អ្នកគ្រប់គ្រងហិរញ្ញវត្ថុ ប្រទេសនីហ្សេរីយ៉ា
សម្រាប់ខ្ញុំមានរឿងជាច្រើន តែខ្ញុំសូមលើកយករឿង3។ ខ្ញុំចូលចិត្តសេរីភាពក្នុងការធ្វើការ មានឱកាសជាច្រើនដើម្បីរីកលូតលាស់ ហើយខ្ញុំចូលចិត្តអារម្មណ៍នៃភាពជាម្ចាស់។ សំខាន់បំផុតនោះគឺថាខ្ញុំចូលចិត្តមនុស្សនៅក្រុមហ៊ុនMegaពីព្រោះមានការស្រលាញ និងភាពផ្អែមល្អែម ក្នុងចំណោមបុគ្គលិក ហើយជាពិសេស នៅក្នុងប្រទេសនីហ្សេរីយ៉ា យើងយកចិត្តទុកដាក់ខ្លាំងណាស់ មិនត្រឹមតែអំពីខ្លួនយើងទេ ប៉ុន្តែយើងក៏យកចិត្តដាក់ដល់គ្រួសារយើងផងដែរ។ យើងដឹងថាថ្ងៃខែឆ្នាំកំណើតរបស់សមាជិកគ្រួសារយើង ពីថ្នាក់អគ្គនាយករហូតដល់អ្នកសម្អាត។ ខ្ញុំចូលចិត្តវាខ្លាំងណាស់ ខ្ញុំចូលចិត្តភាពផ្អែមល្អែមនេះ។ វាជាការអស្ចារ្យមួយដ៏ធំ!ខ្ញុំគិតថាMegaមានបេះដូង ដូចអត្ថន័យនៃឈ្មោះថា”Mega”របស់យើងដែរ។