បទពិសោធន៍នៃវប្បធម៌របស់យើង

យើងចង់ឱ្យបុគ្គលិករបស់យើងដែលបម្រើការនៅក្រុមហ៊ុន Mega នេះ មានអារម្មណ៍ថាមានសេរីភាពប្រកបដោយភាពក្លាហាន ក្នុងការសាកល្បង និងហ៊ានប្រថុយប្រថាន។ ដូច្នេះហើយ ធនធានមនុស្សរបស់យើងត្រូវមានអារម្មណ៍ថានៅកន្លែងធ្វើការគឺប្រៀបដូចជានៅផ្ទះរបស់ខ្លួនឯង និងងាយស្រួលក្នុងការធ្វើការជាមួយមិត្តរួមការងាររបស់ខ្លួន។ យើងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីសម្រេចបាននូវគោលដៅនេះ ដោយបង្កើតបរិយាកាសនៃការថែទាំយកចិត្តទុកដាក់ និងសេចក្តីសប្បុរសនូវអ្វីគ្រប់យ៉ាងដែលយើងធ្វើ។

កន្លែងធ្វើការដូចនៅផ្ទះខ្លួនឯង

យើងខ្វល់អំពីសិទ្ធិសេរីភាព និងសិទ្ធិរបស់អ្នក និងបុគ្គលិកគ្រប់គ្នាក្នុងការបញ្ចេញមតិ និងធ្វើសកម្មភាពត្រឹមត្រូវ។​ យើងយកចិត្តទុកដាក់លើការគោរព ការគោរពភាពខុសគ្នា ការគោរពការយល់ឃើញផ្សេងៗ សហការី និងដៃគូ។

ដំណើរជីវិតរបស់អ្នកនឹងត្រូវបានដឹកនាំដោយតម្លៃទាំងនេះដើម្បីធ្វើឱ្យ MEGA ជាកន្លែងដែលអ្នក និងមនុស្សជំនាន់ក្រោយរបស់អ្នកចង់ផ្តល់ពេលវេលា និងថាមពលដើម្បីផ្លាស់ប្តូរពិភពលោក។

ផ្នត់គំនិតដែលយើងចែករំលែក

នៅ Mega យើងជឿថាការស្វែងរកចំណេះដឹងធ្វើឱ្យយើងចេះបន្ទាបខ្លួន មានភាពរហ័សរហួន និងឈរនៅលំដាប់កំពូលនៃហ្គេមរបស់យើង។ ការអនុវត្តចំណេះដឹងលំដាប់ពិភពលោកស្របតាមគុណតម្លៃ Mega ​​របស់យើង គឺជាមូលដ្ឋានគ្រឹះនៃវប្បធម៌របស់ Mega ។

នោះហើយជាមូលហេតុដែលយើងជួបប្រជុំគ្នាជាទៀងទាត់ ដើម្បីផ្លាស់ប្តូរចំណេះដឹង និងទទួលបានគតិបណ្ឌិតនៅក្នុងកម្មវិធីយើងចែករំលែកផ្នត់គំនិត (Minds We Share) ។ នៅក្នុងសន្និបាតមួយដែលយើងអញ្ជើញវាគ្មិនល្បីៗនៅលើពិភពលោកដើម្បីចូលរួមផ្តល់ទស្សនៈថ្មីៗ អ្នកចូលរួមបានចែករំលែកនូវចំណេះដឹងទាំងនេះទៅកាន់ក្រុមរបស់ពួកគេនៅជុំវិញពិភពលោក។ ក្រុមរបស់យើងបន្សល់ឱ្យកម្មវិធី Minds We Share នូវភាពស្រស់ស្រាយ និងផ្តល់កម្លាំងចិត្តឱ្យមានភាពរឹងមាំ ក្លាហាន និងហ៊ានតតាំងនឹងគតិបណ្ឌិតធម្មតា។

ទំនួលខុសត្រូវចំពោះខ្លួនឯង

ការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់មនុស្ស គឺលើសពីគោលដៅរបស់ក្រុមហ៊ុនទៅទៀត វាជាបេះដូងនៃវប្បធម៌របស់ក្រុមហ៊ុនប្រកបដោយភាពមហិច្ឆតា និងមោទនភាព។ វាជាបុព្វហេតុនៃការបង្រួបបង្រួមក្រុមដ៏ខ្លាំងចំនួន ៤.០០០ របស់យើងនៅទូទាំងពិភពលោក ដែលជំរុញឱ្យមានទេពកោសល្យ បំណងប្រាថ្នា និងចំណង់ចំណូលចិត្តសម្រាប់ជីវិត។ ហើយ​ពួកគេ​បាន​បង្កើត​ស្ថាប័ន​សិក្សាមួយ​ដែល​ជឿជាក់​លើ​ការរិះគិត ការផ្លាស់ប្តូរ និង​ការ​រីកចម្រើន។