលិតផលប្រចាំការក្នុងក្រុមហ៊ុន ដែលមានមូលដ្ឋាននៅក្នុងខេត្តសាមុទ្រប្រាកាន ប្រទេសថៃ។

ទន្ទឹមនឹងនោះ ក្រុមការងារអភិវឌ្ឍផលិតផលពីខាងក្រៅរបស់យើងមានមូលដ្ឋាននៅទីក្រុងមុមបៃ ប្រទេសឥណ្ឌា ដែលផ្តោតលើការស្វែងរកអ្នកស្រាវជ្រាវអភិវឌ្ឍឱសថថ្មីពីសំណាក់ភាគីទីបី។ គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៣ យើងមានបុគ្គលិកអ្នកជំនាញចំនួន ៤៤ នាក់នៅក្នុងក្រុមអភិវឌ្ឍផលិតផលរបស់យើង។

Product DevelopmentProduct Development

ការអភិវឌ្ឍផលិតផល

យើងប្រើប្រាស់អភិក្រមបំពេញតម្រូវការទីផ្សារចំពោះការអភិវឌ្ឍផលិតផលថ្មីៗ និងផ្តោតលើការប្រើប្រាស់កេរ្តិ៍ឈ្មោះដែលមានលើទីផ្សារស្រាប់ដើម្បីដាក់ចេញផលិតផលថ្មី និងពង្រីកចរន្តផលិតផលដែលមានស្រាប់ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរតម្រូវការទីផ្សារ។

ដំណើរការងារដែលមានការយកចិត្តទុកដាក់ខ្ពស់

គុណសម្បត្តិរបស់យើងគឺជាសមត្ថភាពក្នុងការនាំយកផលិតផលថ្មីៗចូលទៅក្នុងទីផ្សារឆាប់រហ័សជាងដៃគូប្រកួតប្រជែងរបស់យើង ដោយផ្អែកលើបទពិសោធន៍ដ៏ជោគជាំរបស់យើងក្នុងការអភិវឌ្ឍ និងចុះបញ្ជីផលិតផលនៅក្នុងទីផ្សារ។ រយៈពេលនៃការអភិវឌ្ឍផលិតផលថ្មីៗរបស់យើង ចាប់តាំងពីការកំណត់អត្តសញ្ញាណទៅដល់ការចុះបញ្ជីត្រូវចំណាយពេលចន្លោះពី ៩ ទៅ ១២ ខែ។ រយៈពេលនៃការអនុម័ត និងចាប់ផ្ដើមលក់ផលិតផល មានភាពខុសគ្នាពីប្រទេសមួយទៅប្រទេសមួយ ហើយអាចចំណាយពេលរហូតដល់ ១២-១៨ ខែ។

ផលិតផលបំប៉នសុខភាព
ផលិតផលបំប៉នសុខភាព

ការអភិវឌ្ឍផលិតផលបំប៉នសុខភាពរបស់យើងផ្តោតលើការកំណត់អត្តសញ្ញាណបេក្ខភាពផលិតផលដែលមានការបញ្ជាក់គ្លីនិកថាមានសុវត្ថិភាព និងប្រសិទ្ធភាព។

ឱសថមានវេជ្ជបញ្ជា
ឱសថមានវេជ្ជបញ្ជា

យើងស្វែងរកឱសថពេញនិយមរបស់ក្រុមហ៊ុនឱសថធំៗ ដែលប៉ាតង់សម្រាប់ផលិតផលិតផលទាំងនោះជិតផុតកំណត់

ផលិតផលឱសថមិនចាំបាច់មានវេជ្ជបញ្ជា
ផលិតផលឱសថមិនចាំបាច់មានវេជ្ជបញ្ជា

សម្រាប់ផលិតផលឱសថមិនចាំបាច់មានវេជ្ជបញ្ជា យើងផ្តោតលើកត្តាដូចជាការធូរស្បើយឆាប់រហ័ស, ងាយស្រួលប្រើ និងរូបមន្តប្រសើរជាងមុន។

ការជ្រើសរើសផលិតផលថ្មី

ចំពោះការជ្រើសរើសផលិតផលថ្មី នាយកដ្ឋានសំខាន់ៗរបស់យើងទាំងអស់សម្របសម្រួលគ្នាដើម្បីធ្វើការសម្រេចចិត្តចាប់ផ្ដើមពីក្រុមលក់ និងក្រុមធ្វើទីផ្សារ រហូតដល់ក្រុមហិរញ្ញវត្ថុ, ក្រុមកិច្ចការងារវេជ្ជសាស្ត្រ និងក្រុមការងារផ្សេងៗទៀត។ យើងវាយតម្លៃវិទ្យាសាស្ត្រ និងកម្មសិទ្ធិបញ្ញានៅពីក្រោយផលិតផលថ្មីៗដែលមានសក្តានុពល បន្ទាប់មកយើងសរសេរសំណើដែលគ្របដណ្តប់លើការផលិត, កម្មសិទ្ធិបញ្ញា, លក្ខណៈវិនិច្ឆ័យបទប្បញ្ញត្តិ, និងអ្វីៗជាច្រើនទៀតដើម្បីធ្វើការសម្រេចចិត្តចុងក្រោយ។

នៅពេលមានការអនុម័តយល់ព្រមលើសំណើផលិតផលថ្មីមួយ នោះយើងនឹងបោះឆ្នោតជ្រើសរើសដើម្បីអភិវឌ្ឍបេក្ខភាពផលិតផលថ្មី នោះអាចជាការផលិតនៅក្នុងរោងចក្រផ្ទាល់ ឬទិញសំណុំឯកសារបច្ចេកទេសពីភាគីទីបី ដើម្បីស្នើឲ្យទទួលបានការអនុម័តយល់ព្រមតាមច្បាប់។

1

ក្រុមការងារអភិវឌ្ឍផលិតផលដែលមានមូលដ្ឋាននៅប្រទេសថៃ
image

ក្រុមការងាររបស់យើងនៅក្នុងប្រទេសថៃទទួលខុសត្រូវចំពោះសកម្មភាពអភិវឌ្ឍផលិតផលផលិតដោយខ្លួនឯង ហើយផ្តោតអារម្មណ៍លើឱសថមានវេជ្ជបញ្ជា, ផលិតផលឱសថមិនចាំបាច់មានវេជ្ជបញ្ជា និងផលិតផលបំប៉នសុខភាព។

សកម្មភាពរបស់ក្រុមការងារនេះជាធម្មតារួមមានការអភិវឌ្ឍរូបមន្តផលិតផល,ការអភិវឌ្ឍការវិភាគ និងផ្ដល់សុពលភាព, ដំណើរការផ្ដល់សុពលភាព, ការធ្វើតេស្ត និងការប្រមូលទិន្នន័យបច្ចេកទេសផ្សេងទៀតដែលចាំបាច់ ដើម្បីរៀបចំឯកសារបច្ចេកទេសផលិតផលថ្មីសម្រាប់ធ្វើជាឯកសារស្នើឲ្យទទួលបានការអនុម័តយល់ព្រមតាមច្បាប់។

2

ក្រុមការងារអភិវឌ្ឍផលិតផលដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌា
image

ក្រុមការងារនៅឥណ្ឌារបស់យើងទទួលខុសត្រូវចំពោះសកម្មភាពអភិវឌ្ឍផលិតផលពីខាងក្រៅ ហើយជាទូទៅផ្តោតលើការស្វែងរក និងទិញឯកសារបច្ចេកទេសដែលមានស្រាប់របស់ឱសថមានវេជ្ជបញ្ជាខ្សែស្រឡាយថ្មីដែលបើកឲ្យទិញអាជ្ញាប័ណ្ណពីអ្នកអភិវឌ្ឍ និងដៃគូ។

ដោយសារអ្នកស្រាវជ្រាវផលិតឱសថមានវេជ្ជបញ្ជាទាំងនេះមានឯកសារបច្ចេកទេសស្រាប់ យើងអាចបន្តទៅការចុះបញ្ជីផលិតផលនៅក្នុងទីផ្សាររបស់យើងភ្លាមៗ។