គោលបំណងរបស់ក្រុមហ៊ុន MEGA

ចាប់តាំងពីឆ្នាំ ១៩៨២ មក នៅក្រុមហ៊ុន MEGA យើងមានគោលបំណងលើកកម្ពស់សុខភាពរបស់លោកអ្នកជាមួយនឹងផលិតផលរបស់យើង។ ជាមួយនឹងការទទួលស្គាល់គុណភាពជាអន្តរជាតិ យើងប្តេជ្ញាចិត្តផ្តល់តែឱសថ និងអាហារបំប៉នដែលមានគុណភាពល្អបំផុតជូនអតិថិជនរបស់យើង។

យើងប្រកាន់ខ្ជាប់នូវការពិតចំពោះគ្រប់ទិដ្ឋភាពសំខាន់ៗ

Standard

ផលិតផលរបស់យើងបំពេញតាមស្តង់ដារ

Claims

យើង​មិន​ធ្វើ​ការ​អះអាង​បំផ្លើស​ការពិតឡើយ

Measure

មានការវាស់វែងកម្រិតប្រើប្រាស់ត្រឹមត្រូវ

Promises

យើងមិនផ្តល់ការសន្យាមិនពិតឡើយ

បង្កើតឡើងក្នុងឆ្នាំ ១៩៨២ ក្រុមហ៊ុន MEGA Lifesciences ចូលរួមក្នុងការផលិត, ផ្សព្វផ្សាយ, លក់ និងចែកចាយឱសថរុក្ខជាតិ, ឱសថមិនចាំបាច់ត្រូវមានវេជ្ជបញ្ជា, និងឱសថមានវេជ្ជបញ្ជា ក៏ដូចជាអាហារបំប៉នសុខភាពនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។

ក្រុមហ៊ុន MEGA Lifesciences ប្តេជ្ញាចិត្តផ្តល់នូវផលិតផល និងសេវាកម្មប្រកបដោយគុណភាពជូនអតិថិជន និងអ្នកប្រើប្រាស់តាមរយៈការបន្តកែលម្អ និងនវានុវត្តន៍ជានិច្ច។

រោងចក្រផលិតរបស់ពួកយើងដែលមានទីតាំងនៅប្រទេសថៃ, អូស្ត្រាលី និងឥណ្ឌូនេស៊ី បានទទួលការទទួលស្គាល់គុណភាពជាអន្តរជាតិពីអាជ្ញាធរសុខាភិបាលល្បីឈ្មោះជុំវិញពិភពលោកចំពោះការអនុវត្តផលិតកម្មដ៏ឆ្នើមរបស់យើង។

បច្ចុប្បន្នយើងមានការិយាល័យនៅតាមបណ្ដាប្រទេសចំនួន ១៨ ហើយយើងនាំចេញទៅកាន់អាស៊ីប៉ាស៊ីហ្វិក, មជ្ឈិមបូព៌ា, អាហ្វ្រិក, បណ្តាប្រទេស CIS, អាមេរិកឡាទីន និងអឺរ៉ុប។

សសរស្តម្ភទាំងបួននៃគុណតម្លៃរបស់ក្រុមហ៊ុន MEGA រួមមាន - ការគោរពចំពោះភាពខុសគ្នារបស់បុគ្គលម្នាក់ៗ, សេរីភាពក្នុងការងារ និងជីវិតផ្ទាល់ខ្លួន, ការជឿជាក់លើមនុស្សរបស់យើង, និងសេចក្ដីពិតប្រាកដលើអ្វីគ្រប់យ៉ាងដែលយើងធ្វើ។

សកម្មភាព និងការសម្រេចចិត្តរបស់យើងសុទ្ធតែមានតម្លាភាព។ រចនាសម្ព័ន្ធប្រាក់បៀវត្សរ៍ និងរង្វាន់របស់ក្រុមហ៊ុនមានតម្លាភាព និងស្របតាមស្តង់ដារវិស័យនេះ។ យើង​មានរបបផ្ដល់ប្រាក់រង្វាន់​លើកទឹកចិត្ត​ដែល​មានកំណត់ត្រា​ត្រឹមត្រូវ​សម្រាប់​គ្រប់សមាជិក​​ក្រុមហ៊ុន។

ក្រុមហ៊ុន MEGA ប្ដេជ្ញាចិត្តធ្វើយ៉ាងណាដើម្បីផ្តល់នូវសេវាកម្ម និងផលិតផលដែលមានគុណភាព តាមរយៈការកែលម្អឥតឈប់ឈរ និងនវានុវត្តន៍។

អានទស្សនវិជ្ជាបន្ថែម

វិធីសាស្ត្ររបស់ក្រុមហ៊ុន MEGA

វិធីសាស្ត្ររបស់ក្រុមហ៊ុន MEGA គឺធ្វើយ៉ាងណាដើម្បីកសាងការគិតគូរដែលផ្លាស់ប្តូររបៀបរស់នៅ និងការលូតលាស់របស់យើងទាំងអស់គ្នាដោយមិនចាំបាច់មានការបង្ខិតបង្ខំ។

ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន MEGA

ក្រុមហ៊ុន MEGA ប្តេជ្ញាចិត្តក្នុងការផ្តល់ផលិតផល និងសេវាកម្មប្រកបដោយគុណភាពដល់អតិថិជនរបស់យើង តាមរយៈការកែលម្អ និងការច្នៃប្រឌិតឥតឈប់ឈរ

គុណតម្លៃរបស់ក្រុមហ៊ុន MEGA

គោរពភាពគ្នាទៅវិញទៅមក។ សេរីភាពលើការងារ និងជីវិតផ្ទាល់ខ្លួនរបស់អ្នក។ ​ជឿទុកចិត្តអ្នកក្នុងនាមជាមនុស្សពេញវ័យ។ ការពិតលើអ្វីដែលយើងធ្វើប្រចាំថ្ងៃ។

ធម៌របស់ក្រុមហ៊ុន MEGA

"យើងយកចិត្តទុកដាក់ ដើម្បីថែរក្សាសុខភាពរបស់អ្នកឲ្យល្អ ដើម្បីសុខភាពរបស់អ្នក ដើម្បីឲ្យអ្នកមានសុខភាពល្អពេញមួយជីវិត"