និយាយអំពីក្រុមហ៊ុន មេហ្គា

យើងខិតខំកែលម្អសុខុមាលភាពសហគមន៍របស់យើងទៅតាមបំណងប្រាថ្នាដែលយើងមាន។ ក៏ប៉ុន្តែនៅតាមមាគ៌ានេះ និយោជិក និងដៃគូរបស់យើងបានចែករំលែកមតិត្រឡប់វិជ្ជមានអំពីការងារ និងដំណើរការរបស់យើង។ ស្ដាប់នូវអ្វីដែលពួកគាត់និយាយអំពីយើង។

និយាយអំពីក្រុមហ៊ុន មេហ្គា

យើងខិតខំកែលម្អសុខុមាលភាពសហគមន៍របស់យើងទៅតាមបំណងប្រាថ្នាដែលយើងមាន។ ក៏ប៉ុន្តែនៅតាមមាគ៌ានេះ និយោជិក និងដៃគូរបស់យើងបានចែករំលែកមតិត្រឡប់វិជ្ជមានអំពីការងារ និងដំណើរការរបស់យើង។ ស្ដាប់នូវអ្វីដែលពួកគាត់និយាយអំពីយើង។


ខ្ញុំរីករាយធ្វើការនៅទីនេះ ពីព្រោះខ្ញុំអាចរៀន និងផ្ដួចផ្ដើមការងារជាច្រើន

Apichai Chanjarusiri
Former Director Manufacturing, Thailand

ក្រុមហ៊ុន មេហ្គា វីឃែរ យកចិត្តទុកដាក់លើគ្រួសារ! ខ្ញុំស្រលាញ់សមាជិកក្នុងគ្រួសាររបស់ខ្ញុំ ហើយក្រុមហ៊ុន មេហ្គា គឺជាគ្រួសាររបស់ខ្ញុំ។ យើងយកចិត្តទុកដាក់គ្នាទៅវិញទៅមក និងជំរុញគ្នាទៅវិញទៅមក។ យើងខុសគ្នា ហើយយើងក៏ទទួលយកគ្នាទៅវិញទៅមក។ ខ្ញុំមានមោទនភាពដែលបានធ្វើការនៅទីនេះ។ ក្រុមហ៊ុន មេហ្គា វីឃែរ!

Duangnapa Tongsiri
President & Head Coach for Mega We care Branded Business in Thailand

អស់រយៈពេល ២៤ ឆ្នាំមកហើយ ដែលនេះគឺជាដំណើរដ៏អស្ចារ្យ។ ខ្ញុំពិតជារីករាយនឹងឯករាជភាព ដែលខ្ញុំត្រូវធ្វើនូវអ្វីដែលខ្ញុំចាំបាច់ធ្វើ។ ខ្ញុំក៏មានកំហុសដែរ ប៉ុន្តែខ្ញុំប្រាកដថាកំហុសទាំងនោះធ្វើឲ្យខ្ញុំរៀនសូត្រ និងលូតលាស់កាន់តែខ្លាំង។

Girish Wadhwa
President for Myanmar / Head Coach

ខ្ញុំពិតជារីករាយធ្វើការជារៀងរាល់ថ្ងៃរយៈពេល ២៥ ឆ្នាំចុងក្រោយនេះ ហើយនោះក៏ដោយសារខ្ញុំទទួលបានការទុកចិត្ត និងផ្ដល់នូវសេរីភាព។ ក្រុមហ៊ុន មេហ្គា គឺជាក្រុមហ៊ុនតែមួយគត់ដែលខ្ញុំបាន និងកំពុងធ្វើការ ហើយនឹងបន្តធ្វើការនៅទីនេះទៀតក្នុងពេលអនាគត។

Hien Thanh Pham
Marketing Manager, Vietnam

ខ្ញុំស្រលាញ់ពេញចិត្តវប្បធម៌នៅក្នុងក្រុមហ៊ុន មេហ្គា។ ក្រុមហ៊ុន មេហ្គា គឺជាក្រុមហ៊ុនដែលនិយោជិតអាចចែករំលែកនូវបញ្ហានានា។​ ប្រការនេះ ជួយបង្កើតវប្បធម៌ “ធ្វើការរួមគ្នា” នៅក្នុងក្រុមហ៊ុន មេហ្គា។

Somsak Kitiwiriyakul
OTC Sales Director, Thailand

១១ ឆ្នាំ, ៤ ប្រទេស, ២​ ទ្វីប មើលទៅដូចជាដំណើរយ៉ាងខ្លីសម្រាប់ខ្ញុំ។ អ្វីដែលខ្ញុំស្រលាញ់ពេញចិត្តអំពីក្រុមហ៊ុន មេហ្គា គឺរបៀបរស់នៅតាមបែបមេហ្គា ដែលងាយ ហើយគិតគូបានខ្ពស់។

Jiji George
Managing Director, Vietnam

ក្រុមហ៊ុន មេហ្គា បានអភិវឌ្ឍខ្លួនអស់ជាច្រើនឆ្នាំ ក្លាយទៅជាស្ថាប័នដ៏ថាមវ័ន្តមួយដែលបានបង្ហាញដោយខ្លួនឯងថាជាក្រុមហ៊ុនលេចធ្លោក្នុងវិស័យឱសថ និងបន្តជាតួអង្គមួយយ៉ាងសំខាន់នៅក្នុងទីផ្សារដោយសារការប្ដេជ្ញាចិត្តផ្ដល់នូវផលិតផលប្រកបដោយគុណភាព ជាមួយនឹងការគាំទ្របែបវិទ្យាសាស្ត្រ។

John W Farley
Former Managing Director, Mega Lifesciences, Australia

ខ្ញុំរីករាយ និងធ្វើការនៅក្នុងក្រុមហ៊ុនMegaអស់រយៈពេល9ឆ្នាំមកហើយ។ វាគឺជាឱកាសដ៏ល្អសម្រាប់មនុស្សគ្រប់គ្នាដែលធ្វើការជាមួយក្រុមហ៊ុនMegaដើម្បីស្វែងរកទេពកោសល្យ សមត្ថភាព និងធ្វើអ្វីដែលអស្ចារ្យ បង្កើតអ្វីដែល

លោកMargarita Lobko
នាយកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍មូលធនមនុស្ស ប្រទេសអ៊ុយក្រែន

មែនហើយ Mega វាជាឈ្មោះខ្លី ប៉ុន្តែមានអត្ថន័យធំបំផុត។ មនុស្សនិយាយថាស្នេហានិងសេរីភាព; វាជាពាក្យមួយ ប៉ុន្តែវាជាតម្លៃដែលយើងចែករំលែក។ យើងទាំងអស់គ្នានៅទីនេះចែករំលែកតម្លៃនេះ។ ប៉ុន្តែ​ដោយ​ផ្ទាល់ ខ្ញុំ​ដឹង​គុណ​ចំពោះ​សេចក្តី​ស្រឡាញ់​ក្នុង​ចំណោម​បុគ្គលិក។

លោកMartin Ghersi
Logistics Manager, Peru

ខ្ញុំបានធ្វើការនៅក្នុងក្រុមហ៊ុននេះអស់រយៈពេល16ឆ្នាំហើយ នៅក្នុងប្រទេសកម្ពុជា ដូច្នេះប្រហែលជាអ្នកអាចទស្សន៍ទាយដឹងថាហេតុអ្វីបានជាខ្ញុំធ្វើការយូរបែបនេះ ដោយមិនចាំបាច់ខ្ញុំប្រាប់ថាហេតុអ្វីខ្ញុំស្រឡាញ់Megaទេ។

លោកNy Phyrun
Head Operation, Cambodia

អ្វីដែលខ្ញុំចូលចិត្តនៅក្រុមហ៊ុនMegaបំផុតគឺជាអារម្មណ៍នៃភាពជាម្ចាស់ចាប់ពីថ្ងៃទីមួយដែលខ្ញុំចាប់ផ្តើមធ្វើការ។

Paramjit Singh
President International / Head Coach

មូលហេតុដែលខ្ញុំចូលចិត្តMegaគឺដោយសារសេរីភាព។ រាល់ថ្ងៃ ខ្ញុំរៀន និងអភិវឌ្ឍខ្លួនឯង ហើយខ្ញុំបានជួយអភិវឌ្ឍអ្នកដទៃ។ ខ្ញុំចូលចិត្តធ្វើការជាមួយមនុស្សនៅក្រុមហ៊ុនMega។ បុគ្គលិកនៅក្រុមហ៊ុនMegaគឺជាអ្វីដែលធ្វើឱ្យក្រុមហ៊ុននេះមានភាពពិសេស។ ខ្ញុំបានធ្វើការនៅក្នុងក្រុមហ៊ុនពហុជាតិសាស្ត្រជាច្រើន ហើយគ្មានក្រុមហ៊ុនណានៅលើពិភពលោកដែលខ្ញុំធ្លាប់ជួប ដែលដូចMegaនោះទេ។

លោកPhilip Stevenson
នកគ្រប់គ្រងទូទៅ ប្រទេសអូស្ត្រាលី

សេចក្ដីស្រឡាញ់ សេចក្ដីស្រឡាញ់ និងសេចក្ដីស្រឡាញ់ដ៏ច្រើន! Megaបានបង្រៀនខ្ញុំឱ្យដឹកនាំជីវិតរស់នៅ។Megaគឺជាជីវិតសម្រាប់ខ្ញុំនាពេលនេះ។

លោកSanjeev Bhatia
Areas Director - Central Asia

សម្រាប់ខ្ញុំមានរឿងជាច្រើន តែខ្ញុំសូមលើកយករឿង3។ ខ្ញុំចូលចិត្តសេរីភាពក្នុងការធ្វើការ មានឱកាសជាច្រើនដើម្បីរីកលូតលាស់ ហើយខ្ញុំចូលចិត្តអារម្មណ៍នៃភាពជាម្ចាស់។ សំខាន់បំផុតនោះគឺថាខ្ញុំចូលចិត្តមនុស្សនៅក្រុមហ៊ុនMegaពីព្រោះមានការស្រលាញ និងភាពផ្អែមល្អែម ក្នុងចំណោមបុគ្គលិក ហើយជាពិសេស នៅក្នុងប្រទេសនីហ្សេរីយ៉ា យើងយកចិត្តទុកដាក់ខ្លាំងណាស់ មិនត្រឹមតែអំពីខ្លួនយើងទេ ប៉ុន្តែយើងក៏យកចិត្តដាក់ដល់គ្រួសារយើងផងដែរ។ យើងដឹងថាថ្ងៃខែឆ្នាំកំណើតរបស់សមាជិកគ្រួសារយើង ពីថ្នាក់អគ្គនាយករហូតដល់អ្នកសម្អាត។ ខ្ញុំចូលចិត្តវាខ្លាំងណាស់ ខ្ញុំចូលចិត្តភាពផ្អែមល្អែមនេះ។ វាជាការអស្ចារ្យមួយដ៏ធំ!ខ្ញុំគិតថាMegaមានបេះដូង ដូចអត្ថន័យនៃឈ្មោះថា”Mega”របស់យើងដែរ។

លោកShola Shunmola
អ្នកគ្រប់គ្រងហិរញ្ញវត្ថុ ប្រទេសនីហ្សេរីយ៉ា

មានហេតុផលមួយដែលខ្ញុំធ្វើការនៅ ក្រុមហ៊ុននMegaពីព្រោះវាគឺជាក្រុមហ៊ុនដ៏ល្អបំផុតនៅក្នុងពិភពលោកសម្រាប់ខ្ញុំ។

លោកSuchai Meesomboonpoonsuk
Director-Business Development & Marketing (Pharma Health Care (PHC) Division) for Thailand & South East Asia

ក្រុមហ៊ុននេះបានផ្តល់ភាពក្លាហានឱ្យខ្ញុំបន្តក្តីសុបិន្តរបស់ខ្ញុំ ដោយភាពស្មោះត្រង់ និងសច្ចភាព។ ខ្ញុំស្រឡាញ់ក្រុមហ៊ុននេះ។

លោកThomas Abraham
CFO

ខ្ញុំធ្វើការនៅទីនេះ អស់រយៈពេលជាង10ឆ្នាំមកហើយ។ មេហ្គាគឺជាស្ថាប័នដែលមានភាពបត់បែនខ្លាំង ដែលធ្វើឱ្យយើងអាច កែសម្រួល កែតម្រូវ និងសម្របខ្លួនបានតាមគ្រប់ស្ថានភាពទាំងអស់។ យើងអាចធ្វើដំណើរទៅមុខ និងរីលូតលាស់បានលឿន។ យើងធ្វើការដូចយុវជន គឺចូលចិត្តរៀនជាមួយគ្នា ចូលចិត្តធ្វើអ្វីដែលសប្បាយ។ យើងយកចិត្តទុកដាក់មនុស្សគ្រប់គ្នា ធ្វើឱ្យបុគ្គលិករបស់យើងរីករាយ ធ្វើឱ្យអតិថិជនរបស់យើងរីករាយ។ នោះហើយជាមូលហេតុដែលខ្ញុំស្រឡាញ់Mega។

លោកWitchulada Paranakian
Sales and Marketing Director, Thailand

ក្រុមហ៊ុនពិគ្រោះយោបល់ រ៉ូប៊ើត ស្ពិកទ័រ បានរៀបចំវគ្គបណ្ដុះបណ្ដាល ២ ថ្ងៃសម្រាប់ថ្នាក់ដឹកនាំក្រុមហ៊ុន មេហ្គា ចំនួន ១៣០ នាក់នៅទីក្រុង បាងកក។ យើងមានការកោតសរសើរការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្ដល់បទពិសោធន៍ល្អបំផុតជូនអតិថិជន។ តាមបទពិសោធន៍របស់ពួកយើង មេហ្គា គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនតិចតួចប៉ុណ្ណោះនៅលើពិភពលោកដែលគិតគូចំពោះការប្ដេជ្ញាចិត្តរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់។ ជាចុងក្រោយ យើងមានការភ្ញាក់ផ្អើលដែលបុរស និងនារីជាច្រើនក្រុមបានសម្ដែងក្ដីស្រលាញ់ចំពោះក្រុមហ៊ុន និងសហសេវិករបស់ខ្លួន។ វាគឺជាបទពិសោធន៍ដ៏រីករាយមួយ។
សូមចូលទស្សនាគេហទំព័រ Nordstom: http://shop.nordstrom.com/
សូមចូលទស្សនាគេហទំព័រ Robert Spector: http://robertspector.com/
អ្នកនិពន្ធសៀវភៅដែលលក់ដាច់បំផុត។ របៀបរបស់ ណតស្ត្រម Amazon.com៖ Get big fast,The Mom and Pop store, Anytime anywhere and Category kills.

Robert Spector
Founder and Chairman, Robert Spector Consulting Worked as a consultant for Mega We care.

ក្រុមហ៊ុន មេហ្គា ពាំនាំមកជីវិតនូវអ្វីដែលលោក ដេម៉ូតែន ដែលជាទស្សនវិទូក្រិច បាននិយាយថា “កាលានុវត្តភាពតូចៗជារឿយៗជាការចាប់ផ្ដើមនៃសហគ្រាសដ៏ អស្ចារ្យ”
ថាមពលសហគ្រិនភាពរបស់ក្រុមហ៊ុន មេហ្គា ត្រូវបានបំពេញបន្ថែមសម្រាប់កំណើនរបស់ខ្លួនពីផលិតករ ជែលទន់ ទៅជាក្រុមហ៊ុនវិទ្យាសាស្ត្រជីវិតសកលដ៏ធំមួយ។ កត្តាជំរុញមួយក្នុងចំណោមកត្តាដែលមានសារៈសំខាន់បំផុតនោះ គឺការកសាងវប្បធម៌នវានុវត្តន៍ដែលជាសមត្ថភាពក្នុងការប្រឈមនឹងហានិភ័យប្រកបដោយការគិតគូខ្ពស់ ដែលហានិភ័យខ្លះអាចនាំឲ្យយើងបរាជ័យផងដែរ។ ក្រុមហ៊ុន មេហ្គា មានប្រវត្តិចូលទៅក្នុងទីផ្សារដែលអ្នកដទៃទៀតភ័យខ្លាចបរាជ័យ ប៉ុន្តែនោះគឺជាស្មារតីរឹងមាំដែលយើងប្រកាន់ខ្ជាប់។ ខ្ញុំបានសន្ទនាជាមួយ វីវេក និងក្រុមការងារផ្សេងទៀតរបស់គាត់ឲ្យផ្សព្វផ្សាយវប្បធម៌នេះជាប្រចាំ ដើម្បីអនុញ្ញាតឲ្យអ្នកផ្សេងទៀតមានភាពជាម្ចាស់លើធុរកិច្ចដែលខ្លួនកំពុងធ្វើ ហើយធ្វើឲ្យត្រឹមត្រូវសម្រាប់អតិថិជន និងទីផ្សារ។
http://www.innosight.com/

Akshay Mehra
Principal Consultant Innosight, Singapore

យើងបានចំណាយពេលជាមួយថ្នាក់ដឹកនាំកំពូលរហូតទៅដល់ប្រធានក្រុម ហើយនោះគឺជាបទពិសោធន៍ដ៏ល្អបំផុតរបស់ខ្ញុំ។ មានមនុស្សជាច្រើនដែលមានគុណភាពពិសេសនៅក្រុមហ៊ុន មេហ្គា។ ខ្ញុំអាចសង្ខេបថាពួកគាត់មានចំណុចល្អទាំង ៣ នៃភាពជាអ្នកដឹកនាំ។
សហគ្រិនភាព៖
ក្រុមហ៊ុន មេហ្គា ទទួលបានការជំរុញពីសំណាក់ផ្នត់គំនិតសហគ្រិនភាពដោយជ្រើសរើសមនុស្សមានផ្នត់គំនិតត្រឹមត្រូវ និងផ្ដល់សេរីភាពឲ្យពួកគាត់ធ្វើការ។ ពុំមានការណែនាំច្រើនអំពី “របៀបធ្វើ” ការងារនោះទេ យើងគ្រាន់តែប្រាប់គាត់អំពី “មូលហេតុ” និង “អ្វី” ប៉ុណ្ណោះ។ ដូច្នេះ ពួកគាត់មានសេរីភាពច្រើនក្នុងការអនុវត្តចំណុចខ្លាំងរបស់ខ្លួន ដើម្បីផ្ដល់នូវលទ្ធផលការងារក៏បានខ្ពស់។
ការពង្រឹងភាពអង់អាច៖
ការពង្រឹងភាពអង់អាចខ្ពស់ឆ្លុះបញ្ចាំងអំពីទំនុកចិត្តខ្ពស់លើមនុស្ស។ មនុស្សអាចធ្វើដំណើរចុះឡើង, កែសម្រួលវិសាលភាពការងាររបស់ខ្លួន ហើយអ្វីដែលខ្ញុំភ្ញាក់ផ្អើលនោះ គឺខ្ញុំបានឃើញពួកគាត់សួរសំណួរអំពីការងារជាច្រើន ដោយពុំមានអារម្មណ៍ថាមានសម្ពាធលើខ្លួនឡើយ។
ការចូលរួម៖
លទ្ធផលចុងក្រោយនៃចំណុច ទាំង ២ ខាងលើ គឺការចូលរួមខ្ពស់ពីសំណាក់និយោជិត។ ខ្ញុំអាចឃើញថាពីអ្នកសម្អាតរហូតដល់បុគ្គលិកការិយាល័យ គាត់សុទ្ធតែរីករាយនឹងការងាររបស់ខ្លួន។ លោកអ្នកអាចឃើញមុខពោរពេញដោយភាពញញឹម និងសំណើចគ្រប់កន្លែង។

Kriengsak Niratpattanasai
Worked as an external coach to Mega Founder and Coach, ”The Coach” – Maximizing “A” Players Thailand.

ការរកឃើញរបស់វេជ្ជបណ្ឌិត ហ្គីទែល អំពីការសម្របសម្រួលទំនាក់ទំនង និងលទ្ធផលការងារ គឺមានកត់ត្រាយ៉ាងច្បាស់នៅក្នុងសៀវភៅដែលមានចំណងជើងថា “The Southwest Airlines Way”៖ ការប្រើប្រាស់អំណាចនៃទំនាក់ទំនងដើម្បីសម្រេចលទ្ធផលការងារខ្ពស់ (McGraw-Hill, 2003), និង High Performance Healthcare៖ ការប្រើប្រាស់អំណាចនៃទំនាក់ទំនងដើម្បីសម្រេចគុណភាព​, ប្រសិទ្ធភាព, និងភាពធន់ (McGraw-Hill, 2009)។ គាត់ក៏បានរៀបចំសិក្ខាសាលាសម្រាប់សហសេវិកជាន់ខ្ពស់ចំនួន ១៥០ នាក់នៅក្រុមហ៊ុន មេហ្គា ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមានប្រធានបទ “យើងមានទឹកចិត្តដូចគ្នា, ខែមករា ឆ្នាំ ២០១៣”។ សិក្ខាសាលាផ្ដោតអារម្មណ៍លើរបៀបដែលគេប្រើប្រាស់អំណាចនៃទំនាក់ដើម្បីសម្រេចលទ្ធផលការងារខ្ពស់ដែលបានអត្ថាធិប្បាយនៅក្នុងសៀវភៅ South West Airlines។
ខ្ញុំមានសេចក្ដីកោតសរសើរជាមួយនឹងកិច្ចការដែលក្រុមហ៊ុន មេហ្គា កំពុងតែធ្វើ និងជាមួយនឹងគុណភាពក្រុមការងារដែលអគ្គនាយក វីវេក ដាវ៉ាន់ បានរៀបចំឡើង។ ចំពោះខ្ញុំ ភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុន មេហ្គា គឺបានប្រើប្រាស់គោលការណ៍នៃការសម្របសម្រួលទំនាក់ទំនង ដើម្បីកសាងភាពស៊ីសង្វាក់គ្នានៅក្នុង និងគ្រប់ក្រុមការងារនៅថ្នាក់តំបន់ និងជាមួយអ្នកពាក់ព័ន្ធក្នុងស្រុកដែលពួកគាត់បម្រើសេវាជូន ដែលទាំងអស់នេះ ធ្វើដំណើរឆ្ពោះទៅការសម្រេចបានគោលដៅរួម គឺការលើកកម្ពស់សុខភាព និងសុខុមាលភាពឲ្យកាន់តែប្រសើរឡើង និងប្រកបដោយភាពសក្តិសិទ្ធខ្ពស់។

http://rcrc.brandeis.edu/

http://www.jodyhoffergittell.info/

Dr. Jody Hoffer Gittell
Best selling author of The South West Airlines Way. Professor, Brandeis University, Heller School Executive Director

សម្រាប់ខ្ញុំ ក្រុមហ៊ុន និងវប្បធម៌របស់មេហ្គា គឺសុទ្ធតែអំពីការយកចិត្តទុកដាក់ចំពោះមនុស្ស, និយោជិត, ម្ចាស់ហាងរបស់ខ្លួនដែលលក់ផលិតផលក្រុមហ៊ុន, អតិថិជនដែលប្រើប្រាស់ផលិតផលទាំងនោះ, និងអ្នកពាក់ព័ន្ធ។
ខណៈដែលសឹងតែគ្រប់ស្ថាប័ន មានគុណតម្លៃដោយផ្ដោតការយកចិត្តទុកដាក់ចំពោះអ្នកពាក់ព័ន្ធគ្រប់រូប ហើយដែលពួកគាត់ជឿថាពួកគាត់អាចធ្វើបាន ក៏ប៉ុន្តែ សកម្មភាពភាគច្រើនរបស់ក្រុមហ៊ុនបង្ហាញថាពួកគាត់មិនមានការយកចិត្តទុកដាក់ឡើយ។ ស្រដៀងគ្នានេះដែរ ក្រុមហ៊ុនភាគច្រើនផ្ដល់តម្លៃដល់អ្នកពាក់ព័ន្ធដោយជាដំបូងធ្វើការសម្រេចចិត្តរយៈពេលខ្លី ដើម្បីយកចិត្តអ្នកពាក់ព័ន្ធទាំងនោះ។ ក្រុមហ៊ុនទាំងឡាយណាដែលបានកសាងលើការសម្រេចចិត្តរយៈពេលខ្លីនោះ តែងតែបរាជ័យនៅទីបំផុត។
គ្រាន់តែប៉ុន្មាននាទីក្នុងពេលចាប់ផ្ដើមកិច្ចសន្ទនាដំបូងរបស់ខ្ញុំជាមួយ វិវេក ខ្ញុំបានដឹងច្បាស់ថាខ្ញុំបានជួបមនុស្សម្នាក់ក្នុងចំណោមមនុស្សកម្រ ដែលមានសន្ដានចិត្តស្មោះស និងអាចពឹងពាក់បាន។ លោកអ្នកពិតជាអាចមានអារម្មណ៍នេះនៅក្នុងព្រលឹងរបស់លោកអ្នក។ ជាព្រលឹងមួយដែលមានសុច្ឆន្ទៈ និងការយកចិត្តទុកដាក់ គឺជាវប្បធម៌របស់ក្រុមហ៊ុន មេហ្គា។
បន្ទាប់ពីបានជួប, ចំណាយពេល, និងបង្រៀនថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនដែលបានណែនាំ និងជំរុញកំណើន និងការងារល្អៗរួចមក ខ្ញុំមានការភ្ញាក់ផ្អើលចំពោះការប្ដេជ្ញារក្សាភាពស្មោះស, សុច្ឆន្ទៈ, និងការយកចិត្តទុកដាក់ចំពោះការលូតលាស់របស់បុគ្គលិកគ្រប់រូប។ ខ្ញុំកម្រនឹងជួបស្ថាប័នដែលមានចិត្តជាធ្លុងមួយបែបនេះណាស់។
ការកោតសរសើរខ្ពស់បំផុតដែលខ្ញុំអាចផ្ដល់ជូនស្ថាប័នមួយ គឺនិយាយថា “ពួកគាត់សម្រេចបាន” ។ ចំណែកក្រុមហ៊ុន មេហ្គា សម្រេចបាន ហើយអនុវត្តនូវភាពជោគជ័យនោះនៅក្នុងគ្រប់សកម្មភាពដែលខ្លួនធ្វើ។​ ពួកគាត់យល់ដឹងថាតាមរយៈការយកចិត្តទុកដាក់ពិតប្រាកដ និងតាមរយៈទង្វើត្រឹមត្រូវចំពោះមនុស្សគ្រប់រូបដែលចង់ឲ្យមានការធានាអំពីជោគជ័យរបស់ខ្លួន។
បើនិយាយថាខ្ញុំគោរព, ស្រលាញ់, និងយកចិត្តទុកដាក់ចំពោះក្រុមហ៊ុន មេហ្គា, ថ្នាក់ដឹកនាំ និងអ្នកដែលពាក់ព័ន្ធនឹងក្រុមហ៊ុនជាខ្លាំង​ នោះវាគឺជាការលើកឡើងមិនទាន់អស់សេចក្ដីឡើយ។ ទីនេះគឺជាអនាគតយ៉ាងធំធេងចំពោះក្រុមហ៊ុន មេហ្គា និងអ្នកពាក់ព័ន្ធទាំងអស់របស់ក្រុមហ៊ុន។
ធ្លាប់បានធ្វើជាទីប្រឹក្សាឲ្យក្រុមហ៊ុន មេហ្គា វីឃែរ។ ជាអ្នកនិពន្ធសៀវភៅលក់ដាច់បំផុតដែលមានចំណងជើងថា It’s Not The Big That Eat The Small – It’s The Fast That Eat The Slow, Less Is More, Think BIG-Act Small and Hit The Ground Running, The Reinventors ។

http://jennings-solutions.com/

Jason Jennings

វាគឺជាសេចក្ដីរីករាយដ៏បរិសុទ្ធដែលបានធ្វើការនៅក្នុងក្រុមហ៊ុន មេហ្គា។ ខ្ញុំបានធ្វើជាតំណាងឲ្យក្រុមហ៊ុនជាង ១៥០០ ក្នុងរយៈពេល ១២ ឆ្នាំចុងក្រោយនេះក្នុងជាង ៤៥ ប្រទេស។ ខ្ញុំមានសេចក្ដីកោតសរសើរចំពោះការផ្ដោតអារម្មណ៍លើនវានុវត្តន៍ដោយមានការសង្កត់ធ្ងន់ជាពិសេសលើការសិក្សារៀនសូត្រពីអ្នកដទៃពីថ្នាក់ដឹកនាំ និងពីបុគ្គលដែលមានសាវតារផ្សេងៗគ្នា។

សៀវភៅចុងក្រោយរបស់ខ្ញុំមានចំណងជើងថា “One World. One Company” (ពិភពលោកមួយ ក្រុមហ៊ុនមួយ)។ សៀវភៅនេះ និយយារឿងរ៉ាវអំពីរបៀបដែលក្រុមហ៊ុនល្អដាច់គេមួយចំនួននៅលើពិភពលោក ប្រើប្រាស់នវានុវត្តន៍, ការចង់ដឹងចង់ឮអំពីពិភពលោក, និងសាវតារចម្រុះ ដើម្បីបង្កើត “ក្រុមហ៊ុនសកលលោកដ៏ពិតប្រាកដមួយ”។

ក្រុមហ៊ុន មេហ្គា ពិតជាសក្ដិសមជា “ក្រុមហ៊ុនសកលដ៏ពិតប្រាកដមួយ” មែន។​ ប្រសិនជាខ្ញុំបានស្គាល់ក្រុមហ៊ុននេះបានឆាប់បន្តិច ខ្ញុំប្រហែលជាអាចបញ្ចូលក្រុមហ៊ុន មេហ្គា ជាករណីសិក្សាមួយនៅក្នុងសៀវភៅរបស់ខ្ញុំហើយ។ ខ្ញុំជឿជាក់ថាក្រុមហ៊ុនជាច្រើនអាចរៀនសូត្រពីក្រុមហ៊ុន មេហ្គា បានច្រើន។

លោក ហ្រេ្វឌ្រីក ហារែន គឺជាអ្នកនិពន្ធ និងជាវាគ្មិនអំពីភាពច្នៃប្រឌិតធុរកិច្ច។ គាត់មានក្រុមហ៊ុនមួយគឺ www.interesting.org ដែលមានមូលដ្ឋាននៅសិង្ហបុរី។ ឆ្នាំទៅគាត់ត្រូវបានគេអញ្ជើញចូលរួមធ្វើវាគ្មិនក្នុង ២៣ ប្រទេស។

www.interesting.org

Fredrik Haren

ក្រុមហ៊ុន មេហ្គា បានអភិវឌ្ឍវប្បធម៌ដ៏ពិសេសមួយ ដែលបានជំរុញពីសំណាក់ “សេចក្ដីក្លៀវក្លា”។ គួបផ្សំជាមួយនឹងគោលដៅយុទ្ធសាស្ត្រច្បាស់លាស់ និងការផ្ដោតអារម្មណ៍សំខាន់លើ “មនុស្ស” ដែលជាទ្រព្យសកម្មគន្លឺះ ក្រុមហ៊ុន មេហ្គា មានអ្វីៗគ្រប់យ៉ាងដែលខ្លួនអាចបន្តភាពជោគជ័យ និងការអភិវឌ្ឍខ្លួនឲ្យទៅជាមេដឹកនាំលំដាប់ពិភពលោកនៅក្នុងវិស័យរបស់ខ្លួន។
បញ្ហាប្រឈមមួយចំនួននៅខាងមុខស្ថិតលើការតម្រឹមល្បឿនលូតលាស់របស់ក្រុមហ៊ុនទៅនឹងសមត្ថភាពរបស់មនុស្ស។
បញ្ហាប្រឈមផ្សេងដែលខ្ញុំមើលឃើញនោះគឺថាតើស្ថាប័នអនុវត្តការងារយុទ្ធសាស្ត្រ ដើម្បីទប់ទល់នឹងជម្លោះរយៈពេលខ្លី/វែងបានល្អយ៉ាងណា។
“សកម្មភាពដែលយើងអនុវត្តដើម្បីធានាលទ្ធផលការងាររយៈពេលខ្លី បានត្រួសត្រាយផ្លូវក្នុងការធានាឲ្យមានលទ្ធផលការងាររយៈពេលវែង”
ប្រការនេះ តម្រូវឲ្យមានការផ្លាស់ប្ដូរគំរូនៃការគិតដែលក្នុងករណីជាច្រើនវាពាក់ព័ន្ធនឹងការឈានថយក្រោយមួយជំហាន (សម្រេចបាន P&L)
ជាមតិត្រឡប់ចុងក្រោយ ខ្ញុំសង្ឃឹមថាមនុស្សកាន់តែច្រើននឹងចំណាយពេលគ្រប់គ្រាន់លើការប្រាស្រ័យទាក់ទងគ្នា និងដេញដោលគ្នាទៅវិញទៅមក រួមទាំងថ្នាក់ដឹកនាំដែលប្រការនេះ គឺជាលក្ខខណ្ឌចាំបាច់ក្នុងការសម្រេចឲ្យបាននិរន្តរភាព និងគោលដៅរបស់ក្រុមហ៊ុន មេហ្គា យ៉ាងឆាប់រហ័ស។

http://www.goldratt.com/

Dr. Eric De Smet
President, International Group and Partner of AGI- Goldratt Institute LLP

ខ្ញុំមានឱកាសបានស្គាល់ស្ថាប័នមួយដ៏ល្អ នោះគឺក្រុមហ៊ុន មេហ្គា វីឃែរ។ នៅក្នុងបរិយាកាសសកលបច្ចុប្បន្ន ច្បាស់ណាស់មនុស្ស (ថ្នាក់ដឹកនាំ, គណៈគ្រប់គ្រង, និងនិយោជិត) ដែលសម្រេចបានអត្ថប្រយោជន៍ក្នុងការប្រកួតប្រជែង។ ជាពិសេសជាងនេះទៅទៀត ទំនាក់ទំនងដែលមនុស្សមានអារម្មណ៍ជ្រាលជ្រៅទៅនឹងគោលបំណង គឺជានិម្មិតសញ្ញា, ស្លាកយីហោ, និងការប្រកាន់ខ្ជាប់នូវវប្បធម៌លំដាប់ពិភពលោក ដែលជំរុញឲ្យមានការបង្កើតកំណើន និងគុណតម្លៃ។ ថ្នាក់ដឹកនាំមានការតាំងចិត្តខ្ពស់ “ទាក់ទាញការចាប់អារម្មណ៍” ធៀបទៅនឹងការធ្វើឲ្យអ្នកដទៃចាប់អារម្មណ៍។ ប្រធានផ្នែក សុទ្ធតែមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការចម្លងមនុស្សទៅកាន់ភាពក្លៀវក្លា។ និយោជិតតែងតែខិតខំបំផុសថាមពលដែលមានគោលបំណងស្រួចស្រាល់នៅក្នុងស្មារតីរបស់គ្នាទៅវិញទៅមក។ វប្បធម៌យ៉ាងសកម្មដូចក្រុមហ៊ុន មេហ្គា ធ្វើឲ្យខ្ញុំមានថាមពល និងក្ដីសង្ឃឹមយ៉ាងច្រើនលើអនាគតនៃភាពជោគជ័យធុរកិច្ចដែលផ្ដួចផ្ដើមដោយមនុស្ស។
ធ្វើការជាទីប្រឹក្សាឲ្យក្រុមហ៊ុន មេហ្គា វីឃែរ
លោក ឃឺត បានចំណាយពេលជាង ២០ ឆ្នាំនៅក្នុងស្ថាប័ន ហ្គាលុប (Gallup)។ គាត់គឺជាអ្នកនិពន្ធសៀវភៅលក់ដាច់ជាងគេមានចំណងជើងថា First Break all the Rules​ – What Great Managers do Differently, Follow This Path , Culture Eats Strategy for Lunch។
http://coffmanorganization.com/

Curt W Coffman
Senior Partner, Coffman Organization