និយាយអំពីក្រុមហ៊ុន មេហ្គា
យើងខិតខំកែលម្អសុខុមាលភាពសហគមន៍របស់យើងទៅតាមបំណងប្រាថ្នាដែលយើងមាន។ ក៏ប៉ុន្តែនៅតាមមាគ៌ានេះ និយោជិក និងដៃគូរបស់យើងបានចែករំលែកមតិត្រឡប់វិជ្ជមានអំពីការងារ និងដំណើរការរបស់យើង។ ស្ដាប់នូវអ្វីដែលពួកគាត់និយាយអំពីយើង។
យើងខិតខំកែលម្អសុខុមាលភាពសហគមន៍របស់យើងទៅតាមបំណងប្រាថ្នាដែលយើងមាន។ ក៏ប៉ុន្តែនៅតាមមាគ៌ានេះ និយោជិក និងដៃគូរបស់យើងបានចែករំលែកមតិត្រឡប់វិជ្ជមានអំពីការងារ និងដំណើរការរបស់យើង។ ស្ដាប់នូវអ្វីដែលពួកគាត់និយាយអំពីយើង។
យើងខិតខំកែលម្អសុខុមាលភាពសហគមន៍របស់យើងទៅតាមបំណងប្រាថ្នាដែលយើងមាន។ ក៏ប៉ុន្តែនៅតាមមាគ៌ានេះ និយោជិក និងដៃគូរបស់យើងបានចែករំលែកមតិត្រឡប់វិជ្ជមានអំពីការងារ និងដំណើរការរបស់យើង។ ស្ដាប់នូវអ្វីដែលពួកគាត់និយាយអំពីយើង។
ខ្ញុំរីករាយធ្វើការនៅទីនេះ ពីព្រោះខ្ញុំអាចរៀន និងផ្ដួចផ្ដើមការងារជាច្រើន
ក្រុមហ៊ុន មេហ្គា វីឃែរ យកចិត្តទុកដាក់លើគ្រួសារ! ខ្ញុំស្រលាញ់សមាជិកក្នុងគ្រួសាររបស់ខ្ញុំ ហើយក្រុមហ៊ុន មេហ្គា គឺជាគ្រួសាររបស់ខ្ញុំ។ យើងយកចិត្តទុកដាក់គ្នាទៅវិញទៅមក និងជំរុញគ្នាទៅវិញទៅមក។ យើងខុសគ្នា ហើយយើងក៏ទទួលយកគ្នាទៅវិញទៅមក។ ខ្ញុំមានមោទនភាពដែលបានធ្វើការនៅទីនេះ។ ក្រុមហ៊ុន មេហ្គា វីឃែរ!
អស់រយៈពេល ២៤ ឆ្នាំមកហើយ ដែលនេះគឺជាដំណើរដ៏អស្ចារ្យ។ ខ្ញុំពិតជារីករាយនឹងឯករាជភាព ដែលខ្ញុំត្រូវធ្វើនូវអ្វីដែលខ្ញុំចាំបាច់ធ្វើ។ ខ្ញុំក៏មានកំហុសដែរ ប៉ុន្តែខ្ញុំប្រាកដថាកំហុសទាំងនោះធ្វើឲ្យខ្ញុំរៀនសូត្រ និងលូតលាស់កាន់តែខ្លាំង។
ខ្ញុំពិតជារីករាយធ្វើការជារៀងរាល់ថ្ងៃរយៈពេល ២៥ ឆ្នាំចុងក្រោយនេះ ហើយនោះក៏ដោយសារខ្ញុំទទួលបានការទុកចិត្ត និងផ្ដល់នូវសេរីភាព។ ក្រុមហ៊ុន មេហ្គា គឺជាក្រុមហ៊ុនតែមួយគត់ដែលខ្ញុំបាន និងកំពុងធ្វើការ ហើយនឹងបន្តធ្វើការនៅទីនេះទៀតក្នុងពេលអនាគត។
ខ្ញុំស្រលាញ់ពេញចិត្តវប្បធម៌នៅក្នុងក្រុមហ៊ុន មេហ្គា។ ក្រុមហ៊ុន មេហ្គា គឺជាក្រុមហ៊ុនដែលនិយោជិតអាចចែករំលែកនូវបញ្ហានានា។ ប្រការនេះ ជួយបង្កើតវប្បធម៌ “ធ្វើការរួមគ្នា” នៅក្នុងក្រុមហ៊ុន មេហ្គា។
១១ ឆ្នាំ, ៤ ប្រទេស, ២ ទ្វីប មើលទៅដូចជាដំណើរយ៉ាងខ្លីសម្រាប់ខ្ញុំ។ អ្វីដែលខ្ញុំស្រលាញ់ពេញចិត្តអំពីក្រុមហ៊ុន មេហ្គា គឺរបៀបរស់នៅតាមបែបមេហ្គា ដែលងាយ ហើយគិតគូបានខ្ពស់។
ក្រុមហ៊ុន មេហ្គា បានអភិវឌ្ឍខ្លួនអស់ជាច្រើនឆ្នាំ ក្លាយទៅជាស្ថាប័នដ៏ថាមវ័ន្តមួយដែលបានបង្ហាញដោយខ្លួនឯងថាជាក្រុមហ៊ុនលេចធ្លោក្នុងវិស័យឱសថ និងបន្តជាតួអង្គមួយយ៉ាងសំខាន់នៅក្នុងទីផ្សារដោយសារការប្ដេជ្ញាចិត្តផ្ដល់នូវផលិតផលប្រកបដោយគុណភាព ជាមួយនឹងការគាំទ្របែបវិទ្យាសាស្ត្រ។
ខ្ញុំរីករាយ និងធ្វើការនៅក្នុងក្រុមហ៊ុនMegaអស់រយៈពេល9ឆ្នាំមកហើយ។ វាគឺជាឱកាសដ៏ល្អសម្រាប់មនុស្សគ្រប់គ្នាដែលធ្វើការជាមួយក្រុមហ៊ុនMegaដើម្បីស្វែងរកទេពកោសល្យ សមត្ថភាព និងធ្វើអ្វីដែលអស្ចារ្យ បង្កើតអ្វីដែល
មែនហើយ Mega វាជាឈ្មោះខ្លី ប៉ុន្តែមានអត្ថន័យធំបំផុត។ មនុស្សនិយាយថាស្នេហានិងសេរីភាព; វាជាពាក្យមួយ ប៉ុន្តែវាជាតម្លៃដែលយើងចែករំលែក។ យើងទាំងអស់គ្នានៅទីនេះចែករំលែកតម្លៃនេះ។ ប៉ុន្តែដោយផ្ទាល់ ខ្ញុំដឹងគុណចំពោះសេចក្តីស្រឡាញ់ក្នុងចំណោមបុគ្គលិក។
ខ្ញុំបានធ្វើការនៅក្នុងក្រុមហ៊ុននេះអស់រយៈពេល16ឆ្នាំហើយ នៅក្នុងប្រទេសកម្ពុជា ដូច្នេះប្រហែលជាអ្នកអាចទស្សន៍ទាយដឹងថាហេតុអ្វីបានជាខ្ញុំធ្វើការយូរបែបនេះ ដោយមិនចាំបាច់ខ្ញុំប្រាប់ថាហេតុអ្វីខ្ញុំស្រឡាញ់Megaទេ។
អ្វីដែលខ្ញុំចូលចិត្តនៅក្រុមហ៊ុនMegaបំផុតគឺជាអារម្មណ៍នៃភាពជាម្ចាស់ចាប់ពីថ្ងៃទីមួយដែលខ្ញុំចាប់ផ្តើមធ្វើការ។
មូលហេតុដែលខ្ញុំចូលចិត្តMegaគឺដោយសារសេរីភាព។ រាល់ថ្ងៃ ខ្ញុំរៀន និងអភិវឌ្ឍខ្លួនឯង ហើយខ្ញុំបានជួយអភិវឌ្ឍអ្នកដទៃ។ ខ្ញុំចូលចិត្តធ្វើការជាមួយមនុស្សនៅក្រុមហ៊ុនMega។ បុគ្គលិកនៅក្រុមហ៊ុនMegaគឺជាអ្វីដែលធ្វើឱ្យក្រុមហ៊ុននេះមានភាពពិសេស។ ខ្ញុំបានធ្វើការនៅក្នុងក្រុមហ៊ុនពហុជាតិសាស្ត្រជាច្រើន ហើយគ្មានក្រុមហ៊ុនណានៅលើពិភពលោកដែលខ្ញុំធ្លាប់ជួប ដែលដូចMegaនោះទេ។
សេចក្ដីស្រឡាញ់ សេចក្ដីស្រឡាញ់ និងសេចក្ដីស្រឡាញ់ដ៏ច្រើន! Megaបានបង្រៀនខ្ញុំឱ្យដឹកនាំជីវិតរស់នៅ។Megaគឺជាជីវិតសម្រាប់ខ្ញុំនាពេលនេះ។
សម្រាប់ខ្ញុំមានរឿងជាច្រើន តែខ្ញុំសូមលើកយករឿង3។ ខ្ញុំចូលចិត្តសេរីភាពក្នុងការធ្វើការ មានឱកាសជាច្រើនដើម្បីរីកលូតលាស់ ហើយខ្ញុំចូលចិត្តអារម្មណ៍នៃភាពជាម្ចាស់។ សំខាន់បំផុតនោះគឺថាខ្ញុំចូលចិត្តមនុស្សនៅក្រុមហ៊ុនMegaពីព្រោះមានការស្រលាញ និងភាពផ្អែមល្អែម ក្នុងចំណោមបុគ្គលិក ហើយជាពិសេស នៅក្នុងប្រទេសនីហ្សេរីយ៉ា យើងយកចិត្តទុកដាក់ខ្លាំងណាស់ មិនត្រឹមតែអំពីខ្លួនយើងទេ ប៉ុន្តែយើងក៏យកចិត្តដាក់ដល់គ្រួសារយើងផងដែរ។ យើងដឹងថាថ្ងៃខែឆ្នាំកំណើតរបស់សមាជិកគ្រួសារយើង ពីថ្នាក់អគ្គនាយករហូតដល់អ្នកសម្អាត។ ខ្ញុំចូលចិត្តវាខ្លាំងណាស់ ខ្ញុំចូលចិត្តភាពផ្អែមល្អែមនេះ។ វាជាការអស្ចារ្យមួយដ៏ធំ!ខ្ញុំគិតថាMegaមានបេះដូង ដូចអត្ថន័យនៃឈ្មោះថា”Mega”របស់យើងដែរ។
មានហេតុផលមួយដែលខ្ញុំធ្វើការនៅ ក្រុមហ៊ុននMegaពីព្រោះវាគឺជាក្រុមហ៊ុនដ៏ល្អបំផុតនៅក្នុងពិភពលោកសម្រាប់ខ្ញុំ។
ក្រុមហ៊ុននេះបានផ្តល់ភាពក្លាហានឱ្យខ្ញុំបន្តក្តីសុបិន្តរបស់ខ្ញុំ ដោយភាពស្មោះត្រង់ និងសច្ចភាព។ ខ្ញុំស្រឡាញ់ក្រុមហ៊ុននេះ។
ខ្ញុំធ្វើការនៅទីនេះ អស់រយៈពេលជាង10ឆ្នាំមកហើយ។ មេហ្គាគឺជាស្ថាប័នដែលមានភាពបត់បែនខ្លាំង ដែលធ្វើឱ្យយើងអាច កែសម្រួល កែតម្រូវ និងសម្របខ្លួនបានតាមគ្រប់ស្ថានភាពទាំងអស់។ យើងអាចធ្វើដំណើរទៅមុខ និងរីលូតលាស់បានលឿន។ យើងធ្វើការដូចយុវជន គឺចូលចិត្តរៀនជាមួយគ្នា ចូលចិត្តធ្វើអ្វីដែលសប្បាយ។ យើងយកចិត្តទុកដាក់មនុស្សគ្រប់គ្នា ធ្វើឱ្យបុគ្គលិករបស់យើងរីករាយ ធ្វើឱ្យអតិថិជនរបស់យើងរីករាយ។ នោះហើយជាមូលហេតុដែលខ្ញុំស្រឡាញ់Mega។
ក្រុមហ៊ុនពិគ្រោះយោបល់ រ៉ូប៊ើត ស្ពិកទ័រ បានរៀបចំវគ្គបណ្ដុះបណ្ដាល ២ ថ្ងៃសម្រាប់ថ្នាក់ដឹកនាំក្រុមហ៊ុន មេហ្គា ចំនួន ១៣០ នាក់នៅទីក្រុង បាងកក។ យើងមានការកោតសរសើរការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្ដល់បទពិសោធន៍ល្អបំផុតជូនអតិថិជន។ តាមបទពិសោធន៍របស់ពួកយើង មេហ្គា គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនតិចតួចប៉ុណ្ណោះនៅលើពិភពលោកដែលគិតគូចំពោះការប្ដេជ្ញាចិត្តរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់។ ជាចុងក្រោយ យើងមានការភ្ញាក់ផ្អើលដែលបុរស និងនារីជាច្រើនក្រុមបានសម្ដែងក្ដីស្រលាញ់ចំពោះក្រុមហ៊ុន និងសហសេវិករបស់ខ្លួន។ វាគឺជាបទពិសោធន៍ដ៏រីករាយមួយ។
សូមចូលទស្សនាគេហទំព័រ Nordstom: http://shop.nordstrom.com/
សូមចូលទស្សនាគេហទំព័រ Robert Spector: http://robertspector.com/
អ្នកនិពន្ធសៀវភៅដែលលក់ដាច់បំផុត។ របៀបរបស់ ណតស្ត្រម Amazon.com៖ Get big fast,The Mom and Pop store, Anytime anywhere and Category kills.
ក្រុមហ៊ុន មេហ្គា ពាំនាំមកជីវិតនូវអ្វីដែលលោក ដេម៉ូតែន ដែលជាទស្សនវិទូក្រិច បាននិយាយថា “កាលានុវត្តភាពតូចៗជារឿយៗជាការចាប់ផ្ដើមនៃសហគ្រាសដ៏ អស្ចារ្យ”
ថាមពលសហគ្រិនភាពរបស់ក្រុមហ៊ុន មេហ្គា ត្រូវបានបំពេញបន្ថែមសម្រាប់កំណើនរបស់ខ្លួនពីផលិតករ ជែលទន់ ទៅជាក្រុមហ៊ុនវិទ្យាសាស្ត្រជីវិតសកលដ៏ធំមួយ។ កត្តាជំរុញមួយក្នុងចំណោមកត្តាដែលមានសារៈសំខាន់បំផុតនោះ គឺការកសាងវប្បធម៌នវានុវត្តន៍ដែលជាសមត្ថភាពក្នុងការប្រឈមនឹងហានិភ័យប្រកបដោយការគិតគូខ្ពស់ ដែលហានិភ័យខ្លះអាចនាំឲ្យយើងបរាជ័យផងដែរ។ ក្រុមហ៊ុន មេហ្គា មានប្រវត្តិចូលទៅក្នុងទីផ្សារដែលអ្នកដទៃទៀតភ័យខ្លាចបរាជ័យ ប៉ុន្តែនោះគឺជាស្មារតីរឹងមាំដែលយើងប្រកាន់ខ្ជាប់។ ខ្ញុំបានសន្ទនាជាមួយ វីវេក និងក្រុមការងារផ្សេងទៀតរបស់គាត់ឲ្យផ្សព្វផ្សាយវប្បធម៌នេះជាប្រចាំ ដើម្បីអនុញ្ញាតឲ្យអ្នកផ្សេងទៀតមានភាពជាម្ចាស់លើធុរកិច្ចដែលខ្លួនកំពុងធ្វើ ហើយធ្វើឲ្យត្រឹមត្រូវសម្រាប់អតិថិជន និងទីផ្សារ។
http://www.innosight.com/
យើងបានចំណាយពេលជាមួយថ្នាក់ដឹកនាំកំពូលរហូតទៅដល់ប្រធានក្រុម ហើយនោះគឺជាបទពិសោធន៍ដ៏ល្អបំផុតរបស់ខ្ញុំ។ មានមនុស្សជាច្រើនដែលមានគុណភាពពិសេសនៅក្រុមហ៊ុន មេហ្គា។ ខ្ញុំអាចសង្ខេបថាពួកគាត់មានចំណុចល្អទាំង ៣ នៃភាពជាអ្នកដឹកនាំ។
សហគ្រិនភាព៖
ក្រុមហ៊ុន មេហ្គា ទទួលបានការជំរុញពីសំណាក់ផ្នត់គំនិតសហគ្រិនភាពដោយជ្រើសរើសមនុស្សមានផ្នត់គំនិតត្រឹមត្រូវ និងផ្ដល់សេរីភាពឲ្យពួកគាត់ធ្វើការ។ ពុំមានការណែនាំច្រើនអំពី “របៀបធ្វើ” ការងារនោះទេ យើងគ្រាន់តែប្រាប់គាត់អំពី “មូលហេតុ” និង “អ្វី” ប៉ុណ្ណោះ។ ដូច្នេះ ពួកគាត់មានសេរីភាពច្រើនក្នុងការអនុវត្តចំណុចខ្លាំងរបស់ខ្លួន ដើម្បីផ្ដល់នូវលទ្ធផលការងារក៏បានខ្ពស់។
ការពង្រឹងភាពអង់អាច៖
ការពង្រឹងភាពអង់អាចខ្ពស់ឆ្លុះបញ្ចាំងអំពីទំនុកចិត្តខ្ពស់លើមនុស្ស។ មនុស្សអាចធ្វើដំណើរចុះឡើង, កែសម្រួលវិសាលភាពការងាររបស់ខ្លួន ហើយអ្វីដែលខ្ញុំភ្ញាក់ផ្អើលនោះ គឺខ្ញុំបានឃើញពួកគាត់សួរសំណួរអំពីការងារជាច្រើន ដោយពុំមានអារម្មណ៍ថាមានសម្ពាធលើខ្លួនឡើយ។
ការចូលរួម៖
លទ្ធផលចុងក្រោយនៃចំណុច ទាំង ២ ខាងលើ គឺការចូលរួមខ្ពស់ពីសំណាក់និយោជិត។ ខ្ញុំអាចឃើញថាពីអ្នកសម្អាតរហូតដល់បុគ្គលិកការិយាល័យ គាត់សុទ្ធតែរីករាយនឹងការងាររបស់ខ្លួន។ លោកអ្នកអាចឃើញមុខពោរពេញដោយភាពញញឹម និងសំណើចគ្រប់កន្លែង។
ការរកឃើញរបស់វេជ្ជបណ្ឌិត ហ្គីទែល អំពីការសម្របសម្រួលទំនាក់ទំនង និងលទ្ធផលការងារ គឺមានកត់ត្រាយ៉ាងច្បាស់នៅក្នុងសៀវភៅដែលមានចំណងជើងថា “The Southwest Airlines Way”៖ ការប្រើប្រាស់អំណាចនៃទំនាក់ទំនងដើម្បីសម្រេចលទ្ធផលការងារខ្ពស់ (McGraw-Hill, 2003), និង High Performance Healthcare៖ ការប្រើប្រាស់អំណាចនៃទំនាក់ទំនងដើម្បីសម្រេចគុណភាព, ប្រសិទ្ធភាព, និងភាពធន់ (McGraw-Hill, 2009)។ គាត់ក៏បានរៀបចំសិក្ខាសាលាសម្រាប់សហសេវិកជាន់ខ្ពស់ចំនួន ១៥០ នាក់នៅក្រុមហ៊ុន មេហ្គា ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមានប្រធានបទ “យើងមានទឹកចិត្តដូចគ្នា, ខែមករា ឆ្នាំ ២០១៣”។ សិក្ខាសាលាផ្ដោតអារម្មណ៍លើរបៀបដែលគេប្រើប្រាស់អំណាចនៃទំនាក់ដើម្បីសម្រេចលទ្ធផលការងារខ្ពស់ដែលបានអត្ថាធិប្បាយនៅក្នុងសៀវភៅ South West Airlines។
ខ្ញុំមានសេចក្ដីកោតសរសើរជាមួយនឹងកិច្ចការដែលក្រុមហ៊ុន មេហ្គា កំពុងតែធ្វើ និងជាមួយនឹងគុណភាពក្រុមការងារដែលអគ្គនាយក វីវេក ដាវ៉ាន់ បានរៀបចំឡើង។ ចំពោះខ្ញុំ ភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុន មេហ្គា គឺបានប្រើប្រាស់គោលការណ៍នៃការសម្របសម្រួលទំនាក់ទំនង ដើម្បីកសាងភាពស៊ីសង្វាក់គ្នានៅក្នុង និងគ្រប់ក្រុមការងារនៅថ្នាក់តំបន់ និងជាមួយអ្នកពាក់ព័ន្ធក្នុងស្រុកដែលពួកគាត់បម្រើសេវាជូន ដែលទាំងអស់នេះ ធ្វើដំណើរឆ្ពោះទៅការសម្រេចបានគោលដៅរួម គឺការលើកកម្ពស់សុខភាព និងសុខុមាលភាពឲ្យកាន់តែប្រសើរឡើង និងប្រកបដោយភាពសក្តិសិទ្ធខ្ពស់។
សម្រាប់ខ្ញុំ ក្រុមហ៊ុន និងវប្បធម៌របស់មេហ្គា គឺសុទ្ធតែអំពីការយកចិត្តទុកដាក់ចំពោះមនុស្ស, និយោជិត, ម្ចាស់ហាងរបស់ខ្លួនដែលលក់ផលិតផលក្រុមហ៊ុន, អតិថិជនដែលប្រើប្រាស់ផលិតផលទាំងនោះ, និងអ្នកពាក់ព័ន្ធ។
ខណៈដែលសឹងតែគ្រប់ស្ថាប័ន មានគុណតម្លៃដោយផ្ដោតការយកចិត្តទុកដាក់ចំពោះអ្នកពាក់ព័ន្ធគ្រប់រូប ហើយដែលពួកគាត់ជឿថាពួកគាត់អាចធ្វើបាន ក៏ប៉ុន្តែ សកម្មភាពភាគច្រើនរបស់ក្រុមហ៊ុនបង្ហាញថាពួកគាត់មិនមានការយកចិត្តទុកដាក់ឡើយ។ ស្រដៀងគ្នានេះដែរ ក្រុមហ៊ុនភាគច្រើនផ្ដល់តម្លៃដល់អ្នកពាក់ព័ន្ធដោយជាដំបូងធ្វើការសម្រេចចិត្តរយៈពេលខ្លី ដើម្បីយកចិត្តអ្នកពាក់ព័ន្ធទាំងនោះ។ ក្រុមហ៊ុនទាំងឡាយណាដែលបានកសាងលើការសម្រេចចិត្តរយៈពេលខ្លីនោះ តែងតែបរាជ័យនៅទីបំផុត។
គ្រាន់តែប៉ុន្មាននាទីក្នុងពេលចាប់ផ្ដើមកិច្ចសន្ទនាដំបូងរបស់ខ្ញុំជាមួយ វិវេក ខ្ញុំបានដឹងច្បាស់ថាខ្ញុំបានជួបមនុស្សម្នាក់ក្នុងចំណោមមនុស្សកម្រ ដែលមានសន្ដានចិត្តស្មោះស និងអាចពឹងពាក់បាន។ លោកអ្នកពិតជាអាចមានអារម្មណ៍នេះនៅក្នុងព្រលឹងរបស់លោកអ្នក។ ជាព្រលឹងមួយដែលមានសុច្ឆន្ទៈ និងការយកចិត្តទុកដាក់ គឺជាវប្បធម៌របស់ក្រុមហ៊ុន មេហ្គា។
បន្ទាប់ពីបានជួប, ចំណាយពេល, និងបង្រៀនថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនដែលបានណែនាំ និងជំរុញកំណើន និងការងារល្អៗរួចមក ខ្ញុំមានការភ្ញាក់ផ្អើលចំពោះការប្ដេជ្ញារក្សាភាពស្មោះស, សុច្ឆន្ទៈ, និងការយកចិត្តទុកដាក់ចំពោះការលូតលាស់របស់បុគ្គលិកគ្រប់រូប។ ខ្ញុំកម្រនឹងជួបស្ថាប័នដែលមានចិត្តជាធ្លុងមួយបែបនេះណាស់។
ការកោតសរសើរខ្ពស់បំផុតដែលខ្ញុំអាចផ្ដល់ជូនស្ថាប័នមួយ គឺនិយាយថា “ពួកគាត់សម្រេចបាន” ។ ចំណែកក្រុមហ៊ុន មេហ្គា សម្រេចបាន ហើយអនុវត្តនូវភាពជោគជ័យនោះនៅក្នុងគ្រប់សកម្មភាពដែលខ្លួនធ្វើ។ ពួកគាត់យល់ដឹងថាតាមរយៈការយកចិត្តទុកដាក់ពិតប្រាកដ និងតាមរយៈទង្វើត្រឹមត្រូវចំពោះមនុស្សគ្រប់រូបដែលចង់ឲ្យមានការធានាអំពីជោគជ័យរបស់ខ្លួន។
បើនិយាយថាខ្ញុំគោរព, ស្រលាញ់, និងយកចិត្តទុកដាក់ចំពោះក្រុមហ៊ុន មេហ្គា, ថ្នាក់ដឹកនាំ និងអ្នកដែលពាក់ព័ន្ធនឹងក្រុមហ៊ុនជាខ្លាំង នោះវាគឺជាការលើកឡើងមិនទាន់អស់សេចក្ដីឡើយ។ ទីនេះគឺជាអនាគតយ៉ាងធំធេងចំពោះក្រុមហ៊ុន មេហ្គា និងអ្នកពាក់ព័ន្ធទាំងអស់របស់ក្រុមហ៊ុន។
ធ្លាប់បានធ្វើជាទីប្រឹក្សាឲ្យក្រុមហ៊ុន មេហ្គា វីឃែរ។ ជាអ្នកនិពន្ធសៀវភៅលក់ដាច់បំផុតដែលមានចំណងជើងថា It’s Not The Big That Eat The Small – It’s The Fast That Eat The Slow, Less Is More, Think BIG-Act Small and Hit The Ground Running, The Reinventors ។
វាគឺជាសេចក្ដីរីករាយដ៏បរិសុទ្ធដែលបានធ្វើការនៅក្នុងក្រុមហ៊ុន មេហ្គា។ ខ្ញុំបានធ្វើជាតំណាងឲ្យក្រុមហ៊ុនជាង ១៥០០ ក្នុងរយៈពេល ១២ ឆ្នាំចុងក្រោយនេះក្នុងជាង ៤៥ ប្រទេស។ ខ្ញុំមានសេចក្ដីកោតសរសើរចំពោះការផ្ដោតអារម្មណ៍លើនវានុវត្តន៍ដោយមានការសង្កត់ធ្ងន់ជាពិសេសលើការសិក្សារៀនសូត្រពីអ្នកដទៃពីថ្នាក់ដឹកនាំ និងពីបុគ្គលដែលមានសាវតារផ្សេងៗគ្នា។
សៀវភៅចុងក្រោយរបស់ខ្ញុំមានចំណងជើងថា “One World. One Company” (ពិភពលោកមួយ ក្រុមហ៊ុនមួយ)។ សៀវភៅនេះ និយយារឿងរ៉ាវអំពីរបៀបដែលក្រុមហ៊ុនល្អដាច់គេមួយចំនួននៅលើពិភពលោក ប្រើប្រាស់នវានុវត្តន៍, ការចង់ដឹងចង់ឮអំពីពិភពលោក, និងសាវតារចម្រុះ ដើម្បីបង្កើត “ក្រុមហ៊ុនសកលលោកដ៏ពិតប្រាកដមួយ”។
ក្រុមហ៊ុន មេហ្គា ពិតជាសក្ដិសមជា “ក្រុមហ៊ុនសកលដ៏ពិតប្រាកដមួយ” មែន។ ប្រសិនជាខ្ញុំបានស្គាល់ក្រុមហ៊ុននេះបានឆាប់បន្តិច ខ្ញុំប្រហែលជាអាចបញ្ចូលក្រុមហ៊ុន មេហ្គា ជាករណីសិក្សាមួយនៅក្នុងសៀវភៅរបស់ខ្ញុំហើយ។ ខ្ញុំជឿជាក់ថាក្រុមហ៊ុនជាច្រើនអាចរៀនសូត្រពីក្រុមហ៊ុន មេហ្គា បានច្រើន។
លោក ហ្រេ្វឌ្រីក ហារែន គឺជាអ្នកនិពន្ធ និងជាវាគ្មិនអំពីភាពច្នៃប្រឌិតធុរកិច្ច។ គាត់មានក្រុមហ៊ុនមួយគឺ www.interesting.org ដែលមានមូលដ្ឋាននៅសិង្ហបុរី។ ឆ្នាំទៅគាត់ត្រូវបានគេអញ្ជើញចូលរួមធ្វើវាគ្មិនក្នុង ២៣ ប្រទេស។
ក្រុមហ៊ុន មេហ្គា បានអភិវឌ្ឍវប្បធម៌ដ៏ពិសេសមួយ ដែលបានជំរុញពីសំណាក់ “សេចក្ដីក្លៀវក្លា”។ គួបផ្សំជាមួយនឹងគោលដៅយុទ្ធសាស្ត្រច្បាស់លាស់ និងការផ្ដោតអារម្មណ៍សំខាន់លើ “មនុស្ស” ដែលជាទ្រព្យសកម្មគន្លឺះ ក្រុមហ៊ុន មេហ្គា មានអ្វីៗគ្រប់យ៉ាងដែលខ្លួនអាចបន្តភាពជោគជ័យ និងការអភិវឌ្ឍខ្លួនឲ្យទៅជាមេដឹកនាំលំដាប់ពិភពលោកនៅក្នុងវិស័យរបស់ខ្លួន។
បញ្ហាប្រឈមមួយចំនួននៅខាងមុខស្ថិតលើការតម្រឹមល្បឿនលូតលាស់របស់ក្រុមហ៊ុនទៅនឹងសមត្ថភាពរបស់មនុស្ស។
បញ្ហាប្រឈមផ្សេងដែលខ្ញុំមើលឃើញនោះគឺថាតើស្ថាប័នអនុវត្តការងារយុទ្ធសាស្ត្រ ដើម្បីទប់ទល់នឹងជម្លោះរយៈពេលខ្លី/វែងបានល្អយ៉ាងណា។
“សកម្មភាពដែលយើងអនុវត្តដើម្បីធានាលទ្ធផលការងាររយៈពេលខ្លី បានត្រួសត្រាយផ្លូវក្នុងការធានាឲ្យមានលទ្ធផលការងាររយៈពេលវែង”
ប្រការនេះ តម្រូវឲ្យមានការផ្លាស់ប្ដូរគំរូនៃការគិតដែលក្នុងករណីជាច្រើនវាពាក់ព័ន្ធនឹងការឈានថយក្រោយមួយជំហាន (សម្រេចបាន P&L)
ជាមតិត្រឡប់ចុងក្រោយ ខ្ញុំសង្ឃឹមថាមនុស្សកាន់តែច្រើននឹងចំណាយពេលគ្រប់គ្រាន់លើការប្រាស្រ័យទាក់ទងគ្នា និងដេញដោលគ្នាទៅវិញទៅមក រួមទាំងថ្នាក់ដឹកនាំដែលប្រការនេះ គឺជាលក្ខខណ្ឌចាំបាច់ក្នុងការសម្រេចឲ្យបាននិរន្តរភាព និងគោលដៅរបស់ក្រុមហ៊ុន មេហ្គា យ៉ាងឆាប់រហ័ស។
ខ្ញុំមានឱកាសបានស្គាល់ស្ថាប័នមួយដ៏ល្អ នោះគឺក្រុមហ៊ុន មេហ្គា វីឃែរ។ នៅក្នុងបរិយាកាសសកលបច្ចុប្បន្ន ច្បាស់ណាស់មនុស្ស (ថ្នាក់ដឹកនាំ, គណៈគ្រប់គ្រង, និងនិយោជិត) ដែលសម្រេចបានអត្ថប្រយោជន៍ក្នុងការប្រកួតប្រជែង។ ជាពិសេសជាងនេះទៅទៀត ទំនាក់ទំនងដែលមនុស្សមានអារម្មណ៍ជ្រាលជ្រៅទៅនឹងគោលបំណង គឺជានិម្មិតសញ្ញា, ស្លាកយីហោ, និងការប្រកាន់ខ្ជាប់នូវវប្បធម៌លំដាប់ពិភពលោក ដែលជំរុញឲ្យមានការបង្កើតកំណើន និងគុណតម្លៃ។ ថ្នាក់ដឹកនាំមានការតាំងចិត្តខ្ពស់ “ទាក់ទាញការចាប់អារម្មណ៍” ធៀបទៅនឹងការធ្វើឲ្យអ្នកដទៃចាប់អារម្មណ៍។ ប្រធានផ្នែក សុទ្ធតែមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការចម្លងមនុស្សទៅកាន់ភាពក្លៀវក្លា។ និយោជិតតែងតែខិតខំបំផុសថាមពលដែលមានគោលបំណងស្រួចស្រាល់នៅក្នុងស្មារតីរបស់គ្នាទៅវិញទៅមក។ វប្បធម៌យ៉ាងសកម្មដូចក្រុមហ៊ុន មេហ្គា ធ្វើឲ្យខ្ញុំមានថាមពល និងក្ដីសង្ឃឹមយ៉ាងច្រើនលើអនាគតនៃភាពជោគជ័យធុរកិច្ចដែលផ្ដួចផ្ដើមដោយមនុស្ស។
ធ្វើការជាទីប្រឹក្សាឲ្យក្រុមហ៊ុន មេហ្គា វីឃែរ
លោក ឃឺត បានចំណាយពេលជាង ២០ ឆ្នាំនៅក្នុងស្ថាប័ន ហ្គាលុប (Gallup)។ គាត់គឺជាអ្នកនិពន្ធសៀវភៅលក់ដាច់ជាងគេមានចំណងជើងថា First Break all the Rules – What Great Managers do Differently, Follow This Path , Culture Eats Strategy for Lunch។
http://coffmanorganization.com/