EUGICA HERBAL INFUSION​​ COLD & FLU

EUGICA HERBAL INFUSION​​ COLD & FLU

វាគឺជាការលាយបញ្ចូលគ្នានៃសមាសធាតុផ្សំពីរុក្ខជាតិឱសថបុរាណជាច្រើនមុខ ដែលជួយសម្រាលនូវរោគសញ្ញានៃជំងឺផ្តាសាយ ដូចជា កណ្តាស់ តឹងច្រមុះ ក្អក និងរមាស់បំពង់ក។

EUGICA HERBAL INFUSION​​ COLD & FLU

EUGICA HERBAL INFUSION​​ COLD & FLU

វាគឺជាការលាយបញ្ចូលគ្នានៃសមាសធាតុផ្សំពីរុក្ខជាតិឱសថបុរាណជាច្រើនមុខ ដែលជួយសម្រាលនូវរោគសញ្ញានៃជំងឺផ្តាសាយ ដូចជា កណ្តាស់ តឹងច្រមុះ ក្អក និងរមាស់បំពង់ក។
  • ០១ ទិដ្ឋភាពរួម
  • ០២ តើមាន​អ្វីខ្លះនៅក្នុងនោះ?
  • ០៣ ការព្យាបាល
  • ០៤ របៀបប្រើ
  • ០៥ មានវត្តមាននៅក្នុងប្រទេស
០១ ទិដ្ឋភាពរួម

EUGICA HERBAL INFUSION គឺជាការលាយបញ្ចូលគ្នានៃសមាសធាតុផ្សំរុក្ខជាតិឱសថដែលមានការសិក្សាគ្លីនិក ដូចជា ខ្ញី, ម្រេចខ្មៅ,​ ម្រេចវែង, coriander, calumba false, siritekku, vishnukranthi, cumin, vasaka (malabar nut), omum, galangal, kantakari, parpataka (diamond flower) & liquorice ដែលមានប្រសិទ្ធភាពសម្រាប់ការការពារ និងព្យាបាលរោគសញ្ញានៃជំងឺ ផ្តាសាយ។ វាអាចជួយគ្រប់គ្រងជំងឺផ្តាសាយ តាមបែបធម្មជាតិ ដោយគ្មានផលរំខាន និងចូលរួមកាត់បន្ថយការប្រើប្រាស់ឱសថអង់ទីប៊ីយោទិច។

០២ តើមាន​អ្វីខ្លះនៅក្នុងនោះ?

មួយកញ្ចប់មានផ្ទុកសមាសធាតុ:

Coriandrum sativum : ៣​ មីលីក្រាម
ខ្ញី : ៥ មីលីក្រាម
ម្រេចខ្មៅ : ១០ មីលីក្រាម
Coscinium fenestratum : ៣ មីលីក្រាម
ម្រេចវែង : ១០ មីលីក្រាម
Premna herbacea : ៥ មីលីក្រាម
Evolves alsinoides : ៤ មីលីក្រាម
Cuminum cyminum : ៥ មីលីក្រាម
Adhatoda vasica : ២ មីលីក្រាម
Carum copticum : ៣ មីលីក្រាម
Alpinia galangal : ៤ មីលីក្រាម
Solanum xanthocarpum : ៥ មីលីក្រាម
Hedyotis corymbosa : ៤ មីលីក្រាម
Glycyrrhiza glabra : ២ មីលីក្រាម
ស្ករអំពៅ : ៣៩៣៥ មីលីក្រាម
សមាសធាតុសកម្មសរុប / កញ្ចប់ ៤ ក្រាម : ៦៥ មីលីក្រាម​

០៣ ការព្យាបាល

ជួយកាត់បន្ថយ និងការពាររោគសញ្ញានៃជំងឺផ្តាសាយយ៉ាងមានប្រសិទ្ធភាពដូចជា កណ្តាស់ តឹងច្រមុះ រមាស់បំពង់ក និងក្អក ចំពោះ
កុមារអាយុលើសពី ៣ ឆ្នាំ និងមនុស្សពេញវ័យ។

០៤ របៀបប្រើ

ឆុង ១ កញ្ចប់ក្នុងទឹកក្តៅ ១២០-១៨០ មីលីលីត្រ ញ៉ាំ ១-២ កញ្ចប់ ២ ទៅ ៣ ដងក្នុងមួយថ្ងៃ

០៥ មានវត្តមាននៅក្នុងប្រទេស

ប្រទេសកម្ពុជា, កេនយ៉ា, មីយ៉ាន់ម៉ា, អ៊ុយក្រែន, វៀតណាម

សំណួរ​ដែលបាន​សួរ​ញឹកញាប់

EUGICA HERBAL INFUSION ផ្សំពីសមាសធាតុរុក្ខជាតិឱសថធម្មជាតិ ដែលមានសុវត្ថិភាពខ្ពស់មានដូចជា ខ្ញី, ម្រេចខ្មៅ,​ ម្រេចវែង, coriander, calumba false, siritekku, vishnukranthi, cumin, vasaka (malabar nut), omum, galangal, kantakari, parpataka (diamond flower) & liquorice ដែលមានប្រសិទ្ធភាពសម្រាប់ការការពារ និងព្យាបាលរោគសញ្ញានៃជំងឺផ្តាសាយ។
EUGICA HERBAL INFUSION គឺជាឱសថធម្មជាតិ ១០០% ដែលមានសុវត្ថិភាពខ្ពស់ ប្រើប្រាស់ក្នុងការព្យាបាលជំងឺផ្តាសាយ។ វាអាចជួយអោយធូរស្រាលពីរោគសញ្ញាផ្តាសាយដូចជា កណ្តាស់ តឹងច្រមុះ ក្អក និងរមាស់បំពង់ក។ ការប្រើប្រាស់វាជាប្រចាំថ្ងៃក៏អាចជួយការពារការកើតឡើងវិញនៃជំងឺផ្តាសាយផងដែរ។
មិនមានផលប៉ះពាល់ពីការប្រើប្រាស់ EUGICA HERBAL INFUSION ក្នុងបរិមាណដែលបានណែនាំនោះទេ។
មិនមានរបាយការណ៍អំពីអន្តរកម្មនៃការប្រើប្រាស់ឱសថ EUGICA HERBAL INFUSIONជាមួយនឹងឱសថ ឬអាហារណាមួយឡើយ។
វាមានសុវត្ថិភាពក្នុងការប្រើប្រាស់ EUGICA HERBAL INFUSION លាយជាមួយទឹកនៅពេលពោះទទេបាន ក្នុងបរិមាណដែលបានណែនាំ។
ឆុង ១ កញ្ចប់ក្នុងទឹកក្តៅ ១២០-១៨០ មីលីលីត្រ ញ៉ាំ ១-២ កញ្ចប់ ២ ទៅ ៣ ដងក្នុងមួយថ្ងៃដើម្បីទប់ស្កាត់រោគសញ្ញានៃជំងឺផ្តាសាយយ៉ាងមានប្រសិទ្ធភាព ឆុង ១កញ្ចប់ ជាមួយទឹកក្តៅមួយកូនកែវ ហើយទទួលទានជារៀងរាល់ថ្ងៃ។
នៅពេលដែលយើងកើតជំងឺផ្តាសាយ ស្រទាប់ខាងក្នុងនៃច្រមុះ និងផ្លូវដង្ហើមផ្នែកខាងលើរបស់យើងអាចនឹងមានការរលាក ដែលនាំឱ្យមានអារម្មណ៍ដូចជារមាស់បំពង់ក និងកណ្តាស់។ EUGICA HERBAL INFUSION អាចជួយសម្រាលការរមាស់បំពង់ក និងគ្រប់គ្រងការកណ្តាស់ នៅពេលប្រើអំឡុងពេលចាប់ផ្តើមមានរោគសញ្ញា។
ក្នុង​អំឡុង​ពេល​ដែល​មាន​ជំងឺ​ផ្ដាសាយ ឬ​គ្រុន​ផ្ដាសាយ មាន​ការ​ផលិត​ស្លេស្មជាច្រើន និង​រលាក​ផ្លូវដង្ហើមផ្នែកខាងលើ ដែល​ធ្វើ​ឱ្យ​ពិបាក​ដកដង្ហើម ។ EUGICA HERBAL INFUSION អាចជួយគ្រប់គ្រងការក្អក និងហៀរសំបោរ ដោយជួយរំលាយស្លេស្ម និងបញ្ចេញវាមកខាង ក្រៅ។ ការប្រើប្រាស់ EUGICA HERBAL INFUSION អំឡុងពេលមានរោគសញ្ញាដំបូងនៃជំងឺផ្តាសាយអាចជួយកាត់បន្ថយរោគសញ្ញា និងការពារមិនឲ្យវាកើតឡើងវិញ។
EUGICA HERBAL INFUSION មានសុវត្ថិភាពក្នុងការប្រើប្រាស់ចំពោះកុមារអាយុលើសពី ៣ ឆ្នាំ។ វា​អាច​ប្រើ​ដើម្បី​គ្រប់គ្រង​រោគសញ្ញា​ផ្តាសាយ ​ដូចជា ឈឺក្បាល ហៀរ​សំបោរ តឹង​ច្រមុះ កណ្តាស់ ក្អក ឈឺបំពង់ក និងរមាស់​បំពង់ក​។
EUGICA HERBAL INFUSION អាចត្រូវបានប្រើប្រាស់ដើម្បីការការពារផ្តាសាយ វាផ្សំឡើងពីធម្មជាតិ និងមានសុវត្ថិភាព ដោយមិនមានផលរំខាន។ ដើម្បីទប់ស្កាត់រោគសញ្ញានៃជំងឺផ្តាសាយយ៉ាងមានប្រសិទ្ធភាព ឆុង ១​ កញ្ចប់ ក្នុងទឹកក្តៅមួយកូនកែវ ហើយទទួលទានជារៀងរាល់ថ្ងៃ។
មិនមានការសិក្សាគ្រប់គ្រាន់អំពីសុវត្ថិភាពនៃការប្រើប្រាស់ឱសថ EUGICA HERBAL INFUSION ចំពោះស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូនឡើយ។ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកមុនពេលប្រើ EUGICA HERBAL INFUSION ក្នុងស្ថានភាពទាំងនេះ។
Can't find an answer?