មានតែមនុស្សដែលមានការយល់ដឹងតែប៉ុណ្ណោះដែលអាចជម្នះនូវគំនិតចាស់គំរឹលបាននិងអាចមើលឃើញពិភពលោកជាមួយចក្ខុវិស័យថ្មី។ ដោយមានការរៀនសូត្រ និងបញ្ហាប្រឈមអ្នកដឹកនាំនិងក្រុមការងាររបស់យើងត្រូវបានលើកទឹកចិត្តឱ្យផ្លាស់ប្តូរវិធីដែលយើងបានធ្វើកាលពីអតីតកាល។
យើងលើកទឹកចិត្តយ៉ាងសកម្មឱ្យមនុស្សគ្រប់រូបពង្រីកដែនកំណត់ ធ្វើការសាកល្បងនិងរៀនសូត្រពីកំហុស។យើងលើកទឹកចិត្តឱ្យមានការគិតគូរអំពីហានិភ័យក្នុងការទាញយកប្រយោជន៍ពីឱកាសផ្សេងៗ។ លើកទឹកចិត្តមនុស្សគ្រប់រូបឱ្យមានគំនិតផ្តួចផ្តើម បន្ទាប់មកកម្លាំងចិត្តរួចបង្កើតការផ្លាស់ប្តូរ។ នាពេលអនាគត ពួកគេនឹងធ្វើឱ្យក្រុមហ៊ុន MEGA មានការផ្លាស់ប្តូរមុនពេលក្រុមហ៊ុនត្រូវបានជំរុញឱ្យមានការផ្លាស់ប្តូរ។