របៀបរបស់ក្រុមហ៊ុន មេហ្គា

MEGA មិនមែនគ្រាន់តែជាអង្គភាពមួយប៉ុណ្ណោះទេ លើសពីនេះវាគឺជាវិថីនៃជីវិត។ មានតែបទពិសោធន៍ក្នុងការដឹកនាំប្រកបដោយការត្រិះរិះពិចារណា ការបន្តដំណើរការដ៏រឹងមាំ និងឆន្ទៈដ៏មោះមុតដើម្បីភាពរីកចម្រើនទេ ទើបយើងមានលទ្ធភាពឆ្ពោះទៅកាន់អនាគតដ៏ត្រចះត្រចង់។

របៀបរបស់ក្រុមហ៊ុន មេហ្គា

MEGA មិនមែនគ្រាន់តែជាអង្គភាពមួយប៉ុណ្ណោះទេ លើសពីនេះវាគឺជាវិថីនៃជីវិត។ មានតែបទពិសោធន៍ក្នុងការដឹកនាំប្រកបដោយការត្រិះរិះពិចារណា ការបន្តដំណើរការដ៏រឹងមាំ និងឆន្ទៈដ៏មោះមុតដើម្បីភាពរីកចម្រើនទេ ទើបយើងមានលទ្ធភាពឆ្ពោះទៅកាន់អនាគតដ៏ត្រចះត្រចង់។

ស្ថាប័នគិតពិចារណាមួយ

MEGA គឺជាស្ថាប័នដែលមានការគិតគូពិចារណាមួយ។យើងផ្តល់ឱកាសដល់មនុស្សគ្រប់រូបក្នុងការសិក្សាឱ្យអស់ពីសមត្ថភាព។នេះគឺដើម្បីលើកទឹកចិត្តពួកគាត់ឱ្យគិតពីអ្វីៗគ្រប់យ៉ាងដែលយើងធ្វើ របៀបដែលយើងធ្វើនិងហេតុផលដែលយើងធ្វើ។ សេរីភាពនៅក្នុងការគិត និងសេរីភាពនៅក្នុងជីវិតនិងការងាររបស់មនុស្សម្នាក់ជួយជម្នះនូវវិធីសាស្រ្តចាស់គំរឹល ហើយបង្កើតគំនិតថ្មីៗ។យើងតែងតែលើកទឹកចិត្តមនុស្សគ្រប់រូបស្វែងរកដំណោះស្រាយថ្មី វិធីសាស្រ្តថ្មីនិងឱកាសដើម្បីអាចធ្វើការរួមគ្នាក្នុងការកសាងក្រុមហ៊ុន MEGA ឱ្យកាន់តែប្រសើរឡើង។

ស្ថិតស្ថេរ និងរីកចម្រើនតាមរយៈពួកយើងទាំងអស់គ្នា

យើងទាំងអស់គ្នាមានតួនាទីក្នុងការជ្រើសរើសបុគ្គលល្អៗមកធ្វើការជាមួយយើងដោយទទួលស្គាល់ថា ក្រុមហ៊ុនដែលយើងបានកសាងរួមគ្នានេះនឹងនៅស្ថិតស្ថេរនិងរីកចម្រើនទោះបីជាក្រោយពេលដែលយើងបានបាត់បង់ជីវិតទៅហើយក៏ដោយ។យើងទាំងអស់គ្នាមានកាតព្វកិច្ចចំពោះក្រុមហ៊ុន MEGA ក្នុងការលះបង់ពេលវេលានិងប្រឹងប្រែងអប់រំក្រុមការងារជំនាន់ក្រោយដែលនឹងធ្វើឱ្យក្រុមហ៊ុននេះក្លាយជាកន្លែងដែលល្អជាងអ្វីដែលយើងបានធ្វើកន្លងមក…

យើងត្រូវបន្សល់ទុកកេរ្តិ៍ដំណែលរបស់យើងនូវក្រមហ៊ុន MEGA ដែលមានភាពរីកចម្រើននិងមានប្រយោជន៍ចំពោះសុខភាព។

ផ្លាស់ប្តូរមុននឹងត្រូវបានជំរុញឱ្យមានការផ្លាស់ប្តូរ

មានតែមនុស្សដែលមានការយល់ដឹងតែប៉ុណ្ណោះដែលអាចជម្នះនូវគំនិតចាស់គំរឹលបាននិងអាចមើលឃើញពិភពលោកជាមួយចក្ខុវិស័យថ្មី។ ដោយមានការរៀនសូត្រ និងបញ្ហាប្រឈមអ្នកដឹកនាំនិងក្រុមការងាររបស់យើងត្រូវបានលើកទឹកចិត្តឱ្យផ្លាស់ប្តូរវិធីដែលយើងបានធ្វើកាលពីអតីតកាល។

យើងលើកទឹកចិត្តយ៉ាងសកម្មឱ្យមនុស្សគ្រប់រូបពង្រីកដែនកំណត់ ធ្វើការសាកល្បងនិងរៀនសូត្រពីកំហុស។យើងលើកទឹកចិត្តឱ្យមានការគិតគូរអំពីហានិភ័យក្នុងការទាញយកប្រយោជន៍ពីឱកាសផ្សេងៗ។​ លើកទឹកចិត្តមនុស្សគ្រប់រូបឱ្យមានគំនិតផ្តួចផ្តើម បន្ទាប់មកកម្លាំងចិត្តរួចបង្កើតការផ្លាស់ប្តូរ។ នាពេលអនាគត ពួកគេនឹងធ្វើឱ្យក្រុមហ៊ុន MEGA មានការផ្លាស់ប្តូរមុនពេលក្រុមហ៊ុនត្រូវបានជំរុញឱ្យមានការផ្លាស់ប្តូរ។