Talking About Mega
We strive for change ad the well-being of our community as a purpose unto itself. But along the way, our employees and our partners have shared positive feedback about our work and processes. Hear what they have to say.
We strive for change ad the well-being of our community as a purpose unto itself. But along the way, our employees and our partners have shared positive feedback about our work and processes. Hear what they have to say.
We strive for change ad the well-being of our community as a purpose unto itself. But along the way, our employees and our partners have shared positive feedback about our work and processes. Hear what they have to say.
ក្រុមហ៊ុនពិគ្រោះយោបល់ រ៉ូប៊ើត ស្ពិកទ័រ បានរៀបចំវគ្គបណ្ដុះបណ្ដាល ២ ថ្ងៃសម្រាប់ថ្នាក់ដឹកនាំក្រុមហ៊ុន មេហ្គា ចំនួន ១៣០ នាក់នៅទីក្រុង បាងកក។ យើងមានការកោតសរសើរការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្ដល់បទពិសោធន៍ល្អបំផុតជូនអតិថិជន។ តាមបទពិសោធន៍របស់ពួកយើង មេហ្គា គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនតិចតួចប៉ុណ្ណោះនៅលើពិភពលោកដែលគិតគូចំពោះការប្ដេជ្ញាចិត្តរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់។ ជាចុងក្រោយ យើងមានការភ្ញាក់ផ្អើលដែលបុរស និងនារីជាច្រើនក្រុមបានសម្ដែងក្ដីស្រលាញ់ចំពោះក្រុមហ៊ុន និងសហសេវិករបស់ខ្លួន។ វាគឺជាបទពិសោធន៍ដ៏រីករាយមួយ។
សូមចូលទស្សនាគេហទំព័រ Nordstom: http://shop.nordstrom.com/
សូមចូលទស្សនាគេហទំព័រ Robert Spector: http://robertspector.com/
អ្នកនិពន្ធសៀវភៅដែលលក់ដាច់បំផុត។ របៀបរបស់ ណតស្ត្រម Amazon.com៖ Get big fast,The Mom and Pop store, Anytime anywhere and Category kills.
ក្រុមហ៊ុន មេហ្គា ពាំនាំមកជីវិតនូវអ្វីដែលលោក ដេម៉ូតែន ដែលជាទស្សនវិទូក្រិច បាននិយាយថា “កាលានុវត្តភាពតូចៗជារឿយៗជាការចាប់ផ្ដើមនៃសហគ្រាសដ៏ អស្ចារ្យ”
ថាមពលសហគ្រិនភាពរបស់ក្រុមហ៊ុន មេហ្គា ត្រូវបានបំពេញបន្ថែមសម្រាប់កំណើនរបស់ខ្លួនពីផលិតករ ជែលទន់ ទៅជាក្រុមហ៊ុនវិទ្យាសាស្ត្រជីវិតសកលដ៏ធំមួយ។ កត្តាជំរុញមួយក្នុងចំណោមកត្តាដែលមានសារៈសំខាន់បំផុតនោះ គឺការកសាងវប្បធម៌នវានុវត្តន៍ដែលជាសមត្ថភាពក្នុងការប្រឈមនឹងហានិភ័យប្រកបដោយការគិតគូខ្ពស់ ដែលហានិភ័យខ្លះអាចនាំឲ្យយើងបរាជ័យផងដែរ។ ក្រុមហ៊ុន មេហ្គា មានប្រវត្តិចូលទៅក្នុងទីផ្សារដែលអ្នកដទៃទៀតភ័យខ្លាចបរាជ័យ ប៉ុន្តែនោះគឺជាស្មារតីរឹងមាំដែលយើងប្រកាន់ខ្ជាប់។ ខ្ញុំបានសន្ទនាជាមួយ វីវេក និងក្រុមការងារផ្សេងទៀតរបស់គាត់ឲ្យផ្សព្វផ្សាយវប្បធម៌នេះជាប្រចាំ ដើម្បីអនុញ្ញាតឲ្យអ្នកផ្សេងទៀតមានភាពជាម្ចាស់លើធុរកិច្ចដែលខ្លួនកំពុងធ្វើ ហើយធ្វើឲ្យត្រឹមត្រូវសម្រាប់អតិថិជន និងទីផ្សារ។
http://www.innosight.com/
យើងបានចំណាយពេលជាមួយថ្នាក់ដឹកនាំកំពូលរហូតទៅដល់ប្រធានក្រុម ហើយនោះគឺជាបទពិសោធន៍ដ៏ល្អបំផុតរបស់ខ្ញុំ។ មានមនុស្សជាច្រើនដែលមានគុណភាពពិសេសនៅក្រុមហ៊ុន មេហ្គា។ ខ្ញុំអាចសង្ខេបថាពួកគាត់មានចំណុចល្អទាំង ៣ នៃភាពជាអ្នកដឹកនាំ។
សហគ្រិនភាព៖
ក្រុមហ៊ុន មេហ្គា ទទួលបានការជំរុញពីសំណាក់ផ្នត់គំនិតសហគ្រិនភាពដោយជ្រើសរើសមនុស្សមានផ្នត់គំនិតត្រឹមត្រូវ និងផ្ដល់សេរីភាពឲ្យពួកគាត់ធ្វើការ។ ពុំមានការណែនាំច្រើនអំពី “របៀបធ្វើ” ការងារនោះទេ យើងគ្រាន់តែប្រាប់គាត់អំពី “មូលហេតុ” និង “អ្វី” ប៉ុណ្ណោះ។ ដូច្នេះ ពួកគាត់មានសេរីភាពច្រើនក្នុងការអនុវត្តចំណុចខ្លាំងរបស់ខ្លួន ដើម្បីផ្ដល់នូវលទ្ធផលការងារក៏បានខ្ពស់។
ការពង្រឹងភាពអង់អាច៖
ការពង្រឹងភាពអង់អាចខ្ពស់ឆ្លុះបញ្ចាំងអំពីទំនុកចិត្តខ្ពស់លើមនុស្ស។ មនុស្សអាចធ្វើដំណើរចុះឡើង, កែសម្រួលវិសាលភាពការងាររបស់ខ្លួន ហើយអ្វីដែលខ្ញុំភ្ញាក់ផ្អើលនោះ គឺខ្ញុំបានឃើញពួកគាត់សួរសំណួរអំពីការងារជាច្រើន ដោយពុំមានអារម្មណ៍ថាមានសម្ពាធលើខ្លួនឡើយ។
ការចូលរួម៖
លទ្ធផលចុងក្រោយនៃចំណុច ទាំង ២ ខាងលើ គឺការចូលរួមខ្ពស់ពីសំណាក់និយោជិត។ ខ្ញុំអាចឃើញថាពីអ្នកសម្អាតរហូតដល់បុគ្គលិកការិយាល័យ គាត់សុទ្ធតែរីករាយនឹងការងាររបស់ខ្លួន។ លោកអ្នកអាចឃើញមុខពោរពេញដោយភាពញញឹម និងសំណើចគ្រប់កន្លែង។
ការរកឃើញរបស់វេជ្ជបណ្ឌិត ហ្គីទែល អំពីការសម្របសម្រួលទំនាក់ទំនង និងលទ្ធផលការងារ គឺមានកត់ត្រាយ៉ាងច្បាស់នៅក្នុងសៀវភៅដែលមានចំណងជើងថា “The Southwest Airlines Way”៖ ការប្រើប្រាស់អំណាចនៃទំនាក់ទំនងដើម្បីសម្រេចលទ្ធផលការងារខ្ពស់ (McGraw-Hill, 2003), និង High Performance Healthcare៖ ការប្រើប្រាស់អំណាចនៃទំនាក់ទំនងដើម្បីសម្រេចគុណភាព, ប្រសិទ្ធភាព, និងភាពធន់ (McGraw-Hill, 2009)។ គាត់ក៏បានរៀបចំសិក្ខាសាលាសម្រាប់សហសេវិកជាន់ខ្ពស់ចំនួន ១៥០ នាក់នៅក្រុមហ៊ុន មេហ្គា ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមានប្រធានបទ “យើងមានទឹកចិត្តដូចគ្នា, ខែមករា ឆ្នាំ ២០១៣”។ សិក្ខាសាលាផ្ដោតអារម្មណ៍លើរបៀបដែលគេប្រើប្រាស់អំណាចនៃទំនាក់ដើម្បីសម្រេចលទ្ធផលការងារខ្ពស់ដែលបានអត្ថាធិប្បាយនៅក្នុងសៀវភៅ South West Airlines។
ខ្ញុំមានសេចក្ដីកោតសរសើរជាមួយនឹងកិច្ចការដែលក្រុមហ៊ុន មេហ្គា កំពុងតែធ្វើ និងជាមួយនឹងគុណភាពក្រុមការងារដែលអគ្គនាយក វីវេក ដាវ៉ាន់ បានរៀបចំឡើង។ ចំពោះខ្ញុំ ភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុន មេហ្គា គឺបានប្រើប្រាស់គោលការណ៍នៃការសម្របសម្រួលទំនាក់ទំនង ដើម្បីកសាងភាពស៊ីសង្វាក់គ្នានៅក្នុង និងគ្រប់ក្រុមការងារនៅថ្នាក់តំបន់ និងជាមួយអ្នកពាក់ព័ន្ធក្នុងស្រុកដែលពួកគាត់បម្រើសេវាជូន ដែលទាំងអស់នេះ ធ្វើដំណើរឆ្ពោះទៅការសម្រេចបានគោលដៅរួម គឺការលើកកម្ពស់សុខភាព និងសុខុមាលភាពឲ្យកាន់តែប្រសើរឡើង និងប្រកបដោយភាពសក្តិសិទ្ធខ្ពស់។
សម្រាប់ខ្ញុំ ក្រុមហ៊ុន និងវប្បធម៌របស់មេហ្គា គឺសុទ្ធតែអំពីការយកចិត្តទុកដាក់ចំពោះមនុស្ស, និយោជិត, ម្ចាស់ហាងរបស់ខ្លួនដែលលក់ផលិតផលក្រុមហ៊ុន, អតិថិជនដែលប្រើប្រាស់ផលិតផលទាំងនោះ, និងអ្នកពាក់ព័ន្ធ។
ខណៈដែលសឹងតែគ្រប់ស្ថាប័ន មានគុណតម្លៃដោយផ្ដោតការយកចិត្តទុកដាក់ចំពោះអ្នកពាក់ព័ន្ធគ្រប់រូប ហើយដែលពួកគាត់ជឿថាពួកគាត់អាចធ្វើបាន ក៏ប៉ុន្តែ សកម្មភាពភាគច្រើនរបស់ក្រុមហ៊ុនបង្ហាញថាពួកគាត់មិនមានការយកចិត្តទុកដាក់ឡើយ។ ស្រដៀងគ្នានេះដែរ ក្រុមហ៊ុនភាគច្រើនផ្ដល់តម្លៃដល់អ្នកពាក់ព័ន្ធដោយជាដំបូងធ្វើការសម្រេចចិត្តរយៈពេលខ្លី ដើម្បីយកចិត្តអ្នកពាក់ព័ន្ធទាំងនោះ។ ក្រុមហ៊ុនទាំងឡាយណាដែលបានកសាងលើការសម្រេចចិត្តរយៈពេលខ្លីនោះ តែងតែបរាជ័យនៅទីបំផុត។
គ្រាន់តែប៉ុន្មាននាទីក្នុងពេលចាប់ផ្ដើមកិច្ចសន្ទនាដំបូងរបស់ខ្ញុំជាមួយ វិវេក ខ្ញុំបានដឹងច្បាស់ថាខ្ញុំបានជួបមនុស្សម្នាក់ក្នុងចំណោមមនុស្សកម្រ ដែលមានសន្ដានចិត្តស្មោះស និងអាចពឹងពាក់បាន។ លោកអ្នកពិតជាអាចមានអារម្មណ៍នេះនៅក្នុងព្រលឹងរបស់លោកអ្នក។ ជាព្រលឹងមួយដែលមានសុច្ឆន្ទៈ និងការយកចិត្តទុកដាក់ គឺជាវប្បធម៌របស់ក្រុមហ៊ុន មេហ្គា។
បន្ទាប់ពីបានជួប, ចំណាយពេល, និងបង្រៀនថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនដែលបានណែនាំ និងជំរុញកំណើន និងការងារល្អៗរួចមក ខ្ញុំមានការភ្ញាក់ផ្អើលចំពោះការប្ដេជ្ញារក្សាភាពស្មោះស, សុច្ឆន្ទៈ, និងការយកចិត្តទុកដាក់ចំពោះការលូតលាស់របស់បុគ្គលិកគ្រប់រូប។ ខ្ញុំកម្រនឹងជួបស្ថាប័នដែលមានចិត្តជាធ្លុងមួយបែបនេះណាស់។
ការកោតសរសើរខ្ពស់បំផុតដែលខ្ញុំអាចផ្ដល់ជូនស្ថាប័នមួយ គឺនិយាយថា “ពួកគាត់សម្រេចបាន” ។ ចំណែកក្រុមហ៊ុន មេហ្គា សម្រេចបាន ហើយអនុវត្តនូវភាពជោគជ័យនោះនៅក្នុងគ្រប់សកម្មភាពដែលខ្លួនធ្វើ។ ពួកគាត់យល់ដឹងថាតាមរយៈការយកចិត្តទុកដាក់ពិតប្រាកដ និងតាមរយៈទង្វើត្រឹមត្រូវចំពោះមនុស្សគ្រប់រូបដែលចង់ឲ្យមានការធានាអំពីជោគជ័យរបស់ខ្លួន។
បើនិយាយថាខ្ញុំគោរព, ស្រលាញ់, និងយកចិត្តទុកដាក់ចំពោះក្រុមហ៊ុន មេហ្គា, ថ្នាក់ដឹកនាំ និងអ្នកដែលពាក់ព័ន្ធនឹងក្រុមហ៊ុនជាខ្លាំង នោះវាគឺជាការលើកឡើងមិនទាន់អស់សេចក្ដីឡើយ។ ទីនេះគឺជាអនាគតយ៉ាងធំធេងចំពោះក្រុមហ៊ុន មេហ្គា និងអ្នកពាក់ព័ន្ធទាំងអស់របស់ក្រុមហ៊ុន។
ធ្លាប់បានធ្វើជាទីប្រឹក្សាឲ្យក្រុមហ៊ុន មេហ្គា វីឃែរ។ ជាអ្នកនិពន្ធសៀវភៅលក់ដាច់បំផុតដែលមានចំណងជើងថា It’s Not The Big That Eat The Small – It’s The Fast That Eat The Slow, Less Is More, Think BIG-Act Small and Hit The Ground Running, The Reinventors ។
វាគឺជាសេចក្ដីរីករាយដ៏បរិសុទ្ធដែលបានធ្វើការនៅក្នុងក្រុមហ៊ុន មេហ្គា។ ខ្ញុំបានធ្វើជាតំណាងឲ្យក្រុមហ៊ុនជាង ១៥០០ ក្នុងរយៈពេល ១២ ឆ្នាំចុងក្រោយនេះក្នុងជាង ៤៥ ប្រទេស។ ខ្ញុំមានសេចក្ដីកោតសរសើរចំពោះការផ្ដោតអារម្មណ៍លើនវានុវត្តន៍ដោយមានការសង្កត់ធ្ងន់ជាពិសេសលើការសិក្សារៀនសូត្រពីអ្នកដទៃពីថ្នាក់ដឹកនាំ និងពីបុគ្គលដែលមានសាវតារផ្សេងៗគ្នា។
សៀវភៅចុងក្រោយរបស់ខ្ញុំមានចំណងជើងថា “One World. One Company” (ពិភពលោកមួយ ក្រុមហ៊ុនមួយ)។ សៀវភៅនេះ និយយារឿងរ៉ាវអំពីរបៀបដែលក្រុមហ៊ុនល្អដាច់គេមួយចំនួននៅលើពិភពលោក ប្រើប្រាស់នវានុវត្តន៍, ការចង់ដឹងចង់ឮអំពីពិភពលោក, និងសាវតារចម្រុះ ដើម្បីបង្កើត “ក្រុមហ៊ុនសកលលោកដ៏ពិតប្រាកដមួយ”។
ក្រុមហ៊ុន មេហ្គា ពិតជាសក្ដិសមជា “ក្រុមហ៊ុនសកលដ៏ពិតប្រាកដមួយ” មែន។ ប្រសិនជាខ្ញុំបានស្គាល់ក្រុមហ៊ុននេះបានឆាប់បន្តិច ខ្ញុំប្រហែលជាអាចបញ្ចូលក្រុមហ៊ុន មេហ្គា ជាករណីសិក្សាមួយនៅក្នុងសៀវភៅរបស់ខ្ញុំហើយ។ ខ្ញុំជឿជាក់ថាក្រុមហ៊ុនជាច្រើនអាចរៀនសូត្រពីក្រុមហ៊ុន មេហ្គា បានច្រើន។
លោក ហ្រេ្វឌ្រីក ហារែន គឺជាអ្នកនិពន្ធ និងជាវាគ្មិនអំពីភាពច្នៃប្រឌិតធុរកិច្ច។ គាត់មានក្រុមហ៊ុនមួយគឺ www.interesting.org ដែលមានមូលដ្ឋាននៅសិង្ហបុរី។ ឆ្នាំទៅគាត់ត្រូវបានគេអញ្ជើញចូលរួមធ្វើវាគ្មិនក្នុង ២៣ ប្រទេស។
info@megawecare.com
+855 23 887359
+855 23 219401
រក្សាសិទ្ធិ © ឆ្នាំ ២០២២ Mega We Care ។ រក្សារសិទ្ធគ្រប់យ៉ាង។
info@megawecare.com
+855 23 887359
+855 23 219401
រក្សាសិទ្ធិ © ឆ្នាំ ២០២២ Mega We Care ។ រក្សារសិទ្ធគ្រប់យ៉ាង។