គោលបំណងរបស់ក្រុមហ៊ុន Mega

ចាប់តាំងពីឆ្នាំ ១៩៨២ មក យើងនៅក្រុមហ៊ុន មេហ្គា មានគោលបំណងធ្វើឲ្យសុខភាពរបស់លោកអ្នកប្រសើរឡើងជាមួយនឹងផលិតផលរបស់យើង។ ដោយមានការទទួលស្គាល់គុណភាពជាអន្តរជាតិ យើងប្ដេជ្ញាចិត្តផ្ដល់ជូនឱសថ និងអាហារបំប៉នដែលមានគុណភាពល្អបំផុតជូនអតិថិជន

គោលបំណងរបស់ក្រុមហ៊ុន Mega

ចាប់តាំងពីឆ្នាំ ១៩៨២ មក យើងនៅក្រុមហ៊ុន មេហ្គា មានគោលបំណងធ្វើឲ្យសុខភាពរបស់លោកអ្នកប្រសើរឡើងជាមួយនឹងផលិតផលរបស់យើង។ ដោយមានការទទួលស្គាល់គុណភាពជាអន្តរជាតិ យើងប្ដេជ្ញាចិត្តផ្ដល់ជូនឱសថ និងអាហារបំប៉នដែលមានគុណភាពល្អបំផុតជូនអតិថិជន

យើងប្រកាន់ខ្ជាប់សច្ចភាពក្នុងគ្រប់ទិដ្ឋភាពសំខាន់ទាំងអស់៖

ផលិតផលរបស់យើងឆ្លើយតបតាមស្តង់ដារ
យើងមិនធ្វើការអះអាងនូវអ្វីដែលមិនមែនជាការពិតឡើយ
កម្រិតប្រើប្រាស់របស់ឱសថត្រូវបានត្រួតពិនិត្យ
យើងក៏មិនផ្តល់ការសន្យាក្លែងក្លាយនោះដែរ

ដោយត្រូវបានបង្កើតឡើងនៅឆ្នាំ 1982 ក្រុមហ៊ុន Mega Lifesciences បានចូលរួមនៅក្នុងការផលិត ការធ្វើទីផ្សារការលក់ និងការចែកចាយឱសថ អាហារូបត្ថម្ភ

រុក្ខជាតិឱសថ ឱសថដោយមិនចាំបាច់មានវេជ្ជបញ្ជា និងឱសថដែលមានវេជ្ជបញ្ជានៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ ក្រុមហ៊ុន Mega Lifesciences បានប្តេជ្ញាផ្តល់ផលិតផល និងសេវាកម្មដែលមានគុណភាពដល់អតិថិជន និងអ្នកប្រើប្រាស់តាមរយៈការកែលម្អ និងការឆ្នៃប្រឌិតជាប់ជានិច្ច។

រោងចក្រផលិតឱសថរបស់យើងដែលមានទីតាំងនៅប្រទេសថៃ និងអូស្ត្រាលី ត្រូវបានទទួលស្គាល់ជាអន្តរជាតិពីសំណាក់អាជ្ញាធរសុខាភិបាលដ៏ល្បីល្បាញនៅជុំវិញពិភពលោក លើដំណើរការផលិតកម្មលំដាប់ផ្កាយបួនរបស់យើង។

បច្ចុប្បន្នយើងមានការិយាល័យនៅតាមបណ្តាប្រទេសចំនួន ១៨ ហើយយើងបានធ្វើការនាំចេញទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក មជ្ឈិមបូព៌ា អាហ្វ្រិក បណ្តាប្រទេស CIS អាមេរិកឡាទីន និងអឺរ៉ុប។

សសរស្តម្ភទាំងបួននៃគុណតម្លៃរបស់ក្រុមហ៊ុន Mega មាន៖ ការគោរពចំពោះភាពខុសគ្នារបស់បុគ្គល សេរីភាពក្នុងការងារនិងជីវិតផ្ទាល់ខ្លួន ទំនុកចិត្តលើបុគ្គល និងសច្ចភាពលើអ្វីៗដែលយើងបានធ្វើ។

មានតម្លាភាពនៅក្នុងសកម្មភាព និងការសម្រេចចិត្តរបស់យើង។ រចនាសម្ព័ន្ធប្រាក់បៀវត្សរ៍ និងប្រាក់រង្វាន់របស់ក្រុមហ៊ុនមានតម្លាភាព និងមានភាពប្រកួតប្រជែងនៅក្នុងឧស្សាហកម្ម។ យើងមានគម្រោងលើកទឹកចិត្ដដែលបានកត់ត្រាទុកត្រឹមត្រូវសម្រាប់សមាជិកទាំងអស់របស់ក្រុមហ៊ុន។

ក្រុមហ៊ុន Mega បេ្តជ្ញាផ្តល់នូវផលិតផល និងសេវាកម្មដែលមានគុណភាពដល់អតិថិជន អ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់តាមរយៈការកែលម្អ និងការឆ្នៃប្រឌិតជាប់ជានិច្ច។