Jason Jennings

សម្រាប់ខ្ញុំ ក្រុមហ៊ុន និងវប្បធម៌របស់មេហ្គា គឺសុទ្ធតែអំពីការយកចិត្តទុកដាក់ចំពោះមនុស្ស, និយោជិត, ម្ចាស់ហាងរបស់ខ្លួនដែលលក់ផលិតផលក្រុមហ៊ុន, អតិថិជនដែលប្រើប្រាស់ផលិតផលទាំងនោះ, និងអ្នកពាក់ព័ន្ធ។ ខណៈដែលសឹងតែគ្រប់ស្ថាប័ន មានគុណតម្លៃដោយផ្ដោតការយកចិត្តទុកដាក់ចំពោះអ្នកពាក់ព័ន្ធគ្រប់រូប ហើយដែលពួកគាត់ជឿថាពួកគាត់អាចធ្វើបាន ក៏ប៉ុន្តែ សកម្មភាពភាគច្រើនរបស់ក្រុមហ៊ុនបង្ហាញថាពួកគាត់មិនមានការយកចិត្តទុកដាក់ឡើយ។ ស្រដៀងគ្នានេះដែរ ក្រុមហ៊ុនភាគច្រើនផ្ដល់តម្លៃដល់អ្នកពាក់ព័ន្ធដោយជាដំបូងធ្វើការសម្រេចចិត្តរយៈពេលខ្លី ដើម្បីយកចិត្តអ្នកពាក់ព័ន្ធទាំងនោះ។ ក្រុមហ៊ុនទាំងឡាយណាដែលបានកសាងលើការសម្រេចចិត្តរយៈពេលខ្លីនោះ តែងតែបរាជ័យនៅទីបំផុត។ គ្រាន់តែប៉ុន្មាននាទីក្នុងពេលចាប់ផ្ដើមកិច្ចសន្ទនាដំបូងរបស់ខ្ញុំជាមួយ វិវេក ខ្ញុំបានដឹងច្បាស់ថាខ្ញុំបានជួបមនុស្សម្នាក់ក្នុងចំណោមមនុស្សកម្រ ដែលមានសន្ដានចិត្តស្មោះស និងអាចពឹងពាក់បាន។ លោកអ្នកពិតជាអាចមានអារម្មណ៍នេះនៅក្នុងព្រលឹងរបស់លោកអ្នក។ ជាព្រលឹងមួយដែលមានសុច្ឆន្ទៈ និងការយកចិត្តទុកដាក់ គឺជាវប្បធម៌របស់ក្រុមហ៊ុន មេហ្គា។ បន្ទាប់ពីបានជួប, ចំណាយពេល, និងបង្រៀនថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនដែលបានណែនាំ និងជំរុញកំណើន និងការងារល្អៗរួចមក ខ្ញុំមានការភ្ញាក់ផ្អើលចំពោះការប្ដេជ្ញារក្សាភាពស្មោះស, សុច្ឆន្ទៈ, និងការយកចិត្តទុកដាក់ចំពោះការលូតលាស់របស់បុគ្គលិកគ្រប់រូប។ ខ្ញុំកម្រនឹងជួបស្ថាប័នដែលមានចិត្តជាធ្លុងមួយបែបនេះណាស់។ ការកោតសរសើរខ្ពស់បំផុតដែលខ្ញុំអាចផ្ដល់ជូនស្ថាប័នមួយ គឺនិយាយថា "ពួកគាត់សម្រេចបាន" ។ ចំណែកក្រុមហ៊ុន មេហ្គា សម្រេចបាន ហើយអនុវត្តនូវភាពជោគជ័យនោះនៅក្នុងគ្រប់សកម្មភាពដែលខ្លួនធ្វើ។​ ពួកគាត់យល់ដឹងថាតាមរយៈការយកចិត្តទុកដាក់ពិតប្រាកដ និងតាមរយៈទង្វើត្រឹមត្រូវចំពោះមនុស្សគ្រប់រូបដែលចង់ឲ្យមានការធានាអំពីជោគជ័យរបស់ខ្លួន។ បើនិយាយថាខ្ញុំគោរព, ស្រលាញ់, និងយកចិត្តទុកដាក់ចំពោះក្រុមហ៊ុន មេហ្គា, ថ្នាក់ដឹកនាំ និងអ្នកដែលពាក់ព័ន្ធនឹងក្រុមហ៊ុនជាខ្លាំង​ នោះវាគឺជាការលើកឡើងមិនទាន់អស់សេចក្ដីឡើយ។ ទីនេះគឺជាអនាគតយ៉ាងធំធេងចំពោះក្រុមហ៊ុន មេហ្គា និងអ្នកពាក់ព័ន្ធទាំងអស់របស់ក្រុមហ៊ុន។ ធ្លាប់បានធ្វើជាទីប្រឹក្សាឲ្យក្រុមហ៊ុន មេហ្គា វីឃែរ។ ជាអ្នកនិពន្ធសៀវភៅលក់ដាច់បំផុតដែលមានចំណងជើងថា It’s Not The Big That Eat The Small – It’s The Fast That Eat The Slow, Less Is More, Think BIG-Act Small and Hit The Ground Running, The Reinventors ។ http://jennings-solutions.com/
Posted in