គុណតម្លៃរបស់យើង

នៅក្រុមហ៊ុន មេហ្គា យើងដឹងថាមានបុគ្គលមួយក្រុមកំពុងធ្វើការរួមគ្នា ដើម្បីពាំនាំនូវភាពជោគជ័យបន្ថែមទៀត។ ដូច្នេះ យើងខិតខំទាក់ទាញទេពកោសល្យ ដែលមិនត្រឹមតែមានចំណូលចិត្តក្នុងការធ្វើការប៉ុណ្ណោះទេ ប៉ុន្តែក៏ព្យាយាមសម្រេចនូវគោលការណ៍ស្នូលទាំង ៤ របស់យើងផងដែរ

គុណតម្លៃរបស់យើង

នៅក្រុមហ៊ុន មេហ្គា យើងដឹងថាមានបុគ្គលមួយក្រុមកំពុងធ្វើការរួមគ្នា ដើម្បីពាំនាំនូវភាពជោគជ័យបន្ថែមទៀត។ ដូច្នេះ យើងខិតខំទាក់ទាញទេពកោសល្យ ដែលមិនត្រឹមតែមានចំណូលចិត្តក្នុងការធ្វើការប៉ុណ្ណោះទេ ប៉ុន្តែក៏ព្យាយាមសម្រេចនូវគោលការណ៍ស្នូលទាំង ៤ របស់យើងផងដែរ

ការគោរព

យើងម្នាក់ៗមានភាពខុសប្លែកពីគ្នា ហើយមានសមត្ថភាពពិសេសផ្សេងៗគ្នានៅក្នុងក្រុម។ ​ក្រុមការងារត្រូវបានបង្កើតឡើងដោយអ្នកដែលមានចំណង់ចំណូលចិត្ត ការប្តេជ្ញាចិត្ត និងមានការយកចិត្តទុកដាក់ដែលនាំមកនូវទស្សនៈផ្សេងៗគ្នា។ យើងលើកទឹកចិត្តឱ្យមានការគោរពក្នុងចំណោមសមាជិកក្រុមការងាររបស់យើងដែលជំរុញឱ្យមានវប្បធម៌សិក្សា និងការផ្លាស់ប្តូរជាមួយគ្នា។ ក្រុមហ៊ុន Mega គឺជានិយោជកដែលផ្តល់ឱកាសស្មើភាពគ្នាហើយមិនរើសអើងលើពូជសាសន៍ សញ្ជាតិ សាសនា អត្រានុកូលដ្ឋាន ភេទ និងនិន្នាការផ្លូវភេទឡើយ។ ក្រុមហ៊ុន Mega គោរពការងារល្អ និងតុល្យភាពជីវិត។

សេរីភាព

ក្រុមហ៊ុន MEGA ផ្តល់សេរីភាពដល់បុគ្គលផ្ទាល់ខ្លួនដោយលើកទឹកចិត្តឱ្យលោកអ្នកធ្វើអ្វីដែលអ្នកពូកែ។ យើងជឿជាក់លើមនុស្សពេញវ័យដែលយើងបានជ្រើសរើស ហើយជឿជាក់ថាពួកគេអាចធ្វើការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវនៅពេលត្រូវបានផ្តល់សេរីភាព។ ដោយមិនចាំបាច់ប្រើការវិនិច្ឆ័យ យើងជឿលើការផ្តល់សេរីភាពដល់ពួកគេក្នុងការជ្រើសរើសដើម្បីដឹកនាំជីវិតរបស់ខ្លួនតាមរបៀបដែលពួកគេចង់បាន។ ក្នុងនាមជាមនុស្សពេញវ័យ អ្នកត្រូវបានផ្តល់តម្លៃចំពោះការទទួលខុសត្រូវរបស់លោកអ្នក និងពង្រីកសេរីភាពរបស់លោកអ្នក ដោយប្រើប្រាស់គោលការណ៍ណែនាំដែលមានស្រាប់។

ទំនុកចិត្ត

យើងទុកចិត្តលើបុគ្គលពេញវ័យដែលដឹងថានឹងត្រូវធ្វើអ្វី។ យើងបង្ហាញទំនុកចិត្ត 100 ភាគរយចំពោះបុគ្គលដែលធ្វើការនៅក្រុមហ៊ុន MEGA រហូតដល់ការជឿទុកចិត្តនេះត្រូវបានបាត់បង់។ យើងជឿជាក់ថាមនុស្សគ្រប់គ្នាគឺមានភាពស្មោះត្រង់ហើយ នឹងប្រឹងប្រែងធ្វើការឱ្យអស់ពីសមត្ថភាពរបស់ខ្លួននៅទីនេះ។ ពួកគេចង់មកធ្វើការឱ្យទាន់ពេលវេលា ចង់ចូលរួមចំណែក និងចង់បានការគោរពចំពោះការងារដែលពួកគេធ្វើ។ ការទុកចិត្តរបស់យើងបានពង្រីកតាមរយៈយើងទាំងអស់គ្នាទៅដល់អ្នកផ្គត់ផ្គង់ និងដៃគូរបស់យើងដែលធ្វើការរួមគ្នាជួយយើងក្នុងការបង្កើតគុណតម្លៃសម្រាប់អតិថិជនរបស់ខ្លួន។

សច្ចភាព

នៅក្រុមហ៊ុន MEGA យើងចង់ឱ្យមានសច្ចភាពស្តែងចេញជាសកម្មភាពជារៀងរាល់ថ្ងៃ។ យើងនឹងមិនផលិត ធ្វើទីផ្សារលក់ និងចែកចាយផលិតផលណាមួយដែលគ្មានសុវត្ថិភាពសម្រាប់មនុស្សនោះឡើយ។ យើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីរាយការណ៍ និងផ្តល់ជាព័ត៌មានដល់អ្នកទាំងអស់គ្នាប្រកបដោយសច្ចភាពអំពីលទ្ធផលការងារភាពជោគជ័យ ភាពបរាជ័យ និងទទួលស្គាល់កំហុសដែលយើងបានប្រព្រឹត្ត។