សាររបស់លោកអគ្គនាយក

"យើងបានកសាងក្រុមហ៊ុនមួយដែលមានសមានចិត្តយកអាសារប្រជាជន ដែលយើងគិតឲ្យលើសពីធុរកិច្ច និងសម្របសម្រួលការផ្លាស់ប្ដូរ។ យើងបង្កើតឱកាសម្រាប់បុរស និងស្ដ្រីដែលក្លាហាន ដែលហ៊ានជំនះ និងកសាងក្រុមហ៊ុន មេហ្គា​ មួយដ៏ថ្មីស្រឡាង។"

សាររបស់លោកអគ្គនាយក

"យើងបានកសាងក្រុមហ៊ុនមួយដែលមានសមានចិត្តយកអាសារប្រជាជន ដែលយើងគិតឲ្យលើសពីធុរកិច្ច និងសម្របសម្រួលការផ្លាស់ប្ដូរ។ យើងបង្កើតឱកាសម្រាប់បុរស និងស្ដ្រីដែលក្លាហាន ដែលហ៊ានជំនះ និងកសាងក្រុមហ៊ុន មេហ្គា​ មួយដ៏ថ្មីស្រឡាង។"

ឆ្នាំដ៏អស្ចារ្យមួយទៀតបានកន្លងផុតទៅហើយ នាំយកឆ្នាំ ២០២០ ចូលមកក្នុងជីវិតរបស់យើង។ ខ្ញុំសូមថ្លែងអំណរគុណលោកអ្នកចំពោះក្ដីស្រលាញ់, ការយកចិត្តទុកដាក់ និងសមានចិត្តល្អដែលលោកអ្នកមានចំពោះក្រុមហ៊ុន មេហ្គា។ ទសវត្សរ៍មុននេះ គឺពោរពេញទៅដោយភាពជោគជ័យ។ យើងបានអនុវត្តផែនការនានារបស់ក្រុមហ៊ុនយើង រួមទាំងការផ្ដួចផ្ដើមធុរកិច្ចដែលមានស្លាកយីហោរបស់យើងនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ និងបានបន្ថែមនៅទីផ្សារថ្មីៗមួយចំនួនទៅក្នុងផលប័ត្ររបស់យើង រួមទាំងប្រទេស កូឡុមប៊ី ផងដែរ។

វឌ្ឍនភាពថ្មីៗផ្សេងទៀតដែលជួយសម្រេចគោលដៅនាពេលអនាគតរួមមាន៖
ការទិញផលប័ត្រ សានដូស៍ (Sandoz) នៅប្រទេស អេស្យូពី និងមីយ៉ាន់ម៉ា។
ការទិញក្រុមហ៊ុនឱសថ ហ្វ៊ូតាមែត ហ្វាម៉ាសឺតធីខល នៅឥណ្ឌូនេស៊ី ដើម្បីរួមដៃគ្នាក្នុងការផលិតឱសថ និងបច្ចេកវិទ្យាថ្មីៗ។
ការសាងសង់មូលដ្ឋានផលិតថ្មីមួយ ការអភិវឌ្ឍផលិតផល និងបរិក្ខារឃ្លាំងនៅបាំងពូ ប្រទេសថៃ។
ការសាងសង់មជ្ឈមណ្ឌលថ្មីមួយនៅប្រទេសមីយ៉ាន់ម៉ា
ការបើកការិយាល័យថ្មីមួយនៅទីក្រុង យ៉ាំងហ្គន ប្រទេសមីយ៉ាន់ម៉ា។
ខណៈដែលយើងបន្តអភិវឌ្ឍធុរកិច្ចស្នូលរបស់យើង យើងក៏នៅតែរក្សាភាពស៊ីសង្វាក់គ្នាជាមួយនឹងបរិស្ថានដែលកំពុងតែប្រែប្រួល ដើម្បីលើកកម្ពស់ដំណើរជីវិតអតិថិជនរបស់យើងឆ្ពោះទៅកាន់សុខភាពដ៏ល្អប្រសើរ។ ក្រុមហ៊ុន មេហ្គា គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនតិចតួចតែប៉ុណ្ណោះ ដែលធ្វើការនៅក្នុងវិស័យសុខុមាលភាពប្រជាជន ដោយមានកម្មវិធីផ្ដល់ជូននៅឯមជ្ឈមណ្ឌលសុខុមាលភាពដែលយើងយកចិត្តទុកដាក់។ ផ្នែកសុខភាពអតិថិជនរបស់យើង ក៏កំពុងអភិវឌ្ឍផលប័ត្រថែទាំសុខភាពដោយខ្លួនឯងបន្ថែមទៀតផងដែរ។

យើងបានប្រកាន់ខ្ជាប់នូវមាគ៌ាក្នុងការអភិវឌ្ឍគំរូផ្អែកលើ “អាហារគឺជាឱសថរបស់យើង” និង “យើងគឺជាអ្វីដែលយើងទទួលទាន” ។ លទ្ធផលសុខភាពដែលមានភស្តុតាងវិទ្យាសាស្ត្រទទួលបានពីអាហារផលិតពីរុក្ខជាតិកំពុងកើនឡើងខ្ពស់។ ធុរកិច្ចថ្មីៗរបស់យើងរួមមាន ណេឆឺរ៉ល វីឃែរ ដុកទ័រ ឌ្រីង និងការអភិវឌ្ឍលើផលិតផល ប្រ៉ាណា និងហ្វ៊ូតហ្វ័រឡាយហ្វ សុទ្ធតែជាផលិតផលដែលយើងកំពុងអភិវឌ្ឍឡើង។ យើងនឹងបន្តកសាងលើភាពខ្លាំងរបស់យើង និងធ្វើការជាមួយអតិថិជនជួយឲ្យគាត់ធ្វើដំណើរសុខភាពផ្ទាល់ខ្លួនរបស់ពួកគាត់បានយ៉ាងល្អ។ ទសវត្សរ៍ខាងមុខ នឹងជាទសវត្សរ៍មួយដែលកាន់តែគួរឲ្យចាប់អារម្មណ៍ និងបើកឲ្យមានឱកាសថ្មីៗសម្រាប់ក្រុមហ៊ុន មេហ្គា វីឃែរ ឲ្យមានកំណើន និងកសាងធុរកិច្ចមួយប្រកបដោយនិរន្តរភាព។

អនាគតគឺនៅក្នុងដៃរបស់យើង។ យើងម្នាក់ៗចាំបាច់ធ្វើជា “មិត្តភក្តិរបស់សុខុមាលភាព” សម្រាប់អ្នកដែលយើងបម្រើ។ សូមញញឹមឡើង និងសូមកុំភ្លេចថានេះគឺជាកិត្តិយសដែលយើងនៅទីនេះ នាពេលនេះ ក្នុងពិភពលោកមួយពោរពេញទៅដោយសក្ដានុពល។ អ្វីដែលសំខាន់បំផុត គឺរស់មួយជីវិតរបស់លោកអ្នកឲ្យបានល្អប្រសើរ។

ដោយសេចក្ដីអំណរអរគុណ និងគោរព
វីវេក ដាវ៉ាន់
អគ្គនាយក និងគ្រូបង្វឹកជាន់ខ្ពស់