Kriengsak Niratpattanasai

Worked as an external coach to Mega Founder and Coach, ”The Coach” – Maximizing “A” Players Thailand.
យើងបានចំណាយពេលជាមួយថ្នាក់ដឹកនាំកំពូលរហូតទៅដល់ប្រធានក្រុម ហើយនោះគឺជាបទពិសោធន៍ដ៏ល្អបំផុតរបស់ខ្ញុំ។ មានមនុស្សជាច្រើនដែលមានគុណភាពពិសេសនៅក្រុមហ៊ុន មេហ្គា។ ខ្ញុំអាចសង្ខេបថាពួកគាត់មានចំណុចល្អទាំង ៣ នៃភាពជាអ្នកដឹកនាំ។ សហគ្រិនភាព៖ ក្រុមហ៊ុន មេហ្គា ទទួលបានការជំរុញពីសំណាក់ផ្នត់គំនិតសហគ្រិនភាពដោយជ្រើសរើសមនុស្សមានផ្នត់គំនិតត្រឹមត្រូវ និងផ្ដល់សេរីភាពឲ្យពួកគាត់ធ្វើការ។ ពុំមានការណែនាំច្រើនអំពី "របៀបធ្វើ" ការងារនោះទេ យើងគ្រាន់តែប្រាប់គាត់អំពី "មូលហេតុ" និង "អ្វី" ប៉ុណ្ណោះ។ ដូច្នេះ ពួកគាត់មានសេរីភាពច្រើនក្នុងការអនុវត្តចំណុចខ្លាំងរបស់ខ្លួន ដើម្បីផ្ដល់នូវលទ្ធផលការងារក៏បានខ្ពស់។ ការពង្រឹងភាពអង់អាច៖ ការពង្រឹងភាពអង់អាចខ្ពស់ឆ្លុះបញ្ចាំងអំពីទំនុកចិត្តខ្ពស់លើមនុស្ស។ មនុស្សអាចធ្វើដំណើរចុះឡើង, កែសម្រួលវិសាលភាពការងាររបស់ខ្លួន ហើយអ្វីដែលខ្ញុំភ្ញាក់ផ្អើលនោះ គឺខ្ញុំបានឃើញពួកគាត់សួរសំណួរអំពីការងារជាច្រើន ដោយពុំមានអារម្មណ៍ថាមានសម្ពាធលើខ្លួនឡើយ។ ការចូលរួម៖ លទ្ធផលចុងក្រោយនៃចំណុច ទាំង ២ ខាងលើ គឺការចូលរួមខ្ពស់ពីសំណាក់និយោជិត។ ខ្ញុំអាចឃើញថាពីអ្នកសម្អាតរហូតដល់បុគ្គលិកការិយាល័យ គាត់សុទ្ធតែរីករាយនឹងការងាររបស់ខ្លួន។ លោកអ្នកអាចឃើញមុខពោរពេញដោយភាពញញឹម និងសំណើចគ្រប់កន្លែង។
Posted in