Best selling author of The South West Airlines Way. Professor, Brandeis University, Heller School Executive Director
ការរកឃើញរបស់វេជ្ជបណ្ឌិត ហ្គីទែល អំពីការសម្របសម្រួលទំនាក់ទំនង និងលទ្ធផលការងារ គឺមានកត់ត្រាយ៉ាងច្បាស់នៅក្នុងសៀវភៅដែលមានចំណងជើងថា "The Southwest Airlines Way"៖ ការប្រើប្រាស់អំណាចនៃទំនាក់ទំនងដើម្បីសម្រេចលទ្ធផលការងារខ្ពស់ (McGraw-Hill, 2003), និង High Performance Healthcare៖ ការប្រើប្រាស់អំណាចនៃទំនាក់ទំនងដើម្បីសម្រេចគុណភាព, ប្រសិទ្ធភាព, និងភាពធន់ (McGraw-Hill, 2009)។ គាត់ក៏បានរៀបចំសិក្ខាសាលាសម្រាប់សហសេវិកជាន់ខ្ពស់ចំនួន ១៥០ នាក់នៅក្រុមហ៊ុន មេហ្គា ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមានប្រធានបទ "យើងមានទឹកចិត្តដូចគ្នា, ខែមករា ឆ្នាំ ២០១៣"។ សិក្ខាសាលាផ្ដោតអារម្មណ៍លើរបៀបដែលគេប្រើប្រាស់អំណាចនៃទំនាក់ដើម្បីសម្រេចលទ្ធផលការងារខ្ពស់ដែលបានអត្ថាធិប្បាយនៅក្នុងសៀវភៅ South West Airlines។
ខ្ញុំមានសេចក្ដីកោតសរសើរជាមួយនឹងកិច្ចការដែលក្រុមហ៊ុន មេហ្គា កំពុងតែធ្វើ និងជាមួយនឹងគុណភាពក្រុមការងារដែលអគ្គនាយក វីវេក ដាវ៉ាន់ បានរៀបចំឡើង។ ចំពោះខ្ញុំ ភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុន មេហ្គា គឺបានប្រើប្រាស់គោលការណ៍នៃការសម្របសម្រួលទំនាក់ទំនង ដើម្បីកសាងភាពស៊ីសង្វាក់គ្នានៅក្នុង និងគ្រប់ក្រុមការងារនៅថ្នាក់តំបន់ និងជាមួយអ្នកពាក់ព័ន្ធក្នុងស្រុកដែលពួកគាត់បម្រើសេវាជូន ដែលទាំងអស់នេះ ធ្វើដំណើរឆ្ពោះទៅការសម្រេចបានគោលដៅរួម គឺការលើកកម្ពស់សុខភាព និងសុខុមាលភាពឲ្យកាន់តែប្រសើរឡើង និងប្រកបដោយភាពសក្តិសិទ្ធខ្ពស់។
http://rcrc.brandeis.edu/
http://www.jodyhoffergittell.info/