គុណតម្លៃរបស់ក្រុមហ៊ុន MEGA

នៅក្រុមហ៊ុន MEGA យើងដឹងថាក្រុមការងារដែលមានសមាជិកធ្វើការរួមគ្នា គឺជាកត្តាដែលនាំមកនូវភាពជោគជ័យ។ ដូចនេះហើយយើងខិតខំទាក់ទាញបុគ្គលដែលមានទេពកោសល្យ ដែលមិនត្រឹមតែស្រលាញ់ការងាររបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុវត្តតាមគោលការណ៍ស្នូលទាំងបួនរបស់យើងផងដែរ។

សេចក្ដីគោរព

យើងម្នាក់ៗមានភាពខុសប្លែកគ្នា ហើយនាំយកសមត្ថភាពប្លែកៗរបស់ខ្លួនមកក្រុមការងារ។ ក្រុមការងារមួយបង្កើតឡើងដោយមនុស្សដែលមានភាពឧស្សាហ៍ព្យាយាម, មានការប្តេជ្ញាចិត្ត និងចេះយកចិត្តទុកដាក់ ដែលនាំមកនូវទស្សនៈផ្សេងៗគ្នា។

យើងលើកទឹកចិត្តឲ្យសមាជិកក្រុមការងារគោរពគ្នាទៅវិញទៅមក, ជំរុញឲ្យមានវប្បធម៌នៃការរៀនសូត្រ និងការផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក។

ក្រុមហ៊ុន Mega គឺជានិយោជកដែលផ្ដល់ឱកាសឲ្យស្មើៗគ្នា និងមិនរើសអើងដោយផ្អែកលើកត្តាពូជសាសន៍, សញ្ជាតិ, សាសនា, ស្ថានភាពគ្រួសារ, ភេទ ឬទំនោរផ្លូវភេទឡើយ។ Mega គោរពតុល្យភាពការងារ និងជីវិត។

សេរីភាព

ក្រុមហ៊ុន MEGA ផ្ដោតលើសេរីភាពខ្លួនឯង ដោយលើកទឹកចិត្តអ្នកឲ្យធ្វើអ្វីដែលខ្លួនអ្នកពូកែបំផុត។ យើងជឿជាក់លើការរើសបុគ្គលិកជាមនុស្សពេញវ័យ និងទុកចិត្តពួកគេឲ្យធ្វើការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ នៅពេលដែលសេរីភាពត្រូវបានផ្តល់ឲ្យ។

យើងជឿជាក់លើការផ្តល់ឲ្យពួកគេនូវសេរីភាពក្នុងការធ្វើការសម្រេចចិត្តដើម្បីដឹកនាំជីវិតរបស់ខ្លួនតាមរបៀបដែលខ្លួនចង់បាន ដោយមិនរងការវិនិច្ឆ័យអ្វីឡើយ។

ក្នុងនាមជាមនុស្សពេញវ័យ គេរំពឹងថាអ្នកនឹងផ្តល់តម្លៃដល់ទំនួលខុសត្រូវរបស់អ្នក និងបង្កើនសេរីភាពរបស់អ្នកដោយប្រើប្រាស់ការណែនាំដែលមានស្រាប់។

ការទុកចិត្ត

យើងទុកចិត្តថាមនុស្សពេញវ័យជាអ្នកដែលដឹងពីអ្វីដែលត្រូវធ្វើ។ យើងបង្ហាញការជឿទុកចិត្ត ១០០ ភាគរយទៅអ្នកដែលធ្វើការនៅក្រុមហ៊ុន MEGA រហូតដល់លែងមានការជឿទុកចិត្តនេះតទៅទៀត។

យើងជឿថាគ្រប់គ្នាមានភាពស្មោះត្រង់ ហើយមកទីនេះដើម្បីធ្វើការងារឲ្យអស់ពីលទ្ធភាព។ ពួកគេមានបំណងមកធ្វើការទាន់ពេលវេលា, ចូលរួមចំណែក និងចង់ទទួលបានការគោរពចំពោះការងារដែលខ្លួនធ្វើ។

ការជឿទុកចិត្តរបស់យើងបានពង្រីកពីបុគ្គលិករបស់យើងទៅកាន់អ្នកផ្គត់ផ្គង់ និងដៃគូរបស់យើង ដែលធ្វើការរួមគ្នាដើម្បីជួយយើងបង្កើតគុណតម្លៃសម្រាប់អតិថិជនរបស់ពួកគេ។

ការពិត

ភាពស្មោះត្រង់ចំពោះអ្វីដែលយើងធ្វើជារៀងរាល់ថ្ងៃ គឺជាមាគ៌ាជីវិតនៅក្រុមហ៊ុន MEGA នេះ។ យើងផ្ដោតលើភាពពិតប្រាកដនៅក្នុងសកម្មភាពប្រចាំថ្ងៃ។

យើងនឹងមិនផលិត, ផ្សព្វផ្សាយ, លក់ ឬចែកចាយផលិតផលណាមួយដែលមិនមានសុវត្ថិភាពសម្រាប់មនុស្សឡើយ។

យើង​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​រាយការណ៍ និង​ជូនដំណឹងដល់​សាធារណជន​ដោយស្មោះត្រង់ពី​​លទ្ធផលការងារ, ភាពជោគជ័យ និង​ភាពបរាជ័យ​របស់​យើង ហើយ​នឹងសារភាពចំពោះ​កំហុស​ដែល​យើង​បាន​ប្រព្រឹត្ត។

អានទស្សនវិជ្ជាបន្ថែម

គោលបំណងរបស់ក្រុមហ៊ុន MEGA

គោលបំណងរបស់ក្រុមហ៊ុន MEGA គឺដើម្បីបង្កើតគុណតម្លៃតាមរយៈការធ្វើទីផ្សារ និងលក់ឱសថនៅក្នុងប្រទេសកំពុងអភិវឌ្ឍ

ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន MEGA

ក្រុមហ៊ុន MEGA ប្តេជ្ញាចិត្តក្នុងការផ្តល់ផលិតផល និងសេវាកម្មប្រកបដោយគុណភាពដល់អតិថិជនរបស់យើង តាមរយៈការកែលម្អ និងការច្នៃប្រឌិតឥតឈប់ឈរ

វិធីសាស្ត្ររបស់ក្រុមហ៊ុន MEGA

វិធីសាស្ត្ររបស់ក្រុមហ៊ុន MEGA គឺធ្វើយ៉ាងណាដើម្បីកសាងការគិតគូរដែលផ្លាស់ប្តូររបៀបរស់នៅ និងការលូតលាស់របស់យើងទាំងអស់គ្នាដោយមិនចាំបាច់មានការបង្ខិតបង្ខំ។

ធម៌របស់ក្រុមហ៊ុន MEGA

"យើងយកចិត្តទុកដាក់ ដើម្បីថែរក្សាសុខភាពរបស់អ្នកឲ្យល្អ ដើម្បីសុខភាពរបស់អ្នក ដើម្បីឲ្យអ្នកមានសុខភាពល្អពេញមួយជីវិត"