Fredrik Haren

វាគឺជាសេចក្ដីរីករាយដ៏បរិសុទ្ធដែលបានធ្វើការនៅក្នុងក្រុមហ៊ុន មេហ្គា។ ខ្ញុំបានធ្វើជាតំណាងឲ្យក្រុមហ៊ុនជាង ១៥០០ ក្នុងរយៈពេល ១២ ឆ្នាំចុងក្រោយនេះក្នុងជាង ៤៥ ប្រទេស។ ខ្ញុំមានសេចក្ដីកោតសរសើរចំពោះការផ្ដោតអារម្មណ៍លើនវានុវត្តន៍ដោយមានការសង្កត់ធ្ងន់ជាពិសេសលើការសិក្សារៀនសូត្រពីអ្នកដទៃពីថ្នាក់ដឹកនាំ និងពីបុគ្គលដែលមានសាវតារផ្សេងៗគ្នា។ សៀវភៅចុងក្រោយរបស់ខ្ញុំមានចំណងជើងថា "One World. One Company" (ពិភពលោកមួយ ក្រុមហ៊ុនមួយ)។ សៀវភៅនេះ និយយារឿងរ៉ាវអំពីរបៀបដែលក្រុមហ៊ុនល្អដាច់គេមួយចំនួននៅលើពិភពលោក ប្រើប្រាស់នវានុវត្តន៍, ការចង់ដឹងចង់ឮអំពីពិភពលោក, និងសាវតារចម្រុះ ដើម្បីបង្កើត "ក្រុមហ៊ុនសកលលោកដ៏ពិតប្រាកដមួយ"។ ក្រុមហ៊ុន មេហ្គា ពិតជាសក្ដិសមជា "ក្រុមហ៊ុនសកលដ៏ពិតប្រាកដមួយ" មែន។​ ប្រសិនជាខ្ញុំបានស្គាល់ក្រុមហ៊ុននេះបានឆាប់បន្តិច ខ្ញុំប្រហែលជាអាចបញ្ចូលក្រុមហ៊ុន មេហ្គា ជាករណីសិក្សាមួយនៅក្នុងសៀវភៅរបស់ខ្ញុំហើយ។ ខ្ញុំជឿជាក់ថាក្រុមហ៊ុនជាច្រើនអាចរៀនសូត្រពីក្រុមហ៊ុន មេហ្គា បានច្រើន។ លោក ហ្រេ្វឌ្រីក ហារែន គឺជាអ្នកនិពន្ធ និងជាវាគ្មិនអំពីភាពច្នៃប្រឌិតធុរកិច្ច។ គាត់មានក្រុមហ៊ុនមួយគឺ www.interesting.org ដែលមានមូលដ្ឋាននៅសិង្ហបុរី។ ឆ្នាំទៅគាត់ត្រូវបានគេអញ្ជើញចូលរួមធ្វើវាគ្មិនក្នុង ២៣ ប្រទេស។ www.interesting.org
Posted in